សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

សកម្មជនបរិស្ថាននិងសង្គមស៊ីវិលសាទរចំពោះរដ្ឋបាលស្រុកឱរ៉ាល់ ដែលបានចេញសេចក្ដីជូនដំណឹងស្ដីពីការពង្រឹងវិធានការទប់ស្កាត់ការទន្រ្ទានកាន់កាប់ទិញលក់ និងការបញ្ជាក់លិខិតផ្សេងៗលើដីរបស់រដ្ឋ និងដីព្រៃរបស់រដ្ឋ។ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងឱ្យប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ នាយកផ្នែករដ្ឋបាលពព្រៃឈើឱរ៉ាល់ត្រូវដាក់បទបបញ្ជាដល់មន្រ្ដីក្រោមឱវាទឱ្យ​បានម៉ឺងម៉ាត់ជាទីបំផុត ក្នុងការទប់ស្កាត់ បង្រ្កាបការទន្រ្ទាន ឈូសឆាយដីរបស់រដ្ឋ និងដីព្រៃរដ្ឋ ដោយជនណាប្រព្រឹត្តផ្ទុយពីសេចក្តីជូនដំណឹងនឹងត្រូវចាត់វិធានការច្បាប់តែម្តង។ នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះថាមេភូមិ មេឃុំគ្រប់រូប មិនត្រូវចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋ...

អានបន្ត

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ដ​កំពង់ធំ​ទប់ស្កាត់​បទល្មើស​ចាប់​សត្វ​ស្វា​ក្ដាម​លក់​

ពលរដ្ឋ និងសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្ដកំពង់ធំធ្វើការទប់ស្កាត់និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់​ទៅលើអ្នកប្រព្រឹត្តិបទល្មើសដាក់អន្ទាក់ចាប់សត្វស្វាក្ដាមក្នុងព្រៃអភិរក្សយកទៅលក់ខណៈសត្វប្រភេទនេះមានតម្លៃខ្ពស់។ អនុប្រធានព្រៃសហគមន៍ក្បាលខ្លា លោក មិញ នី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាការកាប់បំផ្លាញព្រៃឈើវាជាបទល្មើសមួយទៅហើយនាពេលបច្ចុប្បន្ននេះ។ លោកថា រាល់ថ្ងៃនៅក្នុងព្រៃសហគមន៍ក្បាលខ្លាមានបទល្មើសចាប់សត្វព្រៃយកទៅ លក់សត្វដែលមានបញ្ហាប្រឈមជាងគេគឺសត្វស្វាក្ដាម សំពោច ជាដើម។ លោកបន្ដថា សព្វថ្ងៃនេះសត្វស្វាក្ដាមក្នុងមួយក្បាលមានតម្លៃចាប់ពី៥០ទៅ៦០ម៉ឺនរៀល តាមប្រភេទលេខមួយលេខពីរ សត្វសំពោចគេទិញថ្លឹងជាគីឡូ សត្វសំពោចមួយក្បាលមានតម្លៃ២០ម៉ឺនរៀលឬច្រើនជាងនេះ។ លោកថា ចំពោះសត្វស្វាគេយកទាំងរស់ ការចាប់សត្វស្វាគេកាប់ដើមឈើព័ទ្ធសំណាញ់ម៉ង់ជុំវិញដើមឈើណាដែលសត្វស្វាដេករួចគេបាញ់កាំភ្លើងឱ្យសត្វស្វាផ្អើលរត់ទៅចូលម៉ង់គេចាប់យក។...

អានបន្ត

ក្រសួង​មហាផ្ទៃ​ប្រកាស​ចាត់​វិធានការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឹងមាត់ដើម្បីបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ហើយប្រសិនបើរកឃើញថាបុគ្គលិកណាល្មើសបម្រាមនេះនឹងត្រូវអនុវត្តតាមច្បាប់តែម្តង។ បទបញ្ជានេះ ធ្វើឡើងតាមសារាចរណែនាំមួយ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចុះកាលបរិច្ឆេទនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសារាចរបានលើកឡើងថា នាពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់...

