អាជ្ញាធរ​និង​សហគមន៍​ឱ្យ​កសិករ​ឈប់​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដើម្បី​សុខភាព​និង​បរិស្ថាន​

អាជ្ញាធរ និងតំណាងសហគមន៍ស្នើដល់ប្រជាកសិករឱ្យបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី និងរក្សាគ្រប់ពូជបុរាណ ដើម្បីធានាពីសុវត្តិភាពចំណីអាហារ និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ប្រជាសិករប្រមាណ៥០០នាក់មកពីសហគមន៍ចំនួន៩នៃខេត្តកំពង់ឆ្នាំ ប៉ៃលិន បាត់ដំបង កោះកុង តាកែវ សៀមរាប និងពោធិ៍សាត់ បានជួបធ្វើបុណ្យគ្រប់ពូជនៅភូមិអូរបង   ឃុំកំពងពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយគ្រប់ពូជបុរាណរបស់ខ្មែរ...

អានបន្ត

សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ខេត្ត​កំពង់​ស្ពឺ​​ស្នើ​បញ្ឈប់​ការ​កាប់​ព្រៃ​ក្នុង​ដី​សមូហភាព ខណៈ​​ការ​ឈូស​ឆាយ​កើតឡើង​​ជា​​ថ្មី

ប្រជា​សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ហៅ​ថា​ព្រៃ​មេត្តា​ធម្ម​ជាតិ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្នើ​ដល់​អាជ្ញាធរ​​ពាក់​ព័ន្ធ​បញ្ឈប់​​ការ​កាប់​ព្រៃ​ក្នុង​​ដី​សមូហភាព​ ដែល​ជា​ទីគោរព​សក្ការៈ​បូជា​របស់​ពលរដ្ឋ ខណៈពលរដ្ឋ​ថាមាន​ការ​ឈូស​ឆាយ​ជា​ថ្មី​នៅ​ព្រៃ​មេត្តា​ធម្មជាតិ​ កាលពីចុង​សប្តាហ៍​​មុននេះ។

អានបន្ត

បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

សំឡេង​នៃ​​ការ​ជជែក​វែក​ញែក​អំពី​​​​បញ្ហា​​​ព្រៃ​ឈើ ការ​ប្រឈម​នានាក្នុងកា​រអភិរក្ស​ និងការ​ពារ​ព្រៃឈើ​នៅតំបន់​ការ​ពារ​​​ ក្នុង​​​​ចំណោម​​​ក្រុម​​យុវជន​​​​​​ជន​ជាតិ​ដើម​ភាគតិច​​ ​អង្គការ​សង្គម​​ស៊ីវិល មន្ត្រី​រដ្ឋាភិបាល ​និង​​​​ព្រះ​សង្ឃជាដើម ត្រូវ​បាន​បន្លឺ​នៅ​ក្នុង​​វេទិកា​នៃការ​ប្រារព្ធ​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ ឆ្នាំ​២០២៥ កាលពីអំឡុង​សប្តាហ៍មុន។ តំបន់ការពារធំៗចំនួន២ ដែលសហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​លើកឡើង​នោះ គឺតំបន់​ព្រៃ​ឡង់​ និង​​ព្រៃ​ព្រះ​រការ ដែលមាន​វិសាលភាព​គ្រប​ដណ្តប់លើ​​ខេត្តចំនួន​៤ ក្នុងប្រទេស​កម្ពុជា នោះ​​​គឺខេត្តស្ទឹង​​​ត្រែង ព្រះ​វិហារ កំពង់ធំ​ និង​ខេត្តក្រចេះ​។...

អានបន្ត

កម្ពុជា​រក​ឃើញ​ប្រភេទ​ខ្យង​គោក​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភព​លោក​

កម្ពុជាបានប្រកាសពីការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោកម្យ៉ាង ដោយក្រុមអ្នកស្រាវជ្រាវដែលជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត និងបានដាក់ឈ្មោះថា ខ្យងឧទយាទិត្យ(Clostophis udayaditinus) ត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនាថា ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា «ខ្យងឧទយាទិត្យ» គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់នៃខេត្តបាត់ដំបង ក្នុងប្រទេសកម្ពុជា។ ក្រសួងបន្តទៀតថា...

អានបន្ត

សកម្មជន​បរិស្ថាន​ថា​មាន​តែ​ការ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ទេ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​មាន​ប្រសិទ្ធភាព​

សកម្មជនបរិស្ថាន ដែលតែងតាមដានបញ្ហាបំពុលទឹកទីសាធារណៈបណ្តាលមកពីកាកសំណល់រឹង រាវ  ​ជាតិពុលគិមីជាដើមលើកឡើងថា មានតែការចាត់វិធានការច្បាប់ដោយគ្មានការលើកលែងទេ ទើបអាចដោះស្រាយបញ្ហាទាំងនេះមានប្រសិទ្ធភាព។ ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បាននិយាយថា កន្លងមកចំណាត់ការច្បាប់ទៅលើអ្នកពាក់ព័ន្ធ បញ្ហាបង្ហូរកាកសំណល់ផ្សេងៗ ចេញពីកន្លែងរបស់ខ្លួនចូលទៅប្រភពទឹកសាធារណៈនៅមានភាពធូររលុងច្រើន ដោយមិនសូវមានអ្នកប្រព្រឹត្តល្មើសទាំងនោះជាប់ទោសទណ្ឌឡើយ។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺមានតែវិធានការច្បាប់ដោយមិនមានការយោគយល់...

