ស្ដ្រីខ្មែរម្នាក់ទៀតជាប់នៅម៉ាឡេស៊ីស្នើសុំរដ្ឋាភិបាលកម្ពុជាជួយអន្ដរាគមន៍បានត្រឡប់មកកម្ពុជាវិញ
ស្ដ្រីខ្មែរម្នាក់ទៀតនៅប្រទេសម៉ាឡេស៊ី គឺអ្នកស្រី ម៉ារីណា ស៊ូលីម៉ាន ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្ដរាគមន៍សម្របសម្រួលបានត្រឡប់មកប្រទេសកម្ពុជាវិញ ស្របពេលខ្លួនកំពុងជាប់គាំងនៅក្រៅប្រទេស និងមានកូនតូចនៅជាមួយផង។យោងតាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ អ្នកស្រី ម៉ារីណា ស៊ូលីម៉ាន រៀបរាប់ថា គាត់បានជាប់គាំងនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនថ្ងៃមកហើយ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ និងម្យ៉ាងទៀតរូបគាត់ក៏កំពុងមានកូនតូចអាយុទើបបាន៦ខែផងនោះ។អ្នកស្រីរៀបរាប់ថា គាត់ចង់ត្រឡប់មកប្រទេសកម្ពុជា ដើម្បីជួបជុំគ្រួសារ...









