បទល្មើស​កាប់​ឈើ​នៅ​​តំបន់​ភ្នំឱរ៉ាល់​នៅ​តែ​បន្ត​កើត​មាន​ ​​

ឈើជាច្រើនដើមត្រូវបានកាប់ និងច្រៀកចេញតាមខ្នាតដើម្បីដឹកជញ្ជូនចេញតាមច្រកមួយចំនួននៅតំបន់ភ្នំ​ឱរ៉ាល់ ខណៈការទប់ស្កាត់ពីសំណាក់អាជ្ញាធរនៅតែមិនទាន់មានប្រសិទ្ធភាព។

អានបន្ត

ពលរដ្ឋ​៦៦​គ្រួសារ​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ដ​កំពត​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ​ក្រោយ​មាន​ជម្លោះ​ជា​មួយ​ឧកញ៉ា​

ពលរដ្ឋ៦៦គ្រួសារនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្ដកំពត ជំរុញទៅអាជ្ញាធរខេត្តនេះ ឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ក្រោយមានជម្លោះជាមួយអ្នកមានឥទ្ធិពលដែលគេដឹងថាមានងារជាឧកញ៉ា និងអ្នកឧកញ៉ា។

អានបន្ត

កម្មករ​រោងចក្រ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ថា ខ្លួន​មិន​ទទួល​ប្រាក់​ឧបត្ថម្ភ​អំឡុង​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ​

កម្មករបម្រើការងារតាមបណ្តារោងចក្រមួយចំនួនក្នុងខេត្តស្វាយរៀង អះអាងថា ពួកគេមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋឡើយ អំឡុងពេលរោងចក្ររបស់ពួកគេព្យួរកិច្ចសន្យាការងារបណ្តោះអាសន្ន។

អានបន្ត

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​លំ​នៅ​ខេត្តកណ្តាល​ទាមទារ​សំណង​ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​

ប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទាមទារឱ្យមានការដោះស្រាយសំណង ប៉ុន្តែអាជ្ញាធរបានបដិសេធដោយថា ការអភិវឌ្ឍ​នេះ គឺដើម្បីបម្រើផលប្រយោជន៍សាធារណៈ។

អានបន្ត

យុវជន​ស្នើ​ACU​បើក​ទូលាយ​ព័ត៌មាន​អំពី​ដំណើរ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល​

យុវជន និងអង្គការសង្គមស៊ីវិលធ្វើការផ្នែកប្រឆាំងអំពុករលួយរិះគន់អំពីកង្វះខាតព័ត៌មានទាក់ទងដំណើរការប្រកាសទ្រព្យសម្បត្តិនិងបំណុល ដែលធ្វើឱ្យពួកគេពិបាកស្វែងយល់បានស៊ីជម្រៅពីការអនុវត្ដ​និងប្រសិទ្ធភាពនៃយន្ដការនេះក្នុងប្រទេសកម្ពុជា។

អានបន្ត

ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ​ត្អូញត្អែរ​បញ្ហា​ដី​ហុយ​ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ឡាន​ដឹក​ខ្សាច់

ប្រជាពលរដ្ឋនៅឃុំមួយក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្អូញត្អែរពីបញ្ហាដីហុយដែលបង្កឡើងដោយក្រុមហ៊ុនឡានដឹកដី ដឹកខ្សាច់ បណ្តាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ខណៈអាជ្ញាធរមិនទាន់មានការដោះស្រាយនៅឡើយ។

អានបន្ត

អ្នក​កាសែត​ម្នាក់​ចាត់​ទុក​ករណី​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​កោះ​ហៅ​ខ្លួន​ឱ្យ​ចូល​បំភ្លឺ​ថា​ជា​ការ​គំរាមកំហែង​

អ្នកសារព័ត៌មានម្នាក់បានចាត់ទុក​ ករណីសមត្ថកិច្ចខេត្តស្វាយរៀង កោះហៅខ្លួនឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធបណ្តឹងបទបរិហាកេរ្ដិ៍ជាសាធារណៈ ក្រោយពេលលោកផ្សាយរឿងមិនប្រក្រតីនៃដំណើរការសាងសង់ផ្លូវ​នៅកន្លែងមួយចំនួនក្នុងមូលដ្ឋានខេត្តនេះថា​ គឺការគំរាមកំហែង និងរឹតត្បិតសេរីភាពផ្នែកសារព័ត៌មាននៅកម្ពុជា។

អានបន្ត

អាជីវករ​​លក់ដូរ​នៅ​ផ្សារ​សំរោង​ខេត្តឧត្តរមានជ័យ​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ករណី​​យក​ភាស៊ី​ផ្សារ​ខុស​គោល​ការណ៍

ក្រុមអាជីវករលក់ដូរនៅផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ ករណីម្ចាស់ភាស៊ីផ្សារ​ថ្មី ដែលបានយកថ្លៃភាស៊ីខុសពីគោលការណ៍កំណត់ ខណៈពីមុនមកមិនមានការយកថ្លៃឆ័ត្រដាក់នៅខាមុខតូបលក់ដូរបស់ពួកគេនោះឡើយ។

អានបន្ត

សកម្មជន​ដីធ្លី​​ឡពាង​ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ដែល​ឱ្យ​ពួកគេ​ចាញ់​ក្តី​ក្រុមហ៊ុន​KDC​

សកម្មជនដីធ្លីនៅសហគមន៍ឡពាង បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលឱ្យពួកគាត់ចាញ់ក្តីលើបណ្តឹងមោឃភាពកិច្ចព្រមព្រៀងជាមួយម្ចាស់ក្រុមហ៊ុន KDC International គឺលោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

អានបន្ត

កសិករ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ ​ខណៈ​សត្វ​ល្អិត​មួយ​ប្រភេទ​កំពុង​បំផ្លាញ​

ប្រជាកសិករមួយចំនួននៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់បារម្ភពីការធ្លាក់ចុះនៃទិន្នផលស្រូវវស្សានៅឆ្នាំនេះ ខណៈសត្វល្អិតចង្រៃមួយប្រភេទកំពុងចុះស៊ីបំផ្លាញដំណាំស្រូវពង្រួសរបស់ពួកគាត់ដែលកំពុងចេញផ្លែផ្កា។

អានបន្ត
ទំព័រ 24 នៃ 51 1 23 24 25 51