អានបន្ត

ក្រសួង​បរិស្ថាន​បង្ហាញ​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ចាប់​សត្វ​ស្លាប​និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​នៅ​ខេត្ត​កោះកុង​

ក្រសួងបរិស្ថាន បានបង្ហាញសកម្មភាព​បង្ក្រាបបទល្មើសចាប់សត្វស្លាប់នៅតំបន់ពីរផ្សេងគ្នា ​ដោយដកហូតវត្ថុតាងបទល្មើសមួយចំនួន ព្រមទាំងបាន​ដកហូតអន្ទាក់ដាក់យកសត្វព្រៃជាង២០ខ្សែ ​នៅចំណុចត្រពាំងរូង ខេត្តកោះកុង ផងដែរ។ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២ ខែធ្នូ បានឱ្យដឹងថា ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១៨១៤២_ ១២៦៧៣៥៣...

អានបន្ត

លោក​ ​ផាត់​ ​ហ៊ន​ ​មិន​ពឹង​ពាក់​មេធាវី​​​ដោយ​គ្មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ក្តី​តុលាការ​ខេត្ត​កំពង់ចាម​

ចាងហ្វាងសារព័ត៌មានអនឡាញមួយរូបលើកឡើងថា លោកនឹងមិនពឹងពាក់មេធាវីដើម្បីការពារក្តីរបស់ខ្លួន ក្នុងសំណុំរឿងដែលប្តឹងដោយតុលាការខេត្តកំពង់ចាមឡើយ ដោយថាលោកគ្មានសង្ឃឹមថានឹងឈ្នះក្តីនោះទេ ត្បិតដើមបណ្តឹងគឺជាតុលាការខេត្តនេះរួចទៅហើយ។ ​ ចាងហ្វាងគេហទំព័រខេអេចផ្លើសញ៉ូ(KH Pus News) លោក ផាត់ ហ៊ន ​បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ថា លោកនឹងចូលទៅឆ្លើយបំភ្លឺតាមការកំណត់របស់តុលាការ​។ លោកយល់ថា វាជារឿងអយុត្តិធម៌សម្រាប់​លោកព្រោះតុលាការជាអ្នកប្ដឹង តុលាការជាអ្នកសួរ តុលាការជាអ្នកកាត់ក្ដីឈ្នះចាញ់...

អានបន្ត

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

ជាជនជាតិដើមភាគតិចពូនងរស់នៅឃុំសុខសាន្ត ខេត្តមណ្ឌលគិរី អះអាងថាពួកគេនៅមិនទាន់មាន​បង្គ​ន់​​អ​នា​​ម័យប្រើ​ប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះ​នៅឡើយទេ ស្របពេលព័ត៌មានស្តីពីការ​ប្រើប្រាស់បង្គ​ន់អនាម័​យ​នេះ ក៏មិនទាន់ត្រូវបានគេផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយដែរ សម្រាប់​សហគមន៍ជនជាតិ​ដើមភា​គតិច​​​​។ អ្នកស្រី ឈិន ចៅ អាយុ ២២ ឆ្នាំជាជនជាតិភាគតិចពូនងរស់នៅក្នុងភូមិក្លឹប លើកឡើងកាលពីថ្ងៃទី១៩ ខែតុលា ថាខ្លួនគ្មានបង្គន់អនាម័យប្រើទេ។ ជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ក៏មិនបានផ្តល់ដំណឹង ឬចុះ​អ​​ប់​រំ​ឱ្យពលរដ្ឋ ចេះប្រើប្រាស់បង្គន់អនាម័យដែរ។...

អានបន្ត

អ្នក​ឃ្លាំ​មើល​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ចំនួន​៦​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

ក្រុមអ្នកតាមដានបញ្ហាសង្គមមួយចំនួន បង្ហាញការហួសចិត្តចំពោះវិធានការរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ជុំវិញការចាប់ខ្លួនសកម្មជនព្រៃឈើ និងបរិស្ថាន ចំនួន៦នាក់ ក្រោមហេតុផលអនុវត្តច្បាប់កាលពីថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកឃ្លាំមើលបញ្ហាសង្គម និងជាប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានបង្ហាញការហួសចិត្ត ដោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការចាប់ខ្លួនអ្នកការពារព្រៃឈើ ប្រហែលមានតែមួយទេនៅលើពិភពលោក គឺនៅស្រុកខ្មែរនោះឯង។ ហ្វេសប៊ុកលោក ករុណា...

