សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

សកម្មជនបរិស្ថាននិងសង្គមស៊ីវិលសាទរចំពោះរដ្ឋបាលស្រុកឱរ៉ាល់ ដែលបានចេញសេចក្ដីជូនដំណឹងស្ដីពីការពង្រឹងវិធានការទប់ស្កាត់ការទន្រ្ទានកាន់កាប់ទិញលក់ និងការបញ្ជាក់លិខិតផ្សេងៗលើដីរបស់រដ្ឋ និងដីព្រៃរបស់រដ្ឋ។ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងឱ្យប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ នាយកផ្នែករដ្ឋបាលពព្រៃឈើឱរ៉ាល់ត្រូវដាក់បទបបញ្ជាដល់មន្រ្ដីក្រោមឱវាទឱ្យ​បានម៉ឺងម៉ាត់ជាទីបំផុត ក្នុងការទប់ស្កាត់ បង្រ្កាបការទន្រ្ទាន ឈូសឆាយដីរបស់រដ្ឋ និងដីព្រៃរដ្ឋ ដោយជនណាប្រព្រឹត្តផ្ទុយពីសេចក្តីជូនដំណឹងនឹងត្រូវចាត់វិធានការច្បាប់តែម្តង។ នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះថាមេភូមិ មេឃុំគ្រប់រូប មិនត្រូវចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋ...

អានបន្ត

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ដ​កំពង់ធំ​ទប់ស្កាត់​បទល្មើស​ចាប់​សត្វ​ស្វា​ក្ដាម​លក់​

ពលរដ្ឋ និងសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្ដកំពង់ធំធ្វើការទប់ស្កាត់និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់​ទៅលើអ្នកប្រព្រឹត្តិបទល្មើសដាក់អន្ទាក់ចាប់សត្វស្វាក្ដាមក្នុងព្រៃអភិរក្សយកទៅលក់ខណៈសត្វប្រភេទនេះមានតម្លៃខ្ពស់។ អនុប្រធានព្រៃសហគមន៍ក្បាលខ្លា លោក មិញ នី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាការកាប់បំផ្លាញព្រៃឈើវាជាបទល្មើសមួយទៅហើយនាពេលបច្ចុប្បន្ននេះ។ លោកថា រាល់ថ្ងៃនៅក្នុងព្រៃសហគមន៍ក្បាលខ្លាមានបទល្មើសចាប់សត្វព្រៃយកទៅ លក់សត្វដែលមានបញ្ហាប្រឈមជាងគេគឺសត្វស្វាក្ដាម សំពោច ជាដើម។ លោកបន្ដថា សព្វថ្ងៃនេះសត្វស្វាក្ដាមក្នុងមួយក្បាលមានតម្លៃចាប់ពី៥០ទៅ៦០ម៉ឺនរៀល តាមប្រភេទលេខមួយលេខពីរ សត្វសំពោចគេទិញថ្លឹងជាគីឡូ សត្វសំពោចមួយក្បាលមានតម្លៃ២០ម៉ឺនរៀលឬច្រើនជាងនេះ។ លោកថា ចំពោះសត្វស្វាគេយកទាំងរស់ ការចាប់សត្វស្វាគេកាប់ដើមឈើព័ទ្ធសំណាញ់ម៉ង់ជុំវិញដើមឈើណាដែលសត្វស្វាដេករួចគេបាញ់កាំភ្លើងឱ្យសត្វស្វាផ្អើលរត់ទៅចូលម៉ង់គេចាប់យក។...

អានបន្ត

ក្រសួង​បរិស្ថាន​បង្ហាញ​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ចាប់​សត្វ​ស្លាប​និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​នៅ​ខេត្ត​កោះកុង​

ក្រសួងបរិស្ថាន បានបង្ហាញសកម្មភាព​បង្ក្រាបបទល្មើសចាប់សត្វស្លាប់នៅតំបន់ពីរផ្សេងគ្នា ​ដោយដកហូតវត្ថុតាងបទល្មើសមួយចំនួន ព្រមទាំងបាន​ដកហូតអន្ទាក់ដាក់យកសត្វព្រៃជាង២០ខ្សែ ​នៅចំណុចត្រពាំងរូង ខេត្តកោះកុង ផងដែរ។ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២ ខែធ្នូ បានឱ្យដឹងថា ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១៨១៤២_ ១២៦៧៣៥៣...

អានបន្ត

អ្នក​ឃ្លាំ​មើល​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ចំនួន​៦​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

ក្រុមអ្នកតាមដានបញ្ហាសង្គមមួយចំនួន បង្ហាញការហួសចិត្តចំពោះវិធានការរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ជុំវិញការចាប់ខ្លួនសកម្មជនព្រៃឈើ និងបរិស្ថាន ចំនួន៦នាក់ ក្រោមហេតុផលអនុវត្តច្បាប់កាលពីថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកឃ្លាំមើលបញ្ហាសង្គម និងជាប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានបង្ហាញការហួសចិត្ត ដោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការចាប់ខ្លួនអ្នកការពារព្រៃឈើ ប្រហែលមានតែមួយទេនៅលើពិភពលោក គឺនៅស្រុកខ្មែរនោះឯង។ ហ្វេសប៊ុកលោក ករុណា...

អានបន្ត

អ្នក​ស្រលាញ់​បរិស្ថាន​ថា​ និន្នាការ​​យុវជន​ចូលរួម​ប្រមូល​សំរាមក្នុង​ឱកាស​បុណ្យ​ជាតិ​​​មាន​​ការ​​កើន​​ឡើង​​

ក្រុមអ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ទិន្នាការចូលរួមរបស់យុវជន សិស្សនិស្សិត ព្រះសង្ឃ ក្នុងការប្រមូលសំរាមនៅតាមទីសាធារណៈ ពិសេសនៅក្នុងឱកាសបុណ្យជាតិធំៗ មានការកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងពលរដ្ឋខ្លះដែលមានទម្លាប់មិនល្អក្នុងការចោលសំរាមគ្មានសណ្តាប់ធ្នាប់។   ការលើកឡើងនេះ ក្រោយមានទិដ្ឋភាពសំរាមជាច្រើនត្រូវបានបោះចោលពាសវាលពាសកាល ពិសេសថង់ប្លាស្ទិក និងកែវជ័រ ដែលរសាត់អណ្តែត នៅលើគោកផង និងក្នុងទឹកផង នាឱកាសព្រះរាជពិធីបុណ្យ អុំទូក អកអំបុក...

អានបន្ត

ក្រសួង​បរិស្ថាន​​ធ្វើ​​យុទ្ធនាការ​«ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើប្រាស់​ប្លាស្ទិក​»​​​ជាង​១​ឆ្នាំ​មាន​អ្នក​ចូលរួម​ជាង​៩​លាន​អង្គ/នាក់​​

ក្រសួងបរិស្ថាន បានបន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក»  ​រយៈពេលជាង១ឆ្នាំមកនេះ ដែលមានអ្នកចូលរួមនៅតាមបណ្តាខេត្ត រាជធានី ជាច្រើនមានចំនួនរហូតជាង ៩លានអង្គនិងនាក់។ តាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែវិច្ឆិកា បានបន្តផ្សព្វផ្សាយពីសកម្មភាពធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» និង «កម្ពុជាស្ពាត ខ្មែរធ្វើបាន » ដែលដាក់ចេញដោយក្រសួងមួយនេះ...

អានបន្ត

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​ការ​ដេញ​ថ្លៃ​ប្រមូល​អនុផល​ព្រៃ​ឈើ​ពី​​គម្រោង​​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ធ្វើ​ឡើង​ដោយ​តម្លាភាព​

អ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការដាក់ដេញថ្លៃការប្រមូលអនុផលព្រៃឈើ​ក្នុងអាងស្តុកទឹកគម្រោង​វារីអគ្គិសនីស្ទឹងតាតៃលើ មានតម្លាភាពនិងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននោះ ​រដ្ឋាភិបាល និងអាជ្ញាធរ​ ត្រូវធ្វើឡើងឱ្យបានទូលំទូលាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពលរដ្ឋមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានដឹងឮនិងចូលរួមតាមដានសកម្មភាពប្រមូលអនុផលព្រៃឈើតំបន់នោះ។ ​ ការលើកឡើងនេះ ក្រោយពេលអគ្គនាយដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានប្រកាសជូនដំណឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីការដាក់ដេញថ្លៃប្រមូល អនុផលព្រៃឈើប៉ាន់ស្មានដែលអាចប្រមូលបានក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ខេត្តកោះកុង។ ក្នុងលិខិតជូនដំណឹងឱ្យដឹងថា...

