សហជីព​ចោទ​ថា​​ ថៅកែ​រោងចក្រ​សិនតៃ​រំលោភ​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ​

មន្ត្រីសហជីពបានចោទទៅកាន់ភាគីថៅកែរោងចក្រ សិនតៃ មេហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd)ដែលស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថារំលោភសិទ្ធិកម្មករ និងច្បាប់ស្តីពីការងារ។

អានបន្ត

កម្មការិនី​រោងចក្រ​២​នាក់​ស្នើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សំណុំ​រឿង​ពួក​គេ​ប្តឹង​ថៅកែ​

កម្មការិនី២នាក់បម្រើការងារនៅរោងចក្រ សិនតៃហ្គាមេន (ខេមបូឌា) ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd) ស្តិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្នើដល់សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងរបស់ពួកគេដែលប្តឹងថៅកែកាលពីប្រមាណ ៥ខែមុន។

អានបន្ត

កសិករ​មួយ​ចំនួន​នៅ​ខេត្តកំពង់ស្ពឺ​ស្នើ​ឱ្យ​មន្រ្តី​កសិកម្ម​​ជួយ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​​ដល់​ពួកគេ​

ប្រជា​កសិករមួយចំនួនរស់នៅភូមិក្រាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាអ្នកដាំបន្លែបង្កា ក្រោយពីតំបន់​ពួកគាត់រស់នៅពុំមានព្រៃឈើដើម្បីអាស្រ័យផលបន្តទៀតនោះ បាននាំគ្នាស្នើឱ្យមន្ត្រីជំនាញចុះមកបង្ហាត់បង្រៀនបច្ចេកទេសកសិកម្មដល់ពួកគាត់ ដើម្បីបង្កើនទិន្នផល និងបង្កើនប្រាក់ចំណូលក្នុងសហគមន៍។

អានបន្ត

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឧត្តរមានជ័យ​ស្នើ​រដ្ឋបាល​ខេត្ត​ដោះ​ស្រាយ​បញ្ហា​តម្លៃ​បង់​ពន្ធ​ដី​ធ្លី​និង​ករណី​រំលោភ​បំពាន​ដី​ប្រាសាទ​

ប្រជាពលរដ្ឋមួយចំនួននៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នើដល់រដ្ឋបាលខេត្តនេះដោះស្រាយបញ្ហាតម្លៃបង់ពន្ធដីធ្លី និងករណីបំពានយកដីប្រាសាទគោករំចេក ធ្វើកម្មសិទ្ធិ។

អានបន្ត

ជនជាតិ​ដើម​ភាគ​តិច​ពូនង​៥​នាក់​នៅ​ខេត្ដ​មណ្ឌលគិរី​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ត្បូង​ឃ្មុំ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​

ជនជាតិដើមភាគតិចពូនង៥នាក់ ដែលសកម្មក្នុងការការពារដីសមូហភាពនិងព្រៃឈើ​នៅខេត្ដមណ្ឌលគិរី ស្នើឱ្យតុលាការសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ ទម្លាក់បទចោទ«ប៉ះពាល់កម្មសិទ្ធិឯកជន និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត​»តាមបណ្ដឹងរបស់ឈ្មួញទិញលក់ដី។

អានបន្ត

ដី​ព្រៃ​ជាង​៣០​ហិកតា​នៃ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការ​កាប់​បំផ្លាញ​និង​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​

បណ្តាញសហគមន៍ព្រៃឡង់ អះអាងថា ដីព្រៃឡង់ជាង៣០ហិកតា ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ កំពុងរងការកាប់បំផ្លាញ និងទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈមន្ត្រីជំនាញលើកឡើងថា ខ្លួនមិនបានដឹងករណីនេះ។

អានបន្ត

ក្រុម​អ្នក​រត់ឡាន​ឈ្នួល​ដឹក​ភ្ញៀវ​នៅ​ច្រក​អន្តរជាតិ​អូរស្មាច់​តវ៉ា​បិទ​ផ្លូវ​មួយ​រយៈ​ខ្លី​ទាមទារ​ការ​ដឹក​ភ្ញៀវ​ស្មើភាព​គ្នា​រវាង​ថៃ​និង​ខ្មែរ​

ក្រុមអ្នកបើកបរដឹកភ្ញៀវនៅច្រកអន្តរជាតិអូរស្មាច់ជាង៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាបិទកំណាត់ផ្លូវច្រកចូលអូរស្មាច់ ដើម្បីទាមទារទៅអាជ្ញាធរកម្ពុជា និងថៃ ​ជួយសម្របសម្រួលឱ្យមានការដឹកភ្ញៀវទៅព្យាបាលជំងឺនៅប្រទេសថៃមានភាពស្មើគ្នារវាងអ្នករត់រថយន្តឈ្នួលខ្មែរ និងថៃ។

អានបន្ត

សាលា​ឧទ្ធរណ៍​ព្រះសីហនុ​ដោះ​លែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​២​នាក់​នៅ​កោះ​កុង​ឱ្យ​នៅ​ក្រៅ​ឃុំ

ពលរដ្ឋបានឱ្យដឹងថា សាលាឧទ្ធរណ៍តំបន់ព្រះសីហនុបានសម្រេចដោះលែងតំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយសវនាការនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ខណៈអ្នកភូមិជិត២០០នាក់បានប្រមូលផ្តុំមុខតុលាការ ដើម្បីទាមទារដោះលែងតំណាងទាំង២នាក់នោះដោយឥតលក្ខខណ្ឌ។

អានបន្ត

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ទាមទារ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ ​ខណៈ​ជម្លោះ​​អូស​បន្លាយ​ជាង​១០​ឆ្នាំ​

ប្រជាពលរដ្ឋមួយចំនួននៅឃុំរស្មើសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ខណៈ​ម្លោះនេះបានអូសបន្លាយជាង១០ឆ្នាំមកហើយ។

អានបន្ត

ដី​ជាង​៤០០​ហិកតា​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​បន្ត​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ជន​ខិលខូច​

ដីទំហំជាង៤០០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តទន្ទ្រានយកដោយខុសច្បាប់ពីសំណាក់ជនខិលខូច ហើយគ្មានចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធ។

អានបន្ត
ទំព័រ 23 នៃ 51 1 22 23 24 51