អានបន្ត

ពលរដ្ឋ​នៅ​ក្រុង​បាវិត​​ត្អូញត្អែរ​ពី​ការ​ដក​ប្លង់​កម្មសិទ្ធិ​ដីស្រែ​និង​ដី​លំនៅឋាន​ត្រូវ​ចំណាយ​លុយ​ច្រើន​​

ពលរដ្ឋរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងត្អូញត្អែរថាការដកប្លង់សិទ្ធិដីស្រែ និងដីលំនៅឋានពីមន្រ្ដីសូរិយោដីដែលបានចុះចែកនៅតាមផ្ទះមេភូមិត្រូវចំណាយលុយអស់ច្រើន ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវទៅខ្ចីលុយគេបន្ថែមដើម្បីទៅដកយកប្លង់មករក្សាទុក ។ លោក អ៊ួយ តួ រស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា លោកមិនទាន់បានទៅដកប្លង់ដីស្រែ និងប្លង់ដីលំនៅឋានទេដោយសារមិនមានលុយគ្រប់គ្រាន់។ លោកថា រាល់​ថ្ងៃក្នុងគ្រួសារកំពុងជួបបញ្ហាដូចជាបង់លុយសងធនាគារ...

អានបន្ត

អ្នក​ស្រលាញ់​បរិស្ថាន​ថា​ និន្នាការ​​យុវជន​ចូលរួម​ប្រមូល​សំរាមក្នុង​ឱកាស​បុណ្យ​ជាតិ​​​មាន​​ការ​​កើន​​ឡើង​​

ក្រុមអ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ទិន្នាការចូលរួមរបស់យុវជន សិស្សនិស្សិត ព្រះសង្ឃ ក្នុងការប្រមូលសំរាមនៅតាមទីសាធារណៈ ពិសេសនៅក្នុងឱកាសបុណ្យជាតិធំៗ មានការកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងពលរដ្ឋខ្លះដែលមានទម្លាប់មិនល្អក្នុងការចោលសំរាមគ្មានសណ្តាប់ធ្នាប់។   ការលើកឡើងនេះ ក្រោយមានទិដ្ឋភាពសំរាមជាច្រើនត្រូវបានបោះចោលពាសវាលពាសកាល ពិសេសថង់ប្លាស្ទិក និងកែវជ័រ ដែលរសាត់អណ្តែត នៅលើគោកផង និងក្នុងទឹកផង នាឱកាសព្រះរាជពិធីបុណ្យ អុំទូក អកអំបុក...

អានបន្ត

ពលរដ្ឋ​នៅ​ឃុំ​ប៉ូយ​ខេត្ត​រតនគិរី​ ​កំពុង​ជួប​បញ្ហា​មេ​ស្រា​ដែល​យក​ទៅ​ផលិត​ជា​ស្រា​ពាង​

ពលរដ្ឋជនជាតិដើមភាគិតគ្រឹងនៅស្រុកអូរជុំឱ្យដឹងថា ពួកគេកំពុងប្រឈ​មមុខនឹងការផ​​លិត​ស្រា​​ពាង ដោ​យសារខ្វះវត្ថុធាតុដើម ក្នុងពេលដែលគ្រឿងផ្សំនៅលើទីផ្សារ មានភាពងាយស្រួលក្នុងការស្វែងរក ហើយកត្តានេះអាចជាមូលចម្បងដែលនាំឱ្យអត្រាធ្លាក់ចុះនៃការផលិតស្រាពាងតាមបែបបុរាណ ត្រូ​វ​​ជួ​ប​​វិបត្តិក្នុងពេលខាងមុខ។ អ្នកស្រី ណាំបា ចន្ធី ជាជនជាដើមភាគតិចគ្រឹង នៅភូមិតាង៉ាច និយាយថារូបមន្តស្រាពាងដែ​លធ្វើ​ស​ព្វ​ថ្ងៃ​​នេះ លែងប្រើប្រាស់របស់សុទ្ធដូចកាលពីជំនាន់ចាស់បុរាណទៀតហើយ។មានវ័យប្រមាណ ២២ ឆ្នាំ អ្នកស្រីបន្តថា ដោយសារសម័យកាលជឿនលឿន បានធ្វើឱ្យមនុស្សខ្ជិលច្រអូស និងព្យាយាមរករ​បស់​ណា​​​ដែលងាយស្រួល...

អានបន្ត
ទំព័រ 18 នៃ 56 1 17 18 19 56