មន្ត្រី​ក្រសួង​ការងារ​និង​មន្ត្រី​សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​នៅ​ថៃ​

មន្ត្រីក្រសួងការងារ និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារបានថ្កោលទោសចំពោះការប្រើអំពើហិង្សារលើពលករខ្មែរពីសំណាក់ក្រុមជ្រុលនិយមថៃ ខណៈកម្ពុជា និងថៃកំពុងផ្ទុះអាវុធរឿងជម្លោះព្រំដែន។ ចាប់តាំងពីមានការផ្ទុះអាវុធនៅតំបន់មុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រួចមកគឺមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីសកម្មភាពក្រុមជ្រុលនិយមថៃបានប្រើអំពើហិង្សាមកលើពលករខ្មែរជាបន្តបន្ទាប់។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្កោលទោសចំពោះសកម្មភាពទាំងនេះ។ លោកថា សកម្មភាពដែលប្រជាពលរដ្ឋថៃ ក៏ដូចជាក្មេងស្ទាវថៃធ្វើដាក់ពលករខ្មែរនោះ គឺមិនត្រឹមត្រូវ។ លោកបន្តថា...

អានបន្ត

កម្ពុជា​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុខ​UN​កោះ​ប្រជុំ​បន្ទាន់​​ដើម្បី​​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​​ថៃ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយទៅប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ស្នើសុំកោះប្រជុំស្ថាប័ននេះជាបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ...

អានបន្ត

តំណាង​ជន​ជាតិ​ភាគ​តិច​៣​នាក់​នៅ​ព្រះវិហារ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​

តំណាង​​ជន​​ជាតិ​ដើម​ភាគ​តិចចំនួន៣នាក់​នៅ​ស្រុក​​ឆែប ខេត្ត​​​ព្រះ​វិហារ បានទាមទារទៅតុលាការខេត្តនេះឱ្យទម្លាក់ចោលបទចោទដោយថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ ប្រធាន និងជាចៅក្រម​ស៊ើប​សួរ​សាលាដំ​បូង​ខេត្ត​ព្រះ​វិហារ លោក យុត ពន្លឺ ចេញ​ដីកា​កោះហៅតំណាង​តំណាងជនជាតិដើមភាគតិចកួយ៣នាក់ រួ​ម​​មាន លោក សឿន ថា លោក ពាន សុផាត និង​លោក អៀម អោន...

អានបន្ត

អ្នក​សារព័ត៌មាន​ម្នាក់​ប្ដឹង​នគរបាល​ជាន់​ខ្ពស់​ខេត្ដ​បន្ទាយមានជ័យ​ទៅ​ក្រសួង​មហា​ផ្ទៃ​

អ្នកសារព័ត៌មានម្នាក់ បានប្តឹងមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងអធិការនគរបាលក្រុងប៉ោយប៉ែតម្នាក់ទៅក្រសួងមហាផ្ទៃ ដោយចោទថា បង្ខាំងខ្លួនក្នុងទ្រុងដែក ដោយខុសច្បាប់។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមួយទៅក្រសួងមហាផ្ទៃ ដោយប្តឹង លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ប្តឹង...

អានបន្ត

ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​ជា​ ​ចាន់ថា​ ​​នឹង​ធ្វើ​ឱ្យ​ជីវភាព​ក្រុម​គ្រួសារ​កាន់​តែ​ប្រឈម​ទ្វេដង​ ​

ក្រុមគ្រួសាររបស់តំណាង​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងបាវិត ខេត្តស្វាយរៀង បានត្អូញត្អែរពីបញ្ហាប្រឈមក្នុងជីវភាព ដោយសារបង្គោលរឹងមាំក្នុងគ្រួសារកំពុងស្ថិតនៅក្នុងពន្ធនាគារដោយក្រុមសង្គមស៊ីវិលថា ជាការឃុំខ្លួនទាំងអយុត្តិធម៌។ ​ អ្នកស្រី ឡេង ចន្ធី ភរិយារបស់លោក ជា ចាន់ថា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះថា ចាប់តាំងពីប្ដីអ្នកស្រីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមកគ្រួសារអ្នកស្រីមានជីវភាពលំបាកខ្លាំង។ អ្នកស្រីបន្ដថា រាល់ថ្ងៃអ្នកស្រីត្រូវចិញ្ចឹមកូនតូច និងឪពុកម្ដាយចាស់ជរាផងដែរ។...

