អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​កសាង​សំណុំ​រឿង​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ជន​ជាតិ​ចិន​ទៅ​តុលាការ​

អាជ្ញាធរខេត្ដស្វាយរៀងថា កំពុងធ្វើការស៊ើបសួររកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងករណីប្រើប្រាស់អំពើហិង្សាទៅលើជនជាតិចិននៅក្រុងបាវិត ខេត្ដស្វាយរៀងកាលពីពេលថ្មីៗនេះ។ លោក ម៉ែន អេង អភិបាលរងខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថា អាជ្ញាធរកំពុងកសាងសំណុំរឿងបន្តនីតិវិធីស៊ើបសួរបន្ថែមលើករណីមានការប្រើប្រាស់ហិង្សាលើជនជាតិចិននៅខេត្តនេះ ។ នៅពេលពលរដ្ឋអ្នកសារព័ត៌មានសួរថាតើការឃាត់ខ្លួននោះពាក់ព័ន្ធបទល្មើសអ្វី?លោកមិនបានឆ្លើយតបទេហើយចុចទូរសព្ទផ្ដាច់ ។ លោកលើកឡើងថា៖ «គេកំពុងតែធ្វើការអញ្ចឹងអត់ទាន់រួចរាល់ទេ។ ខ្ញុំសូមជម្រាបជូនប៉ុណ្ណឹងថាការសាកសួរនៅបន្តនីតិវិធី» ។ កាលពីថ្ងៃទី២៩...

អានបន្ត

កម្ពុជាស្នើអាមេរិក​​បន្តជំនួយមកកម្ពុជា ខណៈការបង្កកជំនួយរបស់USAIDផ្តល់​ផល​ប៉ះពាល់​លើ​វិស័យ​មួយ​ចំនួន

មន្ត្រីរដ្ឋាភិបាល​កម្ពុជា ឱ្យដឹងថា វិស័យមួយចំនួននៅប្រទេសកម្ពុជា ជាពិសេស​សកម្មភាពបោសសម្អាត​មីន​ កំពុង​រង​ផល​ប៉ះ​ពាល់​ពី​ការ​ផ្អាក​ជំនួយ​កម្មវិ​ធី​មូលនិធិដោយ USAID បើទោះបីជាបញ្ហានេះមិនប៉ះពាល់ដល់​ការ​អភិវឌ្ឍ​ប្រទេស​ ប៉ុន្តែកម្ពុជានៅបន្តស្នើដល់សហរដ្ឋអាមេរិក និងស្វាគមន៍​​ដៃគូរអភិវឌ្ឍន៍ផ្សេង​ទៀត​ ​ក្នុងការ​​បន្តសហប្រតិបត្តិការ​ជួយ​ដល់កម្ពុជា។

អានបន្ត

លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យ​មើល​ការ​លុប​បំបាត់ការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈដែលមានជាតិផ្អែម នៅ​តាម​ទីសាធារណៈ ដើម្បី​ការ​ពារ​ពលរដ្ឋ ជាពិសេស​​កុមារដែលជាធនធានអភិវឌ្ឍន៍ជាតិ ពី​ផល​ប៉ះ​ពាល់​ដល់សុខភាព។

អានបន្ត

សមត្ថ​កិច្ចអះអាងថា ការចាប់ខ្លួនសកម្មជ​ន​បក្សកម្លាំងជាតិ ដោយសារការ​​ផ្សាយ​ព័ត៌​មាន​មិន​ពិត

សមត្ថកិច្ចរាជធានី​ភ្នំពេញ អះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សកម្លាំងជាតិ លោក ផាន់ សារ៉ាត់ ដោយផ្អែកតាម​អង្គហេតុនិងអង្គច្បាប់ ពាក់​ព័ន្ធ​នឹង​ចេត​នា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឱ្យ​មាន​ការ​រើសអើង​ថ្នាក់​ដឹក​នាំ និង​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

អានបន្ត

អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

អ្នកជំនាញផ្នែកច្បាប់ ជំរុញក្រសួង​ឱ្យពង្រឹងតួនាទី វិជ្ជាជីវៈ និង​​ឯករាជ្យភាពរបស់​ចៅក្រម ក្រោយ​មានការ​បង្កើនចំនួន​ចៅក្រម​ពី ២៥នាក់ ទៅ​៣០នាក់ នៅ​តុលាការ​ ដើម្បីពន្លឿនការ​ដោះស្រាយ​សំណុំរឿង​ដែលមានចំនួនច្រើនពីតុលាការ​ជាន់ទាប។

