CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ក្រសួង​ការពារ​ជាតិ​កម្ពុជា​​៖ ថៃ​វាយ​ប្រហារ​លើ​ទីតាំង​ពលរដ្ឋ​ស៊ីវិល​បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ស្លាប់​និង​របួស​២០​នាក់​

CJ Khmer ដោយ CJ Khmer
December 9, 2025
ក្នុង សង្គម
0
រូបភាពពលរដ្ឋខ្មែរត្រូវរបួសធ្ងន់ធ្ងរដោយការបាញ់ប្រហារពីយោធាថៃ ដែលបានបាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិដ្ឋានរបស់ជនស៊ីវិលកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ (រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភ័ក្រ្តា)

រូបភាពពលរដ្ឋខ្មែរត្រូវរបួសធ្ងន់ធ្ងរដោយការបាញ់ប្រហារពីយោធាថៃ ដែលបានបាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិដ្ឋានរបស់ជនស៊ីវិលកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ (រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភ័ក្រ្តា)

0
ចែករំលែក
35
ចំនួនមើល

ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ចាប់តាំងពីថ្ងៃទី៨ខែធ្នូ រហូតដល់ព្រឹកថ្ងៃទី៩ខែធ្នូនេះ ភាគីថៃបន្តវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលកម្ពុជា ដែលបណ្តាល​ឱ្យពលរដ្ឋស៊ីវិលកម្ពុជា​ចំនួន៧នាក់​បានស្លាប់ និងរបួសចំនួន២០នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃអង្គារ៍នេះ បានលើកឡើងអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជុំវិញករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥។ ក្នុងការវាយប្រហារ២ថ្ងៃនេះ បណ្តាលឱ្យពលរដ្ឋស៊ីវិលស្លាប់និងរបួសប្រមាណ៣០នាក់។

ក្រសួងបន្តថា៖«យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់យោធាថៃនៅលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន៧នាក់បាត់បង់ជីវិត និងរបួសចំនួន២០នាក់»។

ក្រសួងការពារជាតិក៏បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ថា យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ និងបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។  ​បន្ថែមពីនេះពួកគេ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួងបញ្ជាក់ថា យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះជាដើម។ ​

ក្រៅពីនេះ យោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយោធ ភូមិភាគទី៤ នៅក្នុងតំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត រួមមាន តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ និងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របីផងដែរ។

ប្រភពដដែលបញ្ជាក់ថា៖ «ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា»។

កម្ពុជាអះអាងថា ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

​អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រមុខស្តីទីបច្ចុប្បន្នលោក ហ៊ុន សែន បានលើកឡើងនៅព្រឹកនេះតាមហ្វេសប៊ុកលោកថា ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព ល្ងាចម្សិលមិញ កម្ពុជាបានតបតបន្ថែមកាលពីយប់មិញនិងព្រឹកនេះ។

ចំពោះការគំរាមវាយកម្ពុជាជាច្រើនចំណុច និងព្រមានបំផ្លាញមូលដ្ឋានយោធាកម្ពុជាឱ្យអស់នោះពីសំណាក់នាយករដ្ឋមន្ត្រីថៃ និងខាងភាគីកងទ័ពថៃនោះ អតីតនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា កម្ពុជាពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «​យើងត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង»។

​បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាកាលពីចុងខែតុលា ក្រោមការសម្របសម្រួលដោយប្រធានអាស៊ានប្តូរវេន លោក អ៊ាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងក្រោមវត្តមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ  ធ្វើជាសាក្សី ភាគីទាហានថៃបានរំលោភកិច្ចព្រមព្រៀងសន្តិភាពជាបន្តបន្ទាប់ ដូចជារាយបន្លាយលួសលើដីអ្នកភូមិខ្មែរ ធ្វើផ្លូវ បាញ់លើកម្ពុជា។ ជាក់ស្តែងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា បានបើកការបាញ់ប្រហារលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដាលឱ្យរបួស៥នាក់ និងក្រោមមកមានអ្នករបួសម្នាក់បានស្លាប់៕

………………………………………

ដោយពលរដ្ឋអ្នកសារព័ត៌មាន

អត្ថបទមុន

កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​វាយនភណ្ឌ​ចង់​បាន​ប្រាក់​ឈ្នួល​២៥០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៦​

អត្ថបទបន្ទាប់

អត្ថបទ​ទស្សនៈ​៖​ ​កង្វះ​ប្រព័ន្ធ​ជូន​ដំណឹង​ពី​គ្រោះ​អាសន្ន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បារម្ភ​ពី​សុវត្ថិភាព​

អត្ថបទបន្ទាប់
ផ្ទាំងគំនូរដាក់បង្ហាញនៅសួនព្រះរាជ្យដំណាក់ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលក្រុមវិចិត្រករគូរពីទិដ្ឋភាពជនស៊ីវិលកម្ពុជារងគ្រោះ ឈឺចាប់ ស្លាប់ របួស ព្រាត់ប្រាស់គ្រួសារ ដោយការវាយប្រហាររបស់កងយោធាថៃ។ (រូបភាព ដោយ លោកហ៊ុន ឌីម៉ូ)

អត្ថបទ​ទស្សនៈ​៖​ ​កង្វះ​ប្រព័ន្ធ​ជូន​ដំណឹង​ពី​គ្រោះ​អាសន្ន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បារម្ភ​ពី​សុវត្ថិភាព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង