អាណាព្យាបាលស្នើឱ្យអាជ្ញាធរពង្រឹងវិធានការរក្សាគម្លាតក្នុងពេលចាក់វ៉ាក់សាំងដល់កុមារ

អាណាព្យាបាលមួយចំនួននៅស្រុកសន្ទុក ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះហានិភ័យឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវឱ្យអាណាព្យាបាលនាំកុមារ អាយុចន្លោះ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងឆាប់បានបើកសាលារៀនឡើងវិញ។  

អានបន្ត

សមត្ថកិច្ចខេត្តកំពតកោះហៅពលរដ្ឋសួរនាំជុំវិញជម្លោះដីធ្លីជាមួយឈ្មួញទិញដី

ពលរដ្ឋប្រមាណជាង ១០០គ្រួសារបានប្រមូលផ្ដុំគ្នានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចខេត្តនេះបានកោះហៅពលរដ្ឋចំនួន ៣នាក់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយឈ្មួញរកស៊ីទិញដីម្នាក់ឈ្មោះ «ឈុំ ផល្លី»។

អានបន្ត

តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ

តុលាការខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន ៩នាក់ឱ្យនៅក្រៅឃុំ បន្ទាប់ពីចោទប្រកាន់ពួកគេពីបទបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។

អានបន្ត

ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់

ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាចុះល្បាតព្រៃសហគមន៍ ដើម្បីបញ្ចៀសការលួចកាប់បំផ្លាញ និង យកដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបំពារបំពានមិនបានគោរពតាមគោលការណ៍ នៃច្បាប់ របស់រដ្ឋបាលព្រៃឈើ ដែលប្រគល់ជូនតាមរយៈកិច្ចព្រមព្រៀង ដល់ប្រជាពលរដ្ឋក្នុងការពារថែរក្សាអស់រយៈពេលជិតម្ភៃឆ្នាំកន្លងមកហើយ។

អានបន្ត

អ្នកមានជម្លោះដីធ្លីសំដែងការឈឺចាប់ដែលតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនសាច់ញាតិរបស់ពួកគេ

ពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ដទាមទារឱ្យអាជ្ញាធរខេត្តនេះដោះលែងសមាជិកគ្រួសាររបស់ពួកគេឱ្យមានសេរីភាពវិញ ដោយសារពួកគេគ្រាន់តែធ្វើសកម្មភាពទាមទារដំណោះស្រាយបញ្ហាដីធ្លីប៉ុណ្ណោះ។

អានបន្ត

សមត្ថកិច្ចខេត្តកណ្ដាលលើកហេតុផល «ការពារខ្លួន» បង្ក្រាបទៅលើពលរដ្ឋមានជម្លោះដីធ្លី

អាជ្ញាធរខេត្តកណ្ដាលបានឆ្លើយបំភ្លឺចំណាត់ការរបស់ខ្លួន ដែលបានប្រើរថយន្ដបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាដីធ្លី ខណៈភាគីពលរដ្ឋទាមទារម្ដងហើយម្ដងទៀតឱ្យអាជ្ញាធរជួយរកដំណោះស្រាយដែលអាចទទួលបាន។

អានបន្ត

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកណ្ដាលធ្វើពិធីសាសនាបួងសួងឱ្យមានដំណោះស្រាយ

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនាំគ្នាធ្វើពិធីសែនព្រេនតាមបែបសាសនា ដើម្បីជំរុញឱ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហាដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។

អានបន្ត

ពលរដ្ឋកៀងគរសប្បុរសជនជួសជុលស្ពានចាស់ទ្រុឌទ្រោម ខណៈអាជ្ញាធរឃុំថាមិនមានថវិកាបម្រុងទុក

ពលរដ្ឋ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ កៀងគរគ្នាជួសជុលស្ពានចាស់ទ្រុឌទ្រោម សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទិន្នផលកសិកម្ម ដែលមានប្រវែងទទឹង ២ម៉ែត្រកន្លះ និងបណ្តោយ ១០០ ម៉ែត្រ កាលពីថ្ងៃទី ០៥ ខែ សីហា ដល់ថ្ងៃទី ០៧ ខែ សីហា...

អានបន្ត

សង្គមស៊ីវិលស្នើពន្លឿនដំណោះស្រាយបញ្ហាដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខណៈការប្រឈមមុខដាក់គ្នាបន្ដកើតមាន

អង្គការសង្គមស៊ីវិលជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងបោះតង់ដេកយាមលើទីតាំងដីមានជម្លោះស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី។

អានបន្ត

អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងឃុំឈើទាលលើ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទាមទារឱ្យអាជ្ញាធរជួយដោះស្រាយ ដោយចោទក្រុមហ៊ុនមួយថា បានជីករំលោភយកដីផ្លូវលំសាធារណៈ។

អានបន្ត
ទំព័រ 47 នៃ 56 1 46 47 48 56