ប្រជាពលរដ្ឋ​នៅស្រុក​កងមាស ស្នើឱ្យ​អាជ្ញាធរ​ជួយ​បង្ក្រាប​ទូកនេសាទ​វៀតណាម

ប្រជាពលរដ្ឋ​ជាអ្នកនេសាទ​រស់នៅ​ក្នុងឃុំ​រកាអា ស្រុកកងមាស ខេត្តកំពង់ចាម អំពាវនាវ​ឱ្យអាជ្ញាធរ និងម​ន្ត្រីពាក់ព័ន្ធ​ចុះបង្ក្រាប​ការនេសាទត្រី​ខុសច្បាប់​របស់​ក្រុម​ទូក​ជនជាតិ​វៀតណាម​នៅ​លើ​ដងទន្លេ​មេគង្គ ដោយ​ប្រើឧបករណ៍​នេសាទ​ទំនើបៗ​ទាំងថ្ងៃ​ទាំង​យប់។

អានបន្ត

StoryTelling៖ អ្នកនិពន្ធវ័យក្មេង​ម្នាក់​ជំនះ​ពាក្យ​រិះគន់​ក្លាយជា​ម្ចាស់​ជ័យលាភី​ជាច្រើន​ប្រកួត

ដោយ​វិវត្តខ្លួន​ចេញពី​អ្នកនិពន្ធ​ដែល​រងការ​រិះគន់​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​ចាស់​ដៃនា​ពេល​កន្លង​មក បាន​ជម្រុញ​ទឹកចិត្ត​ឱ្យ​យុវជន​មួយ​រូប ក្លាយ​ជា​ម្ចាស់​ជ័យលាភី ប្រកួត​ប្រជែងយក​ពាន​រង្វាន់​ថ្នាក់ជាតិ​ជាច្រើន​លើក ​និង​បាន​បង្កើត​ស្នាដៃ​និពន្ធ​បទចម្រៀង​ជាច្រើនបទ ឱ្យផលិតកម្ម​ធំៗ​នៅ​កម្ពុជា រួមទាំង​ផលិតរឿង​ភាគ​ឱ្យ​ទូរទស្សន៍​ល្បីៗ​នៅ​ក្នុង​ស្រុក។

អានបន្ត

ជនជាតិ​ដើម​ភាគតិច​ពូនង​​ខេត្តមណ្ឌលគិរី​​សុំអន្តរាគមន៍​​ពី​​អាជ្ញាធរ​​ទប់ស្កាត់​​ការ​ធ្វើប្លង់​​កម្ម​សិទ្ធិ​លើ​ដី​​របស់​​ជនជាតិ​​ដើម

ជនជាតិ​ដើមភាគតិច​ពូនង ៩៣ គ្រួសារ​នៅ​ខេត្ដមណ្ឌលគិរី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ដ និង​មន្ទីរសុរិយោដី​ខេត្ដមណ្ឌលគិរី សុំឱ្យទប់ស្កាត់​ការចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​បុគ្គល​៣​រូប ដែល​ពួកគាត់​អះអាងថា ដីនេះ​កំពុង​ជាប់បណ្ដឹង​នៅ​សាលាដំបូង​ខេត្ដមណ្ឌលគិរី​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

អានបន្ត

សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

សាលាឧទ្ធរណ៍​បានលើកពេល​ប្រកាស​សាលក្រម​លើរឿងក្ដី​របស់​សកម្មជន​រងគ្រោះ​ដីធ្លី​នៅឡពាង លោក រាជ សីម៉ា នៅ​ថ្ងៃ​នេះទៅថ្ងៃទី១៥ ខែធ្នូ វិញ តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។

អានបន្ត

ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បាត់បង់​ដីធ្លី​នៅក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្តកំពង់ស្ពឺ គឺ​ស្រុកថ្ពង និង​ស្រុកឱរ៉ាល់ បាន​រៀបរាប់​ពីទុក្ខលំបាក និង​បញ្ហា​ប្រឈម​នានា នៅក្នុង​ពេល​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុង​ភូមិព្រៃផ្ដៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមាន​ពលរដ្ឋចូលរួម​ចំនួន ជាង​៨០០នាក់។