អានបន្ត

ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​កាន់​តែ​សកម្ម​ ​ក្រោយ​នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​មិន​អនុវត្ត​បទ​បញ្ជា​

ចូលដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចទាំងរាជធានី និងបណ្តាខេត្តមួយចំនួនបានបង្ហាញភាពសកម្មរបស់ខ្លួនក្នុងការបង្ក្រាបទីតាំងមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោយនាយករដ្ឋមន្ត្រីចេញសារព្រមានដកមន្ត្រីទាំងឡាយណាដែលមិនព្រមអនុវត្តក្នុងការបង្ក្រាបបទល្មើសមួយនេះឱ្យមានប្រសិទ្ធភាព​។ ទីភ្នាក់ការសារព័ត៌មានកម្ពុជា(AKP)បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដាថា កម្លាំងចម្រុះ​រដ្ឋបាលរាជធានីភ្នំពេញបានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង នៅខណ្ឌទួលគោកកាលពីថ្ងៃទី១៤ ខែកក្កដា។ ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះ​ ​ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់និងជនជាតិខ្មែរសរុបចំនួន៨៥...

អានបន្ត

ACUបើក​ការ​​ស៊ើប​អង្កេត​លោក​ ​ស៊ាន​ ​បូរ៉ាត​ ​និង​​លោក​​ ​ស​ ​ថាវី​ ពាក់​ព័ន្ធ​​សំណុំ​រឿង​អតីត​ឧកញ៉ា​ ​ឡេង​ ​ចាន់​ណា​​

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសពីការបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោក ស ថាវី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធ​សំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់រយលានដុល្លារ។ ទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី៣...

អានបន្ត

ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិចត​ស៊ូ​ការពារ​​ព្រៃ​ព្រះ​រការ​ ទោះ​រង​ការ​គំរាម​កំហែង​

ស្រ្តីជនជាតិដើមភាគតិចកួយរស់នៅជិតតំបន់ការពារព្រៃព្រះរការ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានតស៊ូចុះល្បាតព្រៃមួយនេះ ដើម្បីការពារធនធានធម្មជាតិ បើទោះបីជារងការគំរាមកំហែង។ ប្រធានបណ្ដាញសហគមន៍ការពារព្រៃព្រះរការ ឃុំម្លូព្រៃមួយ គឺលោកស្រី ជួន ឃឹម វ័យ ៥៣ ឆ្នាំ ជាជនជាតិដើមភាគតិចកួយ និយាយថា អ្នកស្រីតែងតែដឹកនាំប្រជាពលរដ្ឋនៅចំនួន៣ នៃឃុំម្លូព្រៃមួយ ចុះល្បាតព្រៃព្រះរការរយៈពេលជាង៥ឆ្នាំ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។...

អានបន្ត

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​៖ ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ​អាច​ធ្វើ​​​បាន​ ​តែ​អ្នក​តាម​ដាន​ថា​ជា​រឿង​មិន​គួរ​ធ្វើ​

ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយទៅកាន់ព្រះមហាក្សត្រខ្មែរថា ការធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ គឺអាចធ្វើទៅបាន ខណៈមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនថា ជារឿងដែលមិនគួរធ្វើឡើយ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ​នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោយកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ លោក ហ៊ី សោភា ដែលជាប្រធានថ្មីរបស់ស្ថាប័ននេះ បានពិភាក្សានិងទូលថ្វាយមតិចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរចុះថ្ងៃទី៣០ ខែមិថុនា ២០២៥ ដោយទ្រង់ពិគ្រោះមតិជុំវិញសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣...

អានបន្ត

បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

ទំនៀមទម្លាប់​ប្រពៃណី​នៃកា​រ​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​ជាតិ​ដើម​ភាគ​តិចព្នង (ពូនង) នៅក្នុង​​​ភូមិ​ប្អៀរ ឃុំថ្មី​ ស្រុកចិត្របុរី ​​ខេត្តក្រចេះ ដែលជាខេត្តមួយ​នៅ​ភូមិភាគ​ឦសានប្រទេស​កម្ពុជា កាន់​តែមាន​​ការ​វិវត្តន៍​​ពី​មួយ​​សម័យ​​កាល​ ទៅ​មួយ​​សម័យកាល ស្របពេល​ដែល​វប្បធម៌ប្រពៃណីបែប​​​សម័យ​​​ទំនើប ​​បាន​ជ្រាប​ចូលកាន់តែខ្លាំង​​​​ដល់​​សហគមន៍ នាពេល​បច្ចុប្បន្ន​នេះ។

អានបន្ត
ទំព័រ 2 នៃ 56 1 2 3 56