ប្រជាកសិករខេត្តកំពង់ស្ពឺត្អូញត្អែរថា ថ្នាំជីកសិកម្មឡើងថ្លៃ ខណៈស្រូវកសិករចុះថោក
ប្រជាកសិករមួយចំនួននៅខេត្តកំពង់ស្ពឺ ត្អូញត្អែរពីតម្លៃថ្នាំជីកសិកម្មរបស់ក្រុមហ៊ុនឡើងថ្លៃ ចំណែកឯស្រូវរបស់កសិករដែលខិតខំធ្វើបានចុះថោកលក់មិនចេញ។
ប្រជាកសិករមួយចំនួននៅខេត្តកំពង់ស្ពឺ ត្អូញត្អែរពីតម្លៃថ្នាំជីកសិកម្មរបស់ក្រុមហ៊ុនឡើងថ្លៃ ចំណែកឯស្រូវរបស់កសិករដែលខិតខំធ្វើបានចុះថោកលក់មិនចេញ។
សកម្មជនតវ៉ាដីធ្លីបឹងតាមោក៧រូប ត្រូវបានសាលាដំបូងក្រុងភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ពីបទ រារាំង និងញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ខណៈពួកគាត់បានចាត់ទុកថា