បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធកាលពីថ្ងៃទី22ខែមករាឆ្នាំ2024។ (រូបភាព៖ ហឿន សុភាព )

រដ្ឋាភិបាល​កាត់​ផ្ទៃ​ដី​តំបន់​ព្រៃឡង់​ជិត​១០០​ហិកតា​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃដីទំហំជិត១០០ហិកតា នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីបង្កើតជារោងចក្រផលិតស៊ីម៉ងត៍។ ក្នុងអនុក្រឹត្យមួយដែលចេញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥  ដែលទើបផ្សព្វផ្សាយនៅខែមេសានេះ បានឱ្យដឹងថា ផ្ទៃដីជំហំ៩៩ ហិកតាស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើជាអនុប្បយោគពីទ្រព្យសម្បត្តិសាធារៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយបានផ្តល់ដីនោះក្រោមលក្ខខណ្ឌជួលមិនឱ្យលើសពី៥០ឆ្នាំ​ទៅឱ្យក្រុមហ៊ុន ខេភីស៊ីមេន...

លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​បាន​លើកឡើងថា ប្រទេសចិន នឹង​បើក​ទីផ្សារដ៏ធំ​សម្រាប់ទំនិញកម្ពុជា ហើយ​គ្រោងនឹងនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ពី​កម្ពុជាផងដែរ ខណៈអ្នក​វិភាគសេដ្ឋកិច្ច អំពាវនាវឱ្យមានការសិក្សា និង​វិនិយោគរួមគ្នា រវាងកម្ពុជា-ចិន ដើម្បីធានាថា កសិផលកម្ពុជាផលិតឡើងស្របតាមស្ដង់ដារបស់ចិន។ នេះបើតាម​ការចុះផ្សាយ​លើ​គេហទំព័រក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបាន​ស្រង់ប្រសាសន៍របស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង...

សកម្មភាពព្រះសង្ឃ និងប្រជាសហគមន៍ធ្វើពិធីបំបួសដើមឈើនៅសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

សហគមន៍​ព្រៃ​ឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ​ប្រឈម​បាត់​បង់​ទាំង​ស្រុង​ក្រោយ​អាជ្ញាធរ​ដក​ទៅ​ធ្វើ​សួន​កសិ-​ឧស្សាហកម្ម​

សហគមន៍ព្រៃឈើមួយកន្លែងស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងប្រឈមបាត់បង់ទាំងស្រុង ក្រោយពីរដ្ឋាភិបាលប្រកាសដកដីនៅតំបន់សហគន៍នេះទៅអភិវឌ្ឍន៍ធ្វើជាសួនកសិ-ឧស្សាហកម្ម។ កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយជូនទៅអភិបាលខេត្តកំពង់ធំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ចុះបញ្ជីដីឯកជនរបស់រដ្ឋទំហំ៥៩៦ហិកតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងលិខិតដដែលនេះ បានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធឱ្យចុះបញ្ជីដីសហគមន៍ព្រៃឈើមួយកន្លែងដែលទំហំ៥៩៦ហិកតានោះមកជាទ្រព្យសម្បត្តិរបស់រដ្ឋ គឺដើម្បីបង្កើតជាសួនកសិ-ឧស្សាហកម្ម។...

បទយកការណ៍៖ កម្មករព្រួយបារម្ភបាត់បង់ការងារ ក្រោយ​អាមេរិក​ប្រកាសដំឡើងពន្ធលើទំនិញ​នាំចូល​ពី​កម្ពុជា​

បទយកការណ៍៖ កម្មករព្រួយបារម្ភបាត់បង់ការងារ ក្រោយ​អាមេរិក​ប្រកាសដំឡើងពន្ធលើទំនិញ​នាំចូល​ពី​កម្ពុជា​

ដោយ​យក​បាយ​មួយ​ថង់​​តូច​ដាក់​នៅចំពី​មុខ ​និង​​ម្ហូប​អាហារ​មួយចំនួនដាក់​ចំកណ្តាល​​ ដើម្បី​ចែក​​រំលែកជាមួយ​គ្នា​​​ អ្នកស្រី ណៃ គុយ​ អាយុ​៤០​ឆ្នាំ បាន​អង្គុយក្រោម​ម្លប់ដើម​ឈើ​​ជា​មួយ​​សហសេវិក​​ ៣នាក់​ផ្សេងទៀត ដើម្បី​បរិភោគ​អាហារ​​នៅ​លើ​ចិញ្ចើម​ផ្លូវ ​ខាង​មុខ​​រោង​ចក្រ​កាត់​ដេរសម្លៀកបំពាក់​និង​ស្បែក​​ជើង​ ញូអេសថ៍ហ្គាម៉ិនខេមបូឌា ក្នុង​រាជធានីភ្នំពេញ។​

បទ​យក​ការណ៍៖ ​យីកេកួយដែល​​ជាទម្រង់​​សិល្បៈល្ខោនមួយបែប​​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​​ខេត្ត​​​កំពង់​ធំ ប្រឈមនឹង​ការ​បាត់បង់

បទ​យក​ការណ៍៖ ​យីកេកួយដែល​​ជាទម្រង់​​សិល្បៈល្ខោនមួយបែប​​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​​​ខេត្ត​​​កំពង់​ធំ ប្រឈមនឹង​ការ​បាត់បង់

យីកេកួយ គឺជា​ទម្រង់ល្ខោន​យីកេមួយ​បែបដែលមាន​​វ័យចំណាស់​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៃខេត្តកំពង់ធំ។ ល្ខោន​យីកេកួយ​នេះ មានភាព​ស្រដៀងគ្នា​ទៅនឹង​ល្ខោនយីកេខ្មែរដទៃ​ទៀត​ដែរ ទៅលើការសន្ទនា ការច្រៀងរបស់តួអង្គ។

