កំណើនសត្វស្លាប នៅក្នុងសហគមន៍
ខេត្តព្រះសីហនុ=រយពេលពីឆ្នាំទៅបីឆ្នាំមកនេះ សង្កេតឃើញថាសត្វស្លាបមានការកើនឡើងរាប់ពាន់ក្បាល។ សត្វស្លាបកើនឡើងគួរអោយចាប់អារម្មណ៍នៅភូមិបន្ទាយប្រិយ៍ ឃុំ អណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមលោក សុខ សុវណ្ណា ជាប្រជាពលរដ្ឋម្នាក់ បានប្រាប់ថាសត្វស្លាបមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំច្រើនឡើងៗ ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដោយធនធាននេះបាត់បង់ទៅជាយូរឆ្នាំហើយ។ លោក ណុះ សាក់ ប្រធានសហគមន៍ បាននិយាយថាតាំពីបង្កើតសហគមន៍មក ហើយមានការចុះល្បាតជាញុឹកញ៉ាប់...






