ភ្ញៀវទេសចរណ៍នៅខេត្តកែបកើនឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩
ពលរដ្ឋ និងអាជីវករនៅក្រុងកែប ខេត្តកែប អះអាងថា ពួកគេរកប្រាក់ចំណូលបានច្រើនគួរសមឡើងវិញ ដោយសារសង្កេតឃើញចំនួនភ្ញៀវទេសចរណ៍កើនឡើង ក្រោយពេលជំងឺកូវីដ-១៩ ថមថយឥទ្ធិពល។អាជីវករម្នាក់ដែលប្រកបមុខរបរលក់ក្ដាម អ្នកស្រី យឹម ឡះ ប្រាប់ថា ក្នុងរយៈពេល២ ទៅ៣សប្ដាហ៍មកនេះ ពោលគឺក្រោយពេលជំងឺកូវីដ-១៩ ថមថយបន្ដិច គាត់ថា ភ្ញៀវទេសចរណ៍បានចាប់ផ្ដើមហ៊ានត្រឡប់មកដើរកម្សាន្ដនៅតំបន់រមណីយដ្ឋានជាប់មាត់សមុទ្រមួយនេះ។ស្ដ្រីវ័យ៤៧ឆ្នាំរូបនេះរៀបរាប់ថា គាត់រកប្រាក់ចំណូលបានច្រើនជាងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ដោយថា...






