អង្គការសង្គមស៊ីវិលផ្ដល់ជំនួយផ្លូវច្បាប់ដល់កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ
អង្គការអាហ្វីស៊ីព (Afresip) អះអាងថា ខ្លួនបានជួយដល់កុមារីរងគ្រោះម្នាក់អាយុ៩ឆ្នាំ នៅខេត្តរតនៈគីរី បន្ទាប់ពីទទួលរងការរំលោភបំពានផ្លូវភេទពីសំណាក់បុរសជាឪពុកចុង។លោកស្រី លីន ស៊ីឡោ មន្ត្រីផ្តល់ព័ត៌មានរបស់អង្គការអាហ្វីស៊ីព (Afresip) មានប្រសាសន៍ថា ខាងអង្គការបានសហការជាមួយខាងមន្ទីរសង្គមកិច្ចខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយជំនួយផ្នែកច្បាប់និងស្វែងមេធាវីជូនជនរងគ្រោះ ដែលអ្នកស្រីសុំមិនបញ្ចេញអត្តសញ្ញាណជនរងគ្រោះឡើយ។ លោកស្រីបន្តថា៖ «ខាងអង្គការអត់មានមេធាវីទេ មានតែអ្នកច្បាប់ ដូច្នេះខាងអង្គការស្វែងរកមេធាវីខាងក្រៅជូនគាត់ ដូចជាមេធាវីសម្តេចដែលនៅតាមខេត្តនិមួយគេចាំជួយយើង...







