ពលរដ្ឋស្រុកបាគងស្នើឱ្យកែលម្អកន្លែងចាក់សំរាមត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស

ពលរដ្ឋរស់នៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាបស្នើឱ្យមន្ត្រីជំនាញរៀបចំទីកន្លែងចាក់សំរាម ដែលគ្រប់គ្រងដោយក្រុមហ៊ុន មួយឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋនៅក្បែរនោះ។

អានបន្ត

ពលរដ្ឋនៅខេត្តរតនគីរីស្ម័គ្រចិត្តចាក់វ៉ាក់សាំង តែបារម្ភផលប៉ះពាល់សុខភាព

ពលរដ្ឋនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បង្ហាញការព្រួយបារម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ទៅដល់សហគមន៍ ប៉ុន្ដែជនជាតិដើមភាគតិចមួយចំនួនមិនហ៊ានទទួលវ៉ាក់សាំងនេះនោះទេ ដោយបារម្ភបញ្ហាសុខភាព។

អានបន្ត

ការយល់ដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យបុរសបញ្ឈប់ការប្រើហិង្សាក្នុងគ្រួសារ

ការយល់ដឹងផ្នែកសមភាពយេនឌ័រជំរុញឱ្យបុរសជាស្វាមីមួយចំនួនបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ដោយមើលឃើញពីផលប៉ះពាល់លើគ្រួសារផ្ទាល់ សហគមន៍ និងសង្គមទាំងមូល។

អានបន្ត

ពលរដ្ឋនៅសហគមន៍ស្ទាក់ស្ទើរទទួលយកវ៉ាក់សាំង ទោះបីផ្ទុះជំងឺកូវីដ-១៩ក៏ដោយ

ប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បង្ហាញការព្រួយបារម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់សហគមន៍។ ពលរដ្ឋម្នាក់រស់នៅឃុំថ្មី​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ អ្នកស្រី​ សីម​ សុផុន​ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់មានការព្រួយបារម្មណ៍ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគាត់លេចឮពាក្យចាមអារាមថា ការចាក់វ៉ាក់សាំងនេះអាចធ្វើឱ្យមានអាការឈឺក្បាលវិលមុខ រកក្អួតចង្អោរ ថប់ដង្ហើម​...

អានបន្ត

អ្នកភូមិនៅស្រុកគងពិសីចោទថា ក្រុមហ៊ុនដឹកជញ្ជូនថ្មបង្កឱ្យមានដីហុយប៉ះពាល់សុខភាព

ពលរដ្ឋរស់នៅភូមិមួយក្នុងឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រអ៊ូរទាំករណីឡានធំៗ របស់ក្រុមហ៊ុនដឹកថ្មបានបើកបរឆ្លងកាត់ភូមិរបស់ពួកគាត់បង្កជាដីហ៊ុយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋក្នុងភូមិ។

អានបន្ត

ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា

ពលរដ្ឋ និងព្រះសង្ឃបានរៃអង្គាសបច្ច័យដើម្បីបានថវិកាយកទៅជួសជុលផ្លូវភូមិមួយខ្សែរងការខូចខាតដោយសារឡានធំៗបើកបរឆ្លងកាត់ ខណៈអាជ្ញាធរឃុំក៏មិនមានលទ្ធភាពជួសជុលផងនោះ។

អានបន្ត

ពលរដ្ឋ និងសង្គមស៊ីវិលសង្ឃឹមថា ការដកផ្ទាំងប៉ាណូស្រាបៀរអាចកាត់បន្ថយអ្នកញៀនគ្រឿងស្រវឹង

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានសាទរចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលដកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងខេត្តនេះ ដោយសង្ឃឹមថា វិធានការនេះនឹងអាចកាត់បន្ថយចំនួនអ្នកញៀននឹងគ្រឿងស្រវឹង។ អាជីវករបោះដុំលក់ដូរទំនិញគ្រប់ប្រភេទនៅឃុំពេជ្រមុនី ស្រុកគងពិសី អ្នកស្រី សៀង វណ្ណី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវសាធារណៈកន្លងមកបានធ្វើឱ្យប៉ះពាល់សោភណ្ឌភាពខេត្តនេះ។

អានបន្ត

អ្នក​តាម​ដាន​យល់ថា​​ កម្ពុជាចូលសមាជិកអាស៊ាន២០ឆ្នាំបានប្រយោជន៍តិចតួច

អ្នក​តាម​ដាន​លើក​ឡើង​ថា ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​កម្ពុជា​ចូលជា​សមាជិក​អាស៊ាន ប្រទេស​នេះ​អាច​ទាញ​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​បាន​តិចតួច​ប៉ុណ្ណោះ ។ ប្រធាន​សមាគម​អនាគត​យុវជន​កម្ពុជា​អាស៊ាន លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍​ថា ​ក្នុង​រយៈពេល​២០​ឆ្នាំ​មក​នេះ ​កម្ពុជា​មិន​អាច​ទាញ​ប្រយោជន៍​ដល់​ប្រជាជន​​​ពី​អាស៊ាន​បាន​ជា​ដុំ​កំភួន​នោះ​ទេ ខណៈ​មាន​ប្រជាជន​កម្ពុជា​តិច​ណាស់​ដែល​ស្គាល់​ពី​អាស៊ាន​នេះ។

អានបន្ត

ការហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់ជាផ្នែកមួយជំរុញឲ្យព្រៃឈើបន្តបាត់បង់

បណ្ដាញសហគមន៍ព្រៃឡង់អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បានបន្ដកើតមានឥតឈប់ឈរ ដោយមួយផ្នែកមកពីវិធានការរឹតត្បិតសិទ្ធិសេរីភាពរបស់អាជ្ញាធរទៅលើបណ្ដាញសហគមន៍ព្រៃឡង់ និងមួយផ្នែកទៀតមកពីការបើកដៃឲ្យជនខិលខូចអាចលួចកាប់ដឹកឈើប្រណិតទៅប្រទេសជិតខាង។

អានបន្ត
ទំព័រ 49 នៃ 56 1 48 49 50 56