អានបន្ត

ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ពីរ​នៃ​ខេត្តព្រៃវែង​ប្រឈម​បាត់បង់​ដី​ចម្ការ​និង​លំនៅឋាន​ ​ក្រោយ​មាន​វត្តមាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​​

រស់នៅផ្ទះចម្ងាយមិនដល់ ​៥​ម៉ែត្រពីច្រាំងទន្លេដែលបានធ្លាក់ចូលទឹកម្តងបន្តិចៗ និងកំពុងសម្រាន្តលេងនៅលើអង្រឹង ដោយសម្លឹងមើលទៅកាន់កូនតូច២នាក់ និង​ផ្ទះ ជាប់នឹងច្រាំងទន្លេ។ សំឡេងបាក់ដីចូលច្រាំងទន្លេគ្រាំងៗ ខណៈដែលស្រ្តីអ្នកសារព័ត៌មានវ័យក្មេង បានទៅដល់ក្បាលកោះ កាលពីខែ​កញ្ញា​ ឆ្នាំ​២០២៤   បានឃើញពីសភាពនៃការបាក់ច្រាំងទន្លេជាបន្តបន្ទាប់ ដែលស្ថិតភូមិកោះពាមរាំង ឃុំ​កោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ អ្នកស្រី មុំ រតនា អាយុ...

អានបន្ត

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​

បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានសកម្មជនព្រៃឈើរកឃើញជាបន្តបន្ទាប់ ហើយបញ្ហានេះកើតឡើងដោយពួកគេរិះគន់ទៅប្រធានមន្ទីរបរិស្ថានខេត្តនេះថា បណ្តែតបណ្តោយឱ្យមានវិនាសសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះកើតមានឡើង។ ប្រធានសមាគមនយុវជនស្រលាញធម្មជាតិ លោក តាន់ គឹមសួរ បានរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំថា មិនបានបង្ក្រាបបទល្មើសកាប់បំផ្លាញឈើ និងការឈូសឆាយយក​ធ្វើកម្មសិទ្ធិ​នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីរលោកបានចុះទៅ​ស្រាវជ្រាវរកឃើញបទល្មើសព្រៃឈើជាច្រើនករណីនៅក្នុងដដែនជម្រកសត្វព្រៃព្រៃឡង់ខេត្ដកំពង់ធំ និងបានសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្នុងខេត្ដកំពង់ធំ ឈានទៅបង្ក្រាបបានឈើជាច្រើនម៉ែត្រគូបនៅក្នុងឃ្លាំងស្តុបនិងកែច្នៃឈើចំនួន៥កន្លែងផ្សេងគ្នា។ ប្រតិបត្តិការនេះ ក៏បានឃាត់បានរថយន្ដដឹកឈើធុនធំចំនួន២គ្រឿង រថយន្ដស៊ាំយ៉ុង១គ្រឿងកាលពីថ្ងៃទី២៣ ខែកញ្ញា...

អានបន្ត

សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់

សកម្មជនព្រៃឈើប្រកាសរកយុត្តិធម៌ឱ្យអ្នកសារព័ត៌មានម្នាក់នៅខេត្តកំពង់ធំ ដែលបានជាប់ពន្ធនាគារជាច្រើនខែ ក្រោយរាយការណ៍ព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអ្នកកាសែតប្រចាំខេត្តកំពង់ធំម្នាក់គឺលោក សឿ សុជា​​ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រធានមន្ទីរ​បរិស្ថានខេត្តនេះ គឺលោក តុប កក្កដា ក្រោយពីលោក សឿ សុជា ​បាន​​ផ្សាយ​ព័ត៌មាន​​អំពី​ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់តាមបណ្តាញសង្គម។ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក...

អានបន្ត
ទំព័រ 3 នៃ 9 1 2 3 4 9