សហគមន៍ថាបទល្មើសទន្ទ្រានយកដីព្រៃលិចទឹកខេត្តព្រះសីហនុនៅតែបន្តកើតមាន

ប្រធានសហគន៍នេសាទអះអាងថា ព្រៃលិចទឹកក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅតែត្រូវបានគេកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ ដោយគ្មានវិធានការណ៍ទប់ស្កាត់ឱ្យមានប្រសិទ្ធិភាពពីអាជ្ញាធរពាក់ព័ន្ធ។ប្រធានសមាគមន៍នេសាទភូមិបន្ទាយប្រិយ៍ លោក ណុះ ម៉ាត់ និយាយក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធរួមទាំងជលផលផង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា តាមរយៈការចុះល្បាតព្រៃលិចទឹកនៅតំបន់មាត់សមុទ្រ ស្ថិតភូមិបន្ទាយប្រិយ៍ លោកសង្កេតឃើញមានការកាប់ទន្ទ្រាន និងបោះបង្គោលហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ។គណៈកម្មការសហគមន៍នេសាទទទួលបន្ទុកផ្នែកល្បាត លោក ក្រាវ ងៀម និយាយក្នុងកិច្ចប្រជុំនោះដែរថា...

អានបន្ត

កសិករម្នាក់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំចាប់យករបរចិញ្ចឹមមាន់ជំនួសការធ្វើចំណាកស្រុក

កសិករម្នាក់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចាប់យកមុខរបរចិញ្ចឹមមាន់តាមបែបបច្ចេកទេសទេសវិញ បន្ទាប់រូបគាត់លែងចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ នៅអំឡុងផ្ទុះជំងឺកូវីដ-១៩។លោក ថេត ប៊ុនធាម ដែលធ្លាប់ចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ បានប្រាប់ពលរដ្ឋសារព័ត៌មានថា ការសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមមាន់បែបបច្ចេកទេសនេះ គឺដោយសារការធ្វើចំណាកស្រុកមានផលលំបាកច្រើន ដូចជា រកលុយមិនសល់នៅពេលគាត់ត្រឡប់មកផ្ទះ ហើយពេលត្រឡប់ទៅប្រទេសថៃវិញត្រូវបាត់បង់ការងារ នៅអំឡុងកើតជំងឺកូវីដ-១៩។ លោក ថេត ប៊ុនធាម រៀបរាប់បន្ដថា៖ «ខ្ញុំបានរៀនជំនាញចិញ្ចឹមមាន់តាមយូធូប...

អានបន្ត

កសិករម្នាក់ចែករំលែកភាពជោគជ័យក្នុងការចិញ្ចឹមមាន់បែបបច្ចេកទេស

កសិករមួយរូបនៅស្រុកស្រែអំបិល ខេត្តកោះកុងអះអាងថា គាត់អាចរកប្រាក់ចំណូលច្រើនគួរសមពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេស ចន្លោះពី ៦លាន ទៅ ៨លានរៀលក្នុងមួយឆ្នាំ ដែលធ្វើឱ្យគ្រួសារគាត់មានជីវភាពធូរធារជាងមុន។អ្នកស្រី វឿន ធា រស់នៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល បានប្រកបមុខរបរចិញ្ចឹមមាន់ចំនួន២ឆ្នាំមកហើយ ដោយសព្វថ្ងៃគាត់មានមេមាន់កើនដល់ចំនួន ២០ក្បាល មាន់ឈ្មោលចំនួន ៥ក្បាល កូនមាន់ ៣០០ក្បាលនិងមាន់សាច់ចំនួន២៥០ក្បាល...

