លោកអ៊ុក ម៉ៅ ថានឹង​បន្តការងារជាអ្នកសារព័ត៌មានផ្នែកបរិស្ថាន ក្រោយ​ការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ

អ្នកកាសែតរាយការណ៍ពីបទល្មើសព្រៃ​ឈើ​និង​បរិស្ថាន លោក អ៊ុក​ ម៉ៅ បង្ហាញ​ការ​​ប្ដេជ្ញាចិត្ត​​បន្ត​ការ​ងារ​របស់​ខ្លួន​​បន្ត​ទៀត បន្ទាប់ពីលោកត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចដោះលែង​​ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ម្សិល​មិញ ចៅក្រមស៊ើបសួរ​​នៃសាលា​ដំបូង​​​ខេត្ត​ស្ទឹង​ត្រែង បាន​សម្រេច​​​ដោះ​លែង​លោក អ៊ុក ម៉ៅ ឱ្យនៅ​ក្រៅ​ឃុំជា​បណ្តោះអាសន្ន​ បន្ទាប់​ពីលោកបានជាប់ពន្ធនាគារ​អស់រយៈ​ពេល​ជាមួយ​សប្តាហ៍ ក្រោម​ការ​​​​​ចោទ​​ប្រកាន់​ ពីបទ «ញុះញង់ឲ្យប្រ​ព្រឹត្ត​​បទ​​ឧក្រិដ្ឋ​​ជា​អាទិ៍ និង​​បទ​​បរិហារ​កេរ្តិ៍​ជា​សាធារណៈ»...

អានបន្ត

អង្គការសង្គមស៊ីវិលជាង១០ស្ថាប័ន អំពាវនាវដល់​​អាជ្ញាធរដោះលែងអ្នក​កាសែតបរិស្ថាន លោក អ៊ុក ម៉ៅ

ក្រុម​អង្គការ​សង្គមស៊ីវិល​ចំនួន​១៤​ស្ថាប័ន ​អំពាវ​នាវ​​ដល់​​អាជ្ញាធរ​​កម្ពុជា ​ដោះ​លែង​​អ្នក​សារ​ព័ត៌​មានផ្នែក​​​បរិស្ថាន ​​លោក​ អ៊ុក ម៉ៅ ​​ជា​​បន្ទាន់ ​និង​​គ្មាន​​លក្ខ​ខណ្ឌ​ ដោយ​ពួក​គេ​យល់​ថាការចាប់ខ្លួន លោក អ៊ុក ម៉ៅ ជា​ការ​បំភិត​បំភ័យ​អ្នក​សារព័ត៌មាន ប៉ុន្តែ​​ក្រសួង​ព័ត៌មានបាន​​ច្រាលចោល​ការ​លើក​ឡើងបែប​​នេះ។ លោក អ៊ុក ម៉ៅ ជាជនជាតិដើ​ម​ភាគ​តិច​កួយ និង​​​​​​ជា​​​អ្នក​​សារព័ត៌មានផ្នែក​បរិស្ថាននៅ​អង្គភាព សារ​ព័ត៌មាន​ឥន្ទ្រី​​ផ្លើស​ញូស៍...

អានបន្ត

សាលាដំបូងខេត្តស្ទឹងត្រែងចោទ​ប្រកាន់​អ្នក​កាសែត​បរិស្ថាន​ម្នាក់​ពី​បទ​ញុះ​ញង់​និង​បរិហា​កេរ្តិ៍

សាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង បាន​សម្រេច​ចោទ​ប្រកាន់​ លោក អ៊ុក ម៉ៅ អ្នក​កាសែត​រាយ​ការណ៍​ពី​បរិស្ថាន​ ពី​បទ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ថែម​ទាំង​បង្គាប់​ឲ្យ​ឃុំ​ខ្លួ​​ន​​​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន។ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឡៅ លាងហេង មាន​ប្រសាសន៍​ថា ៖«រឿង​ហ្នឹង​គេ​បានដាក់​ពន្ធ​នាគារ​ហើយ​ អ៊ុក ម៉ៅ ចោទ​ពី​បទ​ញុះ​ញង់​និង​បរិ​ហា​កេរ្តិ៍។ ឥឡូ​វ​គេ​បន្ត​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​​​អាសន្ន»។...

