ព័ត៌មាន​ស៊ី​ជម្រៅ​៖ ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រយ​គ្រួសារ​នឹង​បាត់​បង់​លំ​នៅ​ឋាន​​ ​​នៅពេល​​វារី​អគ្គិសនី​ស្រែ​ពក​​ក្រោម​៣​ដំណើរ​ការ​

ប្រជាសហគមន៍ជនជាតិដើមភាគតិចរាប់រយគ្រួសារដែលរស់នៅតាមដងទន្លេស្រែពកក្រោម៣ ក្នុងខេត្តរតនៈគិរី បារម្ភពីការបណ្តេញចេញពីលំនៅឋានដោយបង្ខំ​ និងមិនទទួលបានសំណងសមរម្យ ខណៈគម្រោងវារីអគ្គិសនីស្រែពកក្រោម៣នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅពេលឆាប់ៗ។ គម្រោងទន្លេស្រែពកក្រោម៣ នេះដឹកនាំដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប(Royal Group) ដែលជាកម្មសិទ្ធិរបស់ អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុនចិន China (Cambodia) Rich International Co. ដែលបានវិនិយោគទុនជាង...

អានបន្ត

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ពលរដ្ឋ​៣​ឃុំ​រង​ផល​ប៉ះពាល់​ពី​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​រោងចក្រ​ចិន​ដែល​កែ​ច្នៃ​ស្វាយ​​នៅ​ស្រុក​ដង​ទង់

ពលរដ្ឋនៅក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ខេត្តកំពត ​សរុបប្រមាណ៩ភូមិ ​រងផលប៉ះពាល់ពីក្លិនស្អុយ ដែលជះចេញពីរោងចក្រកែច្នៃស្វាយ របស់ក្រុមហ៊ុនហៅរួយដា មានថៅកែជាជនជាតិចិន ខណៈអាជ្ញាធរមូលដ្ឋានបង្ហាញក្តីបារម្ភចំពោះផលប៉ះពាល់សុខភាពពលរដ្ឋទាំងនោះ ដែលនឹងនាំឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ហើយកុមារនឹងប៉ះពាល់ដល់ការសិក្សា​។ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត...

អានបន្ត

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ វត្ត​មាន​ក្រុម​ហ៊ុន​ចិន​មួយ​នៅ​ត្បូងឃ្មុំ​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ដីធ្លី​ ខ្លះ​ប្រឈម​ផ្លូវ​ច្បាប់​ ​និង​ចំណាក​ស្រុក​

ក្រុមហ៊ុនចិន​មួយដែលបានបោះទុនវិនិយោគដំណាំកសិកម្មនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានធ្វើឱ្យពលរដ្ឋម្ចាស់ស្រុកជាច្រើនគ្រួសារបាត់បង់ដីធ្លី ​ បាត់បង់ទាំងដីព្រៃសហគមន៍ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចំណាកស្រុក និងពលរដ្ឋមួយចំនួនទៀតទៀតត្រូវប្រឈមផ្លូវច្បាប់ និងជាប់ពន្ធនាគារជាដើម។ ​    អ្នកភូមិនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ភាគច្រើនរស់ពឹងអាស្រ័យលើដីធ្លីរបស់ខ្លួន ដើម្បីបង្កបង្កើនផលកសិកម្មចិញ្ចឹមគ្រួសារ។ ប៉ុន្តែដីធ្លីរបស់ពួកគេមួយចំនួនក៏ត្រូវបានបាត់បង់ ក្រោយ​មានវត្តមានក្រុមហ៊ុនមួយឈ្មោះ ហាមីនិវិនអ៊ិនវេសមិន ដែលមានថៅកែជាជនជាតិចិន មកវិនិយោគវិស័យកសិកម្ម​នៅតំបន់នេះ។...

អានបន្ត

ក្រសួង​ការ​ពារ​ជាតិ​៖ ​កង​ទ័ព​ថៃ​​នឹង​​វាយ​​កម្ពុជា​ឆាប់​ៗ​មុនកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​កិច្ច​ការ​​ព្រំដែន​ទូទៅ​មក​​ដល់​

ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃនឹងបើកការវាយប្រហារមកលើកម្ពុជាតាមបណ្តោយព្រំដែនតំបន់មានជម្លោះក្នុងពេលឆាប់ៗ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)ចូលមកដល់ ខណៈកងកម្លាំងកម្ពុជាក៏បានប្រុងប្រយ័ត្នក្នុងស្មារតីយ៉ាងម៉ឹងម៉ាត់​។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកនាំពាក្យក្រសួងសូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោងជិត១១ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ...

