អង្គការមួយថា ស្ដ្រីម្នាក់ក្នុងចំណោម៥នាក់ប្រឈមរងអំពើហិង្សាផ្លូវកាយនិងផ្លូវភេទអំឡុងកូវីដ-១៩

អង្គការនារីដើម្បីសន្តិភាពអះអាងថា ស្ដ្រីម្នាក់ក្នុងចំនោមស្រ្តី៥នាក់ក្នុងប្រទេសកម្ពុជា បានកំពុងប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយនិងផ្លូវភេទ ខណៈពេលប្រទេសកម្ពុជាប្រឈមការរីករាលនៃជំងឺកូវីដ-១៩។អង្គការនារីដើម្បីសន្តិភាពអះអាងលើគេហំព័រហ្វេសប៊ុករបស់ខ្លួនថា ស្រ្តីម្នាក់ក្នុងចំនោម ស្រ្តី៣នាក់នៅទូទាំងសកលលោក ឬអាចនិយាយម្យ៉ាងទៀតថា ស្ដ្រីម្នាក់ក្នុងចំណោម៥ នាក់នៅប្រទេសកម្ពុជាកំពុងប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវភេទ ដែលធ្វើឱ្យផ្ទះប្រែក្លាយជាទីកន្លែងដែលគួរឱ្យភ័យខ្លាច។អង្គការនេះអះអាងថា នេះគឺជាជម្ងឺរាតត្បាតស្រមោលជាសកល ដែលតួលេខនៅបន្តកើនឡើងគួរឱ្យព្រួយបារម្តណ៍នៅទូទាំងសកលលោក។អង្គការនារីដើម្បីសន្តិភាពបន្ដថា ស្របពេលកម្ពុជាក៏ប្រឈមជំងឺកូវីដ-១៩នេះ អង្គការបានសហការជាមួយក្រសួងកិច្ចការនារី ដោយបានបង្កើតកម្មវិធីវិទ្យុមួយស្តីពីសេវាគាំទ្រសង្គមនិងការថែទាំសុខភាពផ្លូវចិត្តទៅដល់ប្រជាពលរដ្ឋកម្ពុជា ស្ដ្រី និងជនងាយរងគ្រោះផ្សេងទៀត ទទួលបានសេវាគាំទ្រនេះ។បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ៧...

អានបន្ត

រដ្ឋាភិបាលចេញវិធានការបន្ថែមជួយដល់ពលរដ្ឋងាយគ្រោះអំឡុងជំងឺកូវីដ-១៩

រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងអ្នកធ្វើការនៅក្នុងវិស័យផ្សេងទៀត នៅអំឡុងជំងឺកូវីដ-១៩ បន្ដកើតមានក្នុងប្រទេសកម្ពុជា និងសកលលោក។ ក្នុងសេចក្តីណែនាំចុះថ្ងៃទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបន្ដទៀតសម្រាប់រយៈពេល២ខែ គឺខែសីហា និងខែកញ្ញា។ នៅអំឡុងពេលដែលជម្ងឺកូវីដ១៩ បន្តមានវត្តមាន និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា រដ្ឋាភិបាលដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ គ្រួសារក្រីក្រ...

អានបន្ត

កសិករដាំបន្លែនៅប៉ៃលិនខាតបង់ប្រាក់ដោយសារជំងឺកូវីដ-១៩

កសិករមួយចំនួននៅតំបន់ជាប់ព្រំប្រទល់ខេត្តបាត់ដំបង់ និងខេត្តប៉ៃលិន ប្រាប់ថា ពួកគេបានខាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ដោយសារបន្លែបង្ការដែលពួកគាត់ដាំមិនមានអ្នកទិញនៅអំឡុងផ្ទុះជំងឺកូវីដ-១៩។កសិករមួយរូបរស់នៅភូមិតាគ្រួក ឃុំត្រែង ស្រុករតណៈមណ្ឌល ខេត្តបាត់ដំបង លោក ណម វ៉ាន់ធៀវ អាយុ៥៤ឆ្នាំ អះអាងថា នៅអំឡុងកើតជំងឺកូវីដ-១៩ នេះ ផលិតផលបន្លែរបស់គាត់លក់បានថ្លៃនោះទេ ដូចជា ស្ពៃក្ដោប ស្ពៃជើងទា និងខាត់ណាជាដើម។...