អានបន្ត

សហគមន៍​នៅ​ព្រៃព្រះរការ​​ត្អូញត្អែរ​​ពីកា​របាត់​ចំណូល​​ ដោយសារ​​​​បទ​ល្មើស​ព្រៃ​ឈើ​​នៅបន្ត​កើត​មាន​​​និងប៉ះពាល់​ដល់​​អនុផលព្រៃឈើ​

សហគមន៍​ជនជាតិដើមភាគតិចកួយ នៅ​តំបន់​ដែន​ជម្រកសត្វ​​ព្រៃ​​ព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ​ បន្ត​​ព្រួយ​បា​រម្ភ​ពីការបាត់បង់ចំណូល​​របស់​​ពួក​​គេ​ ពីការ​​​​អាស្រ័យ​ផល​​អនុ​​ផល​​ព្រៃ​ឈើ ខណៈ​បទ​​ល្មើស​​ព្រៃឈើ​​នៅ​​​​​តែ​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់ និង​មានសភាព​ខ្លាំង​ក្លាជាងបណ្តា​​​​ឆ្នាំមុន​ៗ។ កាលពីថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៥ ​សហគមន៍​ជនជាតិដើមភាគតិច​កួយ​ភូមិ​ប្រមេរុ បាន​បង្ហាញ​របាយការណ៍មួយ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ខ្លួន ជុំវិញ​បទល្មើសព្រៃឈើ​​ ដែល​ពួក​គេ​​បាន​​រក​ឃើញ​អំឡុងពេល​ចុះល្បាត​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរការ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ដោយក្នុងនោះពួកគេ​បាន​រក​ឃើញ​​បទល្មើស​​បានកើត​ឡើង​ចំនួន ៣៣៤​ករណី។​...

អានបន្ត

តុលាការ​​កំពូល​​​បដិសេធ​​​​សំណើ​​​សុំ​​នៅ​ក្រៅ​ឃុំ​​​​​របស់​ក្រុម​​ចលនា​​​មាតា​​​ធម្មជាតិ​

តុលាការកំពូល បានបដិសេធសំណើសុំនៅក្រៅឃុំជា​​បណ្តោះអាសន្ន​របស់​​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​​ចំនួន ៥​នាក់ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ ទុកជាបានការ ក្រោយពី​​បានបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះ​​កាលពីសប្ដាហ៍មុន។ សកម្មជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំ​នោះ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវ​រស្មី លោក ថុន រដ្ឋា...

អានបន្ត

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​

តុលាការកំពូល បានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពពីសំណាក់សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ក្រោយពេលដែលមានសវនាការ​សុំនៅក្រៅឃុំរបស់ពួកគេកាលពីដើមខែមេសា។  អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបដិសេធសំណើរនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិហើយនៅថ្ងៃទី៣០ មេសា ដោយ​តម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទុកជាបានការដដែល។ អង្គការលីកាដូលើកឡើងថា៖ «សកម្មជនបរិស្ថានបីរូបដែលមានវត្តមាននៅតុលាការកំពូលព្រឹកនេះ ត្រូវបាននាំទៅកាន់ពន្ធនាគារផ្សេងៗវិញ បន្ទាប់ពី តុលាការកំពូលបានប្រកាសសាលដីកា»។ ទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិបានលើកឡើងបន្ថែមថា សំណើសុំនៅក្រៅឃុំរបស់អ្នកទាំង៥ ត្រូវបានបដិសេធដោយតុលាការកំពូលនាព្រឹកនេះ...