អានបន្ត

កសិករ​ដាំបន្លែ​នៅខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​បន្លែ​ចុះថោក​នៅ​ពេល​ប្រមូល​ផល

កសិករ​ជាច្រើន​គ្រួសារ រស់​នៅ​ស្រុកកងមាស ខេត្តកំពង់ចាម ដែល​ប្រកប​របរ​ដាំបន្លែ​លក់ជាច្រើន​ឆ្នាំមក​ហើយ បាន​ត្អូញត្អែរ​ពីតម្លៃ​បន្លែស្ពៃគ្រប់ប្រភេទ​របស់​ពួកគេ​ធ្លាក់​ចុះ នៅ​ក្នុងរដូវ​ប្រមូលផល​នេះ ដែល​ធ្វើឲ្យពួកគេ​ធ្លាក់ទឹក​ចិត្ត និង​ប្រឈម​ការ​ខាតបង់។

អានបន្ត

ពលរដ្ឋ​២៤​គ្រួសារ​នៅខេត្តកំពង់ស្ពឺ​ចោទ​មេភូមិ​ថា ឃុបឃិត​ជាមួយ​ឈ្មួញដី​ដើរ​ទិញដី​មិន​ឱ្យលុយ

ពលរដ្ឋ​រស់នៅ​ភូមិបឹងធ្នង់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន​២៤​គ្រួសារ បានចោទ​មេភូមិ​បឹងធ្នង់​លោក អោម ឃាង ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ដី ដើរ​ទិញ​ដី​ពីប្រជាពលរដ្ឋ​មិន​ឱ្យ​លុយ​អស់រយ:ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

អានបន្ត

វេទិកា​ប្រចាំឆ្នាំ​លើកទី២​របស់ CCIM ស្នើ​សុំ គ.ជ.ប បើក​ទូលាយ​ពេល​អ្នកកាសែត​ចុះ​យក​ព័ត៌មាន​​បោះឆ្នោត

វេទិកា​ប្រចាំឆ្នាំទី២​របស់​អ្នកសារព័ត៌មាន ​ពលរដ្ឋ​អ្នកសារព័ត៌មាន (CJ) និង អង្គការសង្គមស៊ីវិល​របស់​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​កាល​ពី​ចុងខែវិច្ឆិកា​កន្លង​ទៅ បាន​ស្នើ​សុំ​អោយ​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) បើក​ទូលាយ​ដល់​អ្នកកាសែត​ពេល​ចុះ​យក​ព័ត៌មាន​បោះឆ្នោតជាតិ​នៅឆ្នាំ២០២៣​ខាងមុខ។

អានបន្ត

អាជ្ញាធរ​​ខេត្តកំពង់ធំ​​មិន​​អនុញ្ញាត​​ឱ្យ​​ព្រះសង្ឃ​​ផ្សព្វផ្សាយ​​សីល​៥​​ទៅ​​ដល់​​សិស្ស​សាលា

ព្រះសង្ឃ និងសិស្ស និស្សិត ដែល​ចូលរួម​ថែ​រក្សា​ការពារ​បរិស្ថាន សម្ដែង​ការ​សោកស្ដាយ និង​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយពី​អាជ្ញាធរ​ស្រុកសណ្តាន់ ខេត្តកំពង់ធំ បាន​រារាំង និង​តាម​ថតយក​សកម្មភាព​ធ្វើធម្មយាត្រា និង​បំបួស​ដើមឈើ នៅក្នុង​ព្រៃសហគមន៍​ក្បាលខ្លា ស្ថិត​នៅក្នុង​ស្រុកសណ្តាន់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

អានបន្ត

ពលរដ្ឋ​៩​នាក់​រួចផុត​ការ​ចោទ​ប្រកាន់ ក្រោយ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្ដហោះថ្មី

នៅទីបំផុត តុលាការ​ខេត្តកណ្ដាល​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋមាន​ជម្លោះ​ដីធ្លី​នៅ​សេសសល់​៩នាក់​ឱ្យ​មាន​សេរីភាព​វិញ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ក្នុង​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលានយន្ដហោះថ្មី (OCIC) ដែលធ្វើឱ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី និង​កងកម្លាំង​ខេត្តកណ្ដាល។

អានបន្ត
ទំព័រ 37 នៃ 56 1 36 37 38 56