អានបន្ត

យែនឌ័រ៖ គ្រួសារពលករខ្មែរគ្មានលទ្ធភាពដោះបំណុលធនាគារ ដោយសារកូនបាត់បង់ការងារ

ស្ត្រី ដែលជាមេគ្រួសារពឹងផ្អែកលើកូនៗចំណាកស្រុកធ្វើការក្រៅប្រទេស ដើម្បីរកប្រាក់ចំណូល អះអាងថា ពួកគេជួបប្រឈមជីវភាព និងអត់លទ្ធភាពសងបំណុលធនាគារ ដោយសារកូនៗ របស់គាត់មិនអាចចំណាកស្រុកទៅធ្វើការក្រៅប្រទេសនៅអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។ ស្ដ្រីមេម៉ាយម្នាក់រស់នៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នកស្រី អ៊ុង វន រៀបរាប់ថា ដើមឡើយ គឺកូនៗ ដែលទៅធ្វើការងារនៅប្រទេសថៃ តែងផ្ញើលុយកាក់...

អានបន្ត

ធនាគារ​​ពិភព​លោក ​ព្រមាន​​ពី​​ហានិភ័យ​​នៃ​​ការ​​កាត់​​ផ្ដាច់​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ ​EBA លើ​​កម្ពុជា​

ធនាគារ​ពិភព​លោក ​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​លើ​កម្ពុជា ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ត្រៀម​ជា​មុន​បន្ថែម​ទៀត​។ ក្នុង​ការ​ផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក​នា​ថ្ងៃ​នេះ ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​ចំពោះ​កម្ពុជា​ វា​ទំនង​នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ថយ​ចុះ។ ​បន្ថែម​ពី​លើ​នេះ​ ដោយ​សារ​ កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​ពី​ចិន​នោះ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​ក្នុង​កាលៈទេសៈ​ណាមួយ​នោះ ​វា​នឹង​ជះ​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។ ​​​ក្នុង​របាយការណ៍​នោះ​លើក​ឡើង​ថា៖ «នៅ​ទី​បំផុត ការ​កើន​ឡើង​យ៉ាង​រហ័ស​នៃ​ការ​ហូរ​ទុន​ចូល​ និង​ការ​ផ្ដល់​ឥណទាន ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ទទួល​បាន​ការ​លូតលាស់​ខ្លាំង​កន្លង​មក​ នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ផង​ដែរ។» ធនាគារ​ពិភព​លោក​បាន​ឲ្យ​ជា​យោបល់​ថា...

អានបន្ត

សហគមន៍ថាបទល្មើសទន្ទ្រានយកដីព្រៃលិចទឹកខេត្តព្រះសីហនុនៅតែបន្តកើតមាន

ប្រធានសហគន៍នេសាទអះអាងថា ព្រៃលិចទឹកក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅតែត្រូវបានគេកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ ដោយគ្មានវិធានការណ៍ទប់ស្កាត់ឱ្យមានប្រសិទ្ធិភាពពីអាជ្ញាធរពាក់ព័ន្ធ។ប្រធានសមាគមន៍នេសាទភូមិបន្ទាយប្រិយ៍ លោក ណុះ ម៉ាត់ និយាយក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធរួមទាំងជលផលផង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា តាមរយៈការចុះល្បាតព្រៃលិចទឹកនៅតំបន់មាត់សមុទ្រ ស្ថិតភូមិបន្ទាយប្រិយ៍ លោកសង្កេតឃើញមានការកាប់ទន្ទ្រាន និងបោះបង្គោលហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ។គណៈកម្មការសហគមន៍នេសាទទទួលបន្ទុកផ្នែកល្បាត លោក ក្រាវ ងៀម និយាយក្នុងកិច្ចប្រជុំនោះដែរថា...

អានបន្ត

កសិករម្នាក់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំចាប់យករបរចិញ្ចឹមមាន់ជំនួសការធ្វើចំណាកស្រុក

កសិករម្នាក់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចាប់យកមុខរបរចិញ្ចឹមមាន់តាមបែបបច្ចេកទេសទេសវិញ បន្ទាប់រូបគាត់លែងចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ នៅអំឡុងផ្ទុះជំងឺកូវីដ-១៩។លោក ថេត ប៊ុនធាម ដែលធ្លាប់ចំណាកស្រុកទៅធ្វើពលករនៅប្រទេសថៃ បានប្រាប់ពលរដ្ឋសារព័ត៌មានថា ការសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមមាន់បែបបច្ចេកទេសនេះ គឺដោយសារការធ្វើចំណាកស្រុកមានផលលំបាកច្រើន ដូចជា រកលុយមិនសល់នៅពេលគាត់ត្រឡប់មកផ្ទះ ហើយពេលត្រឡប់ទៅប្រទេសថៃវិញត្រូវបាត់បង់ការងារ នៅអំឡុងកើតជំងឺកូវីដ-១៩។ លោក ថេត ប៊ុនធាម រៀបរាប់បន្ដថា៖ «ខ្ញុំបានរៀនជំនាញចិញ្ចឹមមាន់តាមយូធូប...

អានបន្ត

កសិករម្នាក់ចែករំលែកភាពជោគជ័យក្នុងការចិញ្ចឹមមាន់បែបបច្ចេកទេស

កសិករមួយរូបនៅស្រុកស្រែអំបិល ខេត្តកោះកុងអះអាងថា គាត់អាចរកប្រាក់ចំណូលច្រើនគួរសមពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេស ចន្លោះពី ៦លាន ទៅ ៨លានរៀលក្នុងមួយឆ្នាំ ដែលធ្វើឱ្យគ្រួសារគាត់មានជីវភាពធូរធារជាងមុន។អ្នកស្រី វឿន ធា រស់នៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល បានប្រកបមុខរបរចិញ្ចឹមមាន់ចំនួន២ឆ្នាំមកហើយ ដោយសព្វថ្ងៃគាត់មានមេមាន់កើនដល់ចំនួន ២០ក្បាល មាន់ឈ្មោលចំនួន ៥ក្បាល កូនមាន់ ៣០០ក្បាលនិងមាន់សាច់ចំនួន២៥០ក្បាល...

អានបន្ត

បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប

ជាទូទៅ មុនពេលសម្រេចចិត្តជ្រើសជំនាញសិក្សានៅសកលវិទ្យាល័យ សិស្ស និស្សិតគ្រប់រូបតែងពិចារណា និងគិតគូយ៉ាងដិតដល់ណាស់ ទម្រាំសម្រេចចិត្តជ្រើសរើសក្នុងគោលបំណងទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ដែលខ្លួនស្រឡាញ់ ឬសាកសមនឹងសមត្ថភាពរបស់ពួកគេ។ ប៉ុន្ដែយុវជន សិស្ស និងនិស្សិតទាំងនោះអាចចាប់យកឪកាសការងារត្រូវនឹងជំនាញរបស់ខ្លួនបាន ក៏វាអាស្រ័យទៅតាមឪកាសការងារជាក់ស្ដែង ដោយខ្លះក៏ទទួលបានអ្វីដែលខ្លួនចង់បាន ប៉ុន្ដែ ខ្លះទៀតក៏ផ្លាស់ប្ដូរអាជីពទៅតាមតម្រូវការទីផ្សារ ធនធាន និងកត្ដាផ្សេងទៀត។ និសិត្សមួយរូបនៅខេត្តព្រៃវែងរៀបរាប់ពីមូលហេតុដែលខ្លួនផ្លាស់ប្ដូរជំនាញ ហើយងាកមកចាប់ជំនាញកសិកម្ម...

អានបន្ត

អគ្គិសនីកម្ពុជាបំភ្លឺថា ការដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈជាឧបទ្ទវហេតុ

អគ្គិសនីកម្ពុជាបំភ្លឺថា ករណីដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ កន្លងទៅជាឧបទ្ទវហេតុ មិនមែនជាចេតនាកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសិនីដូចការលើកឡើងនោះទេ ។ អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃចន្ទម្សិលមិញ បានសរសេរលើហ្វេសប៊ុករបស់ខ្លួនបំភ្លឺថា ការដាច់ភ្លើងនៅមន្ទីរពេទ្យព្រះកុសមៈ កាលពីព្រឹកថ្ងៃទី២៥មេសា សប្តាហ៍មុននេះ ជាឧបទ្ទវហេតុផ្ទុះដាច់ខ្សែកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី មិនមែនជាការកាត់ផ្តាច់ទេ។ EDC ​អះអាងថា ករណីនេះ​វាបា​នបង្កជា​ការយល់​ច្រឡំដល់​ម​ហាជ​នមួ​យចំនួ​ន...

អានបន្ត
ទំព័រ 2 នៃ 3 1 2 3