អានបន្ត

CCFC​ធ្វើ​យុទ្ធនាការ​ឱ្យ​កសិករ​ឈប់​ប្រើ​ថ្នាំ​ពុល​និង​ជីគីមី​​​ដើម្បី​សុវត្ថិភាព​ចំណី​អាហារ​

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ធ្វើយុទ្ធនាការទូទាំងប្រទេសជំរុញឱ្យកសិករឈប់ប្រើប្រាស់ថ្នាំពុល និងជីគីមីដែលធ្វើឱ្យប៉ះពាល់សុខភាព ព្រមទាំងដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ ក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយបណ្តាញមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសក្រោមប្រធានបទ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព»។ យុទ្ធនាការនេះដឹកនាំដោយកសិករជនបទស្រ្ដី និងយុវជនជាកសិករដែលកំពុងតស៊ូមតិ ដើម្បីកសិកម្មប្រកបដោយសុវត្ថិភាព សហគមន៍មានសុខភាពល្អ និងនិរន្តរភាពបរិស្ថាន។ យុទ្ធនាការធ្វើឡើងតាមរយៈការជួបប្រជុំជាមួយសហគមន៍នានាក្នុងប្រទេសកម្ពុជាដោយមានចែករំលែកពីក្រុមបង្គោល...

អានបន្ត

តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​មេសា​ ​

តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈសង្គមស៊ីវិលសង្ឃឹមថា​តុលាការនឹងពិចារណាដោះលែងពួកគេទាំងនោះឱ្យមានសេរីភាពវិញ។ ទំព័រហ្វេសប៊ុក ​មាតាធម្មជាតិបានឱ្យដឹងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបើកសវនាការទៅលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនយុវជនមាតាធម្មជាតិទាំង៥នាក់ ដោយសម្រេចថា បណ្តឹងសុំនៅក្រៅឃុំរបស់ពួកគេនឹងត្រូវប្រកាសនៅថ្ងៃទី៣០ ខែមេសានេះ។ ទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជាបានសរសេរថា៖ «ដូច្នេះ សូមពុកម៉ែបងប្អូន ជនរួមជាតិ និងអន្តរជាតិទាំងអស់គ្នា ចូលរួមទាមទារឲ្យតុលាការដោះលែងអ្នកទាំងប្រាំរូបដោយឥតលក្ខខណ្ឌ និងរួចផុតពីការឃុំឃាំងយ៉ាងអយុត្តិធម៌នេះ។សំឡេងរបស់អ្នកពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។...

អានបន្ត

រដ្ឋាភិបាល​កាត់​ផ្ទៃ​ដី​តំបន់​ព្រៃឡង់​ជិត​១០០​ហិកតា​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃដីទំហំជិត១០០ហិកតា នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីបង្កើតជារោងចក្រផលិតស៊ីម៉ងត៍។ ក្នុងអនុក្រឹត្យមួយដែលចេញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥  ដែលទើបផ្សព្វផ្សាយនៅខែមេសានេះ បានឱ្យដឹងថា ផ្ទៃដីជំហំ៩៩ ហិកតាស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើជាអនុប្បយោគពីទ្រព្យសម្បត្តិសាធារៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយបានផ្តល់ដីនោះក្រោមលក្ខខណ្ឌជួលមិនឱ្យលើសពី៥០ឆ្នាំ​ទៅឱ្យក្រុមហ៊ុន ខេភីស៊ីមេន...

អានបន្ត

សហគមន៍​ព្រៃ​ឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ​ប្រឈម​បាត់​បង់​ទាំង​ស្រុង​ក្រោយ​អាជ្ញាធរ​ដក​ទៅ​ធ្វើ​សួន​កសិ-​ឧស្សាហកម្ម​

សហគមន៍ព្រៃឈើមួយកន្លែងស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងប្រឈមបាត់បង់ទាំងស្រុង ក្រោយពីរដ្ឋាភិបាលប្រកាសដកដីនៅតំបន់សហគន៍នេះទៅអភិវឌ្ឍន៍ធ្វើជាសួនកសិ-ឧស្សាហកម្ម។ កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយជូនទៅអភិបាលខេត្តកំពង់ធំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ចុះបញ្ជីដីឯកជនរបស់រដ្ឋទំហំ៥៩៦ហិកតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងលិខិតដដែលនេះ បានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធឱ្យចុះបញ្ជីដីសហគមន៍ព្រៃឈើមួយកន្លែងដែលទំហំ៥៩៦ហិកតានោះមកជាទ្រព្យសម្បត្តិរបស់រដ្ឋ គឺដើម្បីបង្កើតជាសួនកសិ-ឧស្សាហកម្ម។...

អានបន្ត
ទំព័រ 1 នៃ 9 1 2 9