អានបន្ត

ដីព្រៃជាង៤០០ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវរំលោភយកដោយខុសច្បាប់

អង្គការក្រៅរដ្ឋាភិបាលមួយបានរកឃើញដីព្រៃរបស់រដ្ឋជាង៤០០ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ត្រូវបានអតីតមេឃុំត្រពាំងជោរគប់គិតគ្នាធ្វើឯកសារក្លែងក្លាយលក់ទៅឱ្យឯកជនធ្វើកម្មសិទ្ធិ។

អានបន្ត

សហគមន៍​ព្រៃ​ឈើ​ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ក្រចេះ​កំពុង​រង​ការ​ទន្ទា្រន​យក​ដី​និង​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​

សហគមន៍ព្រៃឈើរបស់ជនជាតិដើមភាគតិចពូនងនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងរងការកាប់ឈើ និងទន្ទ្រានយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរពាក់ព័ន្ធមិនបានចាត់វិធានការច្បាប់តឹងរឹងនៅឡើយ។ លោក ម្អឹង ហាន ជាជនជាតិដើមភាគតិចពូនង និងជាប្រធានសហគមន៍ព្រៃឈើប្អៀរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍ព្រៃឈើប្អៀរ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគ្រប់គ្រង និងការពារដោយជនជាតិដើមភាគតិចពូនងរយៈពេលជាង១០ឆ្នាំមកហើយសម្រាប់ពលរដ្ឋអាស្រ័យផល និងទុកឱ្យក្មេងជំនានក្រោយ។  ប្រធានសហគមន៍ព្រៃឈើប្អៀរ...

អានបន្ត

ក្រសួងថា រាជធានី-ខេត្តចំនួន៤ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង​

ក្រសួងបរិស្ថាន ឱ្យដឹង​​ថា រាជធានីភ្នំពេញ និង​ខេត្ត​ចំនួន៣ មានសន្ទស្សន៍គុណភាពខ្យល់​ដល់បន្ទាត់ក្រហម ដែលមានន័យ​ថា ខ្យល់ពុល​​​ខ្លាំង ខណៈ​ខេត្តចំនួន​៣ផ្សេងទៀត​ស្ថិតក្នុងកម្រិត​ការបំពុលមធ្យម ដែលករណីនេះក្រសួង​បានណែនាំ​ដល់​អាជ្ញាធរ​រាជធានី ខេត្ត និង​ពលរដ្ឋ ចូលរួម​ចាត់វិធានការ​ទប់ស្កាត់ និង​​​កាត់បន្ថយ​ការ​បំពុល ព្រមទាំង​​​​ការ​ពារ​សុខភាព​។​

អានបន្ត

អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ខេត្ដ​កំពង់ធំ​​ប្តេជ្ញា​បន្ត​រាយការណ៍​បទល្មើស​ព្រៃឈើ​ ទោះ​ធ្លាប់​​ជាប់​ពន្ធនាគារ​​ក្តី​

អ្នកសាព័ត៌មានម្នាក់នៅខេត្ដកំពង់ធំបង្ហាញឆន្ទៈថា នឹងនៅតែបន្តរាយការណ៍ព័ត៌មានអំពីបទល្មើសឈូសឆាយ ទន្រ្ទានយកដីព្រៃរបស់រដ្ឋនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ធ្វើជាកម្មសិទ្ធិឯកជនដដែល ទោះបី​ធ្លាប់ជាប់ពន្ធនាគារដោយសារតែការរាយការណ៍ពីបទល្មើសព្រៃឈើក្តី។ លោក សឿ សុជា អ្នកសារព័ត៌មាន អេចភីអិនញ៉ូ(HPN News)បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ក្រោយលោកត្រូវបានតុលាការខេត្ដកំពង់ធំដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មកលោកនៅតែបន្តចុះយកព័ត៌មាននៅក្នុងព្រៃឡង់ជាច្រើនដង និងច្រើនតំបន់ធ្វើការប្រមូលព័ត៌មាន ស៊ើបអង្កេតពាក់ព័ន្ធបទល្មើសឈូសឆាយ ទន្រ្ទាន...

អានបន្ត

ក្រសួង​អះអាង​ថា​ភ្លើង​ឆេះ​ព្រៃ​ញឹក​ញាប់​បំផុត​នា​រដូវ​ប្រាំង​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ ​

ក្រសួងបរិស្ថានបានអះអាងថា កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង គឺកើតឡើងដោយសកម្មភាពផ្សេងៗរបស់មនុស្ស ខណៈក្រសួងក៏បានដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតមានបន្តទៀត។ ​ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឱ្យដឹងថា រៀងរាល់ឆ្នាំធាតុអាកាសនៅកម្ពុជានារដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាបណ្តាលឱ្យងាយភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសកម្មភាពរបស់មនុស្សផ្ទាល់។ ក្នុងសេចក្តីជូនដំណឹងលើកឡើងថា៖ «កត្តាចម្បងដែលធ្វើឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍...

អានបន្ត
ទំព័រ 2 នៃ 9 1 2 3 9