ពលរដ្ឋ និងសង្គមស៊ីវិលសង្ឃឹមថា ការដកផ្ទាំងប៉ាណូស្រាបៀរអាចកាត់បន្ថយអ្នកញៀនគ្រឿងស្រវឹង
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានសាទរចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលដកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងខេត្តនេះ ដោយសង្ឃឹមថា វិធានការនេះនឹងអាចកាត់បន្ថយចំនួនអ្នកញៀននឹងគ្រឿងស្រវឹង។ អាជីវករបោះដុំលក់ដូរទំនិញគ្រប់ប្រភេទនៅឃុំពេជ្រមុនី ស្រុកគងពិសី អ្នកស្រី សៀង វណ្ណី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវសាធារណៈកន្លងមកបានធ្វើឱ្យប៉ះពាល់សោភណ្ឌភាពខេត្តនេះ។