អានបន្ត

បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប

ជាទូទៅ មុនពេលសម្រេចចិត្តជ្រើសជំនាញសិក្សានៅសកលវិទ្យាល័យ សិស្ស និស្សិតគ្រប់រូបតែងពិចារណា និងគិតគូយ៉ាងដិតដល់ណាស់ ទម្រាំសម្រេចចិត្តជ្រើសរើសក្នុងគោលបំណងទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ដែលខ្លួនស្រឡាញ់ ឬសាកសមនឹងសមត្ថភាពរបស់ពួកគេ។ ប៉ុន្ដែយុវជន សិស្ស និងនិស្សិតទាំងនោះអាចចាប់យកឪកាសការងារត្រូវនឹងជំនាញរបស់ខ្លួនបាន ក៏វាអាស្រ័យទៅតាមឪកាសការងារជាក់ស្ដែង ដោយខ្លះក៏ទទួលបានអ្វីដែលខ្លួនចង់បាន ប៉ុន្ដែ ខ្លះទៀតក៏ផ្លាស់ប្ដូរអាជីពទៅតាមតម្រូវការទីផ្សារ ធនធាន និងកត្ដាផ្សេងទៀត។ និសិត្សមួយរូបនៅខេត្តព្រៃវែងរៀបរាប់ពីមូលហេតុដែលខ្លួនផ្លាស់ប្ដូរជំនាញ ហើយងាកមកចាប់ជំនាញកសិកម្ម...

អានបន្ត

អគ្គិសនីកម្ពុជាបំភ្លឺថា ការដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈជាឧបទ្ទវហេតុ

អគ្គិសនីកម្ពុជាបំភ្លឺថា ករណីដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ កន្លងទៅជាឧបទ្ទវហេតុ មិនមែនជាចេតនាកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសិនីដូចការលើកឡើងនោះទេ ។ អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃចន្ទម្សិលមិញ បានសរសេរលើហ្វេសប៊ុករបស់ខ្លួនបំភ្លឺថា ការដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈ កាលពីព្រឹកថ្ងៃទី២៥មេសា សប្តាហ៍មុននេះ ជាឧបទ្ទវហេតុផ្ទុះដាច់ខ្សែកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី មិនមែនជាការកាត់ផ្តាច់ទេ។ EDC ​អះអាងថា ករណីនេះ​វាបា​នបង្កជា​ការយល់​ច្រឡំដល់​ម​ហាជ​នមួ​យចំនួ​ន...

អានបន្ត

លោក សុខ ទូច ប្រៀបធៀបថៃ និងវៀតណាមអត់ EBA ពលរដ្ឋមានការងារ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ច្រានចោលសារជាថ្មីទៀតចំពោះការលើកឡើងថា ពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ពលរដ្ឋកម្ពុជាបាត់បង់ការងារធ្វើ ហើយលោកក៏បានលើកឡើងថា នៅថៃ និងវៀតណាមមិនមាន EBA ទេ។ លោក សុខ ទូច លើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលមួយនៅព្រឹកនេះថា បើទោះជាកម្ពុជាអត់ ប្រពន្ធអនុគ្រោះពន្ធ EBA កម្ពុជានៅតែមានការងារធ្វើធម្មតា។​ លោក សុខ ទូច៖...

អានបន្ត

លោក ហ៊ុន សែន ​ថា ចិន​នឹង​ជួយ​កម្ពុជា​ប្រសិន​បើ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវ​បាន​ដក​ហូត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា ​ចិនបានប្រកាសគាំទ្រកម្ពុជាជាថ្មីម្ដងទៀត​ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ជាពិសេសជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហភាពអឺរ៉ុប។ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះ ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ​លោក វ៉ាន់...

អានបន្ត

អ្នក​តាម​ដាន​យល់ថា​​ កម្ពុជាចូលសមាជិកអាស៊ាន២០ឆ្នាំបានប្រយោជន៍តិចតួច

អ្នក​តាម​ដាន​លើក​ឡើង​ថា ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​កម្ពុជា​ចូលជា​សមាជិក​អាស៊ាន ប្រទេស​នេះ​អាច​ទាញ​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​បាន​តិចតួច​ប៉ុណ្ណោះ ។ ប្រធាន​សមាគម​អនាគត​យុវជន​កម្ពុជា​អាស៊ាន លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍​ថា ​ក្នុង​រយៈពេល​២០​ឆ្នាំ​មក​នេះ ​កម្ពុជា​មិន​អាច​ទាញ​ប្រយោជន៍​ដល់​ប្រជាជន​​​ពី​អាស៊ាន​បាន​ជា​ដុំ​កំភួន​នោះ​ទេ ខណៈ​មាន​ប្រជាជន​កម្ពុជា​តិច​ណាស់​ដែល​ស្គាល់​ពី​អាស៊ាន​នេះ។

អានបន្ត
ទំព័រ 3 នៃ 3 1 2 3