កម្ពុជាថា នឹងបើក​ការ​ចរចា​​ជាមួយ​ភាគីអាមេរិកឆាប់ៗ ខណៈអាមេរិក​​ពន្យាពេលអនុវត្តពន្ធ​គយ​​​

កម្ពុជាថា នឹងបើក​ការ​ចរចា​​ជាមួយ​ភាគីអាមេរិកឆាប់ៗ ខណៈអាមេរិក​​ពន្យាពេលអនុវត្តពន្ធ​គយ​​​

រដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹងថា ក្រុមការ​ងារ​អន្តរក្រសួង​-ស្ថាប័ន​ចំពោះ​​​កិច្ច​កម្ពុជា និង​ភាគីសហរដ្ឋអាមេរិក នឹង​បើកការ​ចរចា​នាពេល​ឆាប់ៗខាងមុខ ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ព្យួរការអនុវត្ត​ពន្ធគយ​បរដិការ​របស់ខ្លួន មក​នៅត្រឹមអត្រា ១០ភាគរយ ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសដែលបានស្នើ​សុំចរចាជាមួយអាមេរិក។

រដ្ឋាភិបាល​ដាក់ចេញកម្មវិធីជំរុញការ​វិនិយោគនៅខេត្ត​ភាគឦសាន

រដ្ឋាភិបាល​ដាក់ចេញកម្មវិធីជំរុញការ​វិនិយោគនៅខេត្ត​ភាគឦសាន

រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជំរុញការវិនិយោគនៅខេត្ត​​​ភាគឦសាន ដែល​​មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពីឆ្នាំ២០២៥ ដល់​២០២៨ ដើម្បីបង្កើនការវិនិយោគឯកជន និងជំរុញសេដ្ឋកិច្ចជាតិ។ ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅ​ភាគ​ឦសាន» នៅ​ព្រឹក​ថ្ងៃ​​ទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា...

បទយកការណ៍៖ បញ្ហាចោរកម្ម ក្លាយជាបន្ទុក​បំណុល និង​​សម្ពាធផ្លូវចិត្តដល់ពលរដ្ឋ

បទយកការណ៍៖ បញ្ហាចោរកម្ម ក្លាយជាបន្ទុក​បំណុល និង​​សម្ពាធផ្លូវចិត្តដល់ពលរដ្ឋ

នារាត្រីរំលងអាធ្រាតម៉ោង ២ទៀប​​ភ្លឺ នាថ្ងៃទី១១ ខែមិនា ឆ្នាំ​២០២៥ថ្មីនេះ មានករណីចោរកម្ម​មួយ​បាន​កើតឡើង​នៅបន្ទប់​ជួលមួយកន្លែង ក្នុងភូមិ​ទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនេះ ក្រុមចោរ​ បានលួចម៉ូតចំនួន ៤គ្រឿង នៅទីតាំងតែមួយ។ នេះបើតាមការ​អះអាង​របស់​និស្សិត​ស្រីមួយរូប ឈ្មោះ ហ៊ឹម រត្ថា អាយុ...

បទយកការណ៍៖ ពលរដ្ឋមួយចំនួនស្នើ​ពង្រីក​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណ ខណៈពួកគេ​ត្អូញត្អែរពីការចំណាយពេល​រងចាំយូរ​​

បទយកការណ៍៖ ពលរដ្ឋមួយចំនួនស្នើ​ពង្រីក​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណ ខណៈពួកគេ​ត្អូញត្អែរពីការចំណាយពេល​រងចាំយូរ​​

នៅវេលាម៉ោង៩ព្រឹក លើជាន់ទី២ នៃផ្សារទំនើបអុីអនម៉ល២ ក្នុង​ខណ្ឌសែន​សុខ រាជធានីភ្នំពេញ គេ​សង្កេត​​​​ឃើញ​​មាន​​ប្រជាពលរដ្ឋ​ជាច្រើន​ បាន​នាំគ្នា​​តម្រង់​​ជួរ​ត្រៀប​ត្រា នៅ​​មុខ​ទីតាំង​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​។ ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ ក៏​មាន​​ពលរដ្ឋ​ខ្លះ​មកពីតាមបណ្តាខេត្តផ្សេង​ៗ និង​ខ្លះទៀត ​រស់​នៅ​រាជធានី​ភ្នំពេញ។

សកម្មភាពកសិករចូលរួមបុណ្យពូជនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។( លោក ឡាច សារ៉ាន់)

អាជ្ញាធរ​និង​សហគមន៍​ឱ្យ​កសិករ​ឈប់​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដើម្បី​សុខភាព​និង​បរិស្ថាន​

អាជ្ញាធរ និងតំណាងសហគមន៍ស្នើដល់ប្រជាកសិករឱ្យបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី និងរក្សាគ្រប់ពូជបុរាណ ដើម្បីធានាពីសុវត្តិភាពចំណីអាហារ និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ប្រជាសិករប្រមាណ៥០០នាក់មកពីសហគមន៍ចំនួន៩នៃខេត្តកំពង់ឆ្នាំ ប៉ៃលិន បាត់ដំបង កោះកុង តាកែវ សៀមរាប និងពោធិ៍សាត់ បានជួបធ្វើបុណ្យគ្រប់ពូជនៅភូមិអូរបង   ឃុំកំពងពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយគ្រប់ពូជបុរាណរបស់ខ្មែរ...

ទំព័រ 6 នៃ 14 1 5 6 7 14