អានបន្ត

កម្ពុជា​-​ថៃ​ យល់​ព្រម​ឱ្យ​មាន​បទ​ឈប់​បាញ់​ឥត​លក្ខខណ្ឌ​ចាប់​ពី​ម៉ោង​១២យប់​ថ្ងៃ​ទី​២៨​ខែ​កក្កដា​  

ក្នុងកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ ភាគីទាំងពីរបានកំណត់យកជាផ្លូវការនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌជាបន្ទាន់មួយចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា  ដោយមានវត្តមានភាគីប្រធានប្តូរវេនអាស៊ាន ព្រមទាំងភាគីសង្កេតការណ៍ពីរទៀតគឺសហរដ្ឋអាមេរិក និងចិន។ ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅល្ងាចថ្ងៃទី២៨ ខែកក្កដា នេះថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងលោក និងនាកយរដ្ឋមន្ត្រីស្តីទីថៃ លោក​Phumtham Wechayachai ​ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នានូវចំណុច៣សំខាន់ៗ...

អានបន្ត

បណ្តា​ប្រទេស​ធំៗ​បង្ហាញ​ការ​បារម្ភ​ចំពោះ​ជម្លោះ​​កម្ពុជា​-ថៃ​ ​និង​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​វិល​ទៅ​រក​កិច្ច​ចរចា​ដោយ​សន្តិវិធី​ ​

បណ្តាប្រទេសធំៗតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅតាមព្រំដែន និងទទូចឱ្យប្រទេសទាំងពីរបានវិលត្រឡប់ទៅរកកិច្ចចរចាដោយសន្តិវិធី។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥នថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនកម្ពុជា-ថៃ។ ស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថា៖ «យើងមានការកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតមនុស្ស»។ ជាមួយនឹងការសម្តែងក្តីបារម្ភ និងសមានទុក្ខហើយនោះ សហរដ្ឋអាមេរិក ក៏បានសូមអំពាវនាវយ៉ាងទទូច ឱ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗការការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី។...

អានបន្ត

មន្ត្រី​ក្រសួង​ការងារ​និង​មន្ត្រី​សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​នៅ​ថៃ​

មន្ត្រីក្រសួងការងារ និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារបានថ្កោលទោសចំពោះការប្រើអំពើហិង្សារលើពលករខ្មែរពីសំណាក់ក្រុមជ្រុលនិយមថៃ ខណៈកម្ពុជា និងថៃកំពុងផ្ទុះអាវុធរឿងជម្លោះព្រំដែន។ ចាប់តាំងពីមានការផ្ទុះអាវុធនៅតំបន់មុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រួចមកគឺមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីសកម្មភាពក្រុមជ្រុលនិយមថៃបានប្រើអំពើហិង្សាមកលើពលករខ្មែរជាបន្តបន្ទាប់។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្កោលទោសចំពោះសកម្មភាពទាំងនេះ។ លោកថា សកម្មភាពដែលប្រជាពលរដ្ឋថៃ ក៏ដូចជាក្មេងស្ទាវថៃធ្វើដាក់ពលករខ្មែរនោះ គឺមិនត្រឹមត្រូវ។ លោកបន្តថា...

អានបន្ត

កម្ពុជា​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុខ​UN​កោះ​ប្រជុំ​បន្ទាន់​​ដើម្បី​​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​​ថៃ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយទៅប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ស្នើសុំកោះប្រជុំស្ថាប័ននេះជាបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ...

អានបន្ត

តំណាង​ជន​ជាតិ​ភាគ​តិច​៣​នាក់​នៅ​ព្រះវិហារ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​

តំណាង​​ជន​​ជាតិ​ដើម​ភាគ​តិចចំនួន៣នាក់​នៅ​ស្រុក​​ឆែប ខេត្ត​​​ព្រះ​វិហារ បានទាមទារទៅតុលាការខេត្តនេះឱ្យទម្លាក់ចោលបទចោទដោយថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ ប្រធាន និងជាចៅក្រម​ស៊ើប​សួរ​សាលាដំ​បូង​ខេត្ត​ព្រះ​វិហារ លោក យុត ពន្លឺ ចេញ​ដីកា​កោះហៅតំណាង​តំណាងជនជាតិដើមភាគតិចកួយ៣នាក់ រួ​ម​​មាន លោក សឿន ថា លោក ពាន សុផាត និង​លោក អៀម អោន...

អានបន្ត

អ្នក​សារព័ត៌មាន​ម្នាក់​ប្ដឹង​នគរបាល​ជាន់​ខ្ពស់​ខេត្ដ​បន្ទាយមានជ័យ​ទៅ​ក្រសួង​មហា​ផ្ទៃ​

អ្នកសារព័ត៌មានម្នាក់ បានប្តឹងមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងអធិការនគរបាលក្រុងប៉ោយប៉ែតម្នាក់ទៅក្រសួងមហាផ្ទៃ ដោយចោទថា បង្ខាំងខ្លួនក្នុងទ្រុងដែក ដោយខុសច្បាប់។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមួយទៅក្រសួងមហាផ្ទៃ ដោយប្តឹង លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ប្តឹង...

អានបន្ត
ទំព័រ 1 នៃ 56 1 2 56