អានបន្ត

រដ្ឋាភិបាលប្រកាសអនុវត្ត​​​​កម្មវិធីផ្តល់ដី-ការពារព្រៃ ដោយ​ចាប់​ផ្តើម​ទទួល​ពាក្យ​​ស្នើ​ពី​​ពលរដ្ឋ​​ពី​ខែ​​កុម្ភៈ​ទៅ

រដ្ឋាភិបាល​កម្ពុជា ប្រកាសអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​ដោយ​ចីរភាព» ដោយ​គ្រោង​នឹង​​ទទួល​ពាក្យ​ស្នើសុំ​របស់​ប្រជាពលរដ្ឋក្រីក្រ និង​គ្មាន​ដី​ពិត​ប្រាកដ ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥​តទៅ ដែលកម្មវិធីនេះ​នឹងជួយ​​ដោះ​ស្រាយ​​បញ្ហា​ប្រឈមរបស់​​​​ពលរដ្ឋ​ក្រីក្រដែលគ្មានដី ទប់​ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ និង​អភិរក្ស​ព្រៃ​ឈើ។  តាមរយៈសារពិសេស​​ក្នុង​វីដេអូ​ជាង​៧នាទី ស្ដីពី «កម្មវិធី ផ្តល់​ដី ការ​ពារ​ព្រៃ ដើម្បី​រួម​គ្នាអ​ភិវឌ្ឍន៍​ដោយ​ចីរភាព» ដែលចេញផ្សាយកាលពីយប់​ថ្ងៃ​ទី​២៨ ខែ​មករា...

អានបន្ត

នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ លោក ផាន់ សារ៉ាត់ ដល់ក្នុង​​ផ្ទះ ក្នុង​ក្រុងដូនកែវ ខេត្តតាកែវ ដោយមិនមានដីកា និងពុំមានមូលហេតុច្បាស់លាស់។

អានបន្ត

សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

សង្គមស៊ីវិល ​ខក​​ចិត្ត​ចំពោះ​ស្ថាប័ន​ទទួលពាក្យបណ្តឹង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ហូឡង់ ដែល​បញ្ចប់ការ​សម្របសម្រួល​ ដោយ​​​​មិន​មាន​ការព្រមព្រៀងគ្នារវាង​ភាគីនៃអង្គការចំនួនបី និង​ភាគី​ក្រុម​ហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit លើ​ការ​រំលោភ​បំពាន​​សិទិ្ធ​​មនុស្ស​​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ស្នើ​រក​ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​កូន​បំណុល​​ជា​បន្ទាន់ ព្រោះ​ពួក​គេ​កំពុង​រង​គ្រោះពី​ការ​រំលោភ​សិទិ្ធ​មនុស្ស​ ដោយ​សារ​ប្រាក់​កម្ចី​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនាគារនៅកម្ពុជា​។

អានបន្ត

ពលរដ្ឋ​នៅតំបន់​កោះមាស​​ បារម្ភពីការបណ្តេញចេញ​ដោយ​គ្មាន​សំណង ក្រោយ​​រដ្ឋ​ជួល​ដីនោះ​ឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍

ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ រស់នៅ​តំបន់​កោះមាស ក្នុងខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​២ទៀត ក្នុង​ខេត្តកណ្តាល ព្រួយបារម្ភពីការបណ្ដេញចេញដោយឥតសំណង ក្រោយ​​​​ពួកគេ​ទទួល​បានដំណឹងពីការសម្រេចរបស់រដ្ឋាភិបាល​ក្នុងការជួលដីទំហំ ៣៤០ហិកតា ៦១​អា ទៅ​ឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍។ 

អានបន្ត

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ស្នើដល់រដ្ឋាភិបាលអាមេរិក ពិចារណា​ក្នុងការ​ផ្តល់ជំនួយ​ឡើងវិញ ក្រោយពី​អាមេរិក​​ប្រកាសបង្កក ឬ​ផ្អាក​ជំនួយអភិវឌ្ឍន៍អន្តរជាតិក្រោមគម្រោង USAID។ ​

អានបន្ត
ទំព័រ 15 នៃ 56 1 14 15 16 56