ពលរដ្ឋស្រុកឱរ៉ាល់ទាមទារឱ្យក្រុមហ៊ុនបូមខ្សាច់ជួសជុលផ្លូវខូចខាតដោយអាជីវកម្មរ​បស់ខ្លួន

ពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ រអ៊ូរទាំចំពោះក្រុមហ៊ុនបូមខ្សាច់មួយចំនួន ដែលបញ្ជាឱ្យឡានដឹកខ្សាច់របស់ពួកគេបើកបរទៅមកក្នុងភូមិធ្វើឱ្យខូចខាតផ្លូវពិបាកធ្វើដំណើរ និងបង្កផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

អានបន្ត

ពលរដ្ឋស្រុកគងពិសីចោទក្រុមហ៊ុនដីឡូតិ៍មួយថា រំលោភយកដីផ្លូវក្នុងភូមិធ្វើជាកម្មសិទ្ធិឯកជន

ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមូលគ្នាតវ៉ាដោយចោទក្រុមហ៊ុនសេងហានដីឡូត៍ថា ឈូសឆាយ និងផ្ដាច់យកដីសាធារណធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយពលរដ្ឋក្នុងភូមិតែងតែធ្វើដំណើរទៅធ្វើស្រែចម្ការ និងឆ្លងកាត់ក្នុងភូមិ។ 

អានបន្ត

បទយកការណ៍៖ ឆាកជីវិត និងវីរភាពរបស់ស្ដ្រីដឹកនាំសហគមន៍ម្នាក់នៅកំពង់ធំ

មានស្ដ្រីនៅកម្ពុជាមិនច្រើនទេ ដែលមានពេលវេលា និងការប្ដេជ្ញាចូលរួមប្រឡូកក្នុងការងារសង្គម និងនយោបាយ។ មែនទែនទៅ ស្ដ្រីបានឆ្លងកាត់ឧបសគ្គជាច្រើន បើប្រៀបជាមួយនឹងបុរស រាប់ចាប់តាំងពីលទ្ធភាពទទួលបានការសិក្សា ការនៅផ្ទះមើលថែកូន ការចូលរួមទទួលចំណេះដឹងក្នុងសង្គម និងបញ្ហាផ្សេងទៀត ដែលធ្វើឱ្យពួកគាត់បាត់បង់ឪកាសសម្រាប់ខ្លួនឯង។

អានបន្ត

ស្រ្តីមានជម្ងឺប្រចាំកាយម្នាក់ ថាខ្លួនមិនមានកម្លាំងប្រកបរបរទិញលក់បន្លែធម្មជាតិចិញ្ចឹមជីវិតដូចមុនទៀតបាន

ស្រ្តីជនបទមិនមានដីស្រែចំការម្នាក់មានសភាពរាងកាយស្គមស្គាំង មានជម្ងឺជាប់ខ្លួន ដែលតែងតែប្រមូលទិញបន្លែធម្មជាតិក្នុងភូមិលក់គ្រាន់ដោះស្រាយជីវភាពថាខ្លួនមិនអាចមានកម្លាំងប្រកបរបរចិញ្ចឹមជីវិតដូចសព្វដងបានទៀតឡើយ។ អ្នកស្រី ឆិន លាង មានវ័យប្រមាណ ៤៤ ឆ្នាំ រស់នៅភូមិ តាភោក ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ បានរៀបរាប់ទុក្ខលំបាកប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ឱ្យបានដឹងថា...

អានបន្ត

ពលរដ្ឋនៅស្រុកឱរ៉ាល់រិះគន់អាជ្ញាធរមូលដ្ឋានថា មិនអើពើរឿងគោរបស់អ្នកភូមិឈឺ

ពលរដ្ឋសហគមន៍រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ហាញការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនដែលបានយកចិត្តទុកដាក់ និងចុះមកពិនិត្យបញ្ហាសត្វគោកើតជំងឺដុំពកលើស្បែកម្ដងណាឡើយ។

អានបន្ត

អាណាព្យាបាលស្នើឱ្យអាជ្ញាធរពង្រឹងវិធានការរក្សាគម្លាតក្នុងពេលចាក់វ៉ាក់សាំងដល់កុមារ

អាណាព្យាបាលមួយចំនួននៅស្រុកសន្ទុក ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះហានិភ័យឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវឱ្យអាណាព្យាបាលនាំកុមារ អាយុចន្លោះ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងឆាប់បានបើកសាលារៀនឡើងវិញ។  

អានបន្ត

សមត្ថកិច្ចខេត្តកំពតកោះហៅពលរដ្ឋសួរនាំជុំវិញជម្លោះដីធ្លីជាមួយឈ្មួញទិញដី

ពលរដ្ឋប្រមាណជាង ១០០គ្រួសារបានប្រមូលផ្ដុំគ្នានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចខេត្តនេះបានកោះហៅពលរដ្ឋចំនួន ៣នាក់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយឈ្មួញរកស៊ីទិញដីម្នាក់ឈ្មោះ «ឈុំ ផល្លី»។

អានបន្ត

តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ

តុលាការខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន ៩នាក់ឱ្យនៅក្រៅឃុំ បន្ទាប់ពីចោទប្រកាន់ពួកគេពីបទបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។

អានបន្ត

ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់

ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាចុះល្បាតព្រៃសហគមន៍ ដើម្បីបញ្ចៀសការលួចកាប់បំផ្លាញ និង យកដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបំពារបំពានមិនបានគោរពតាមគោលការណ៍ នៃច្បាប់ របស់រដ្ឋបាលព្រៃឈើ ដែលប្រគល់ជូនតាមរយៈកិច្ចព្រមព្រៀង ដល់ប្រជាពលរដ្ឋក្នុងការពារថែរក្សាអស់រយៈពេលជិតម្ភៃឆ្នាំកន្លងមកហើយ។

អានបន្ត

អ្នកមានជម្លោះដីធ្លីសំដែងការឈឺចាប់ដែលតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនសាច់ញាតិរបស់ពួកគេ

ពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ដទាមទារឱ្យអាជ្ញាធរខេត្តនេះដោះលែងសមាជិកគ្រួសាររបស់ពួកគេឱ្យមានសេរីភាពវិញ ដោយសារពួកគេគ្រាន់តែធ្វើសកម្មភាពទាមទារដំណោះស្រាយបញ្ហាដីធ្លីប៉ុណ្ណោះ។

អានបន្ត
ទំព័រ 29 នៃ 39 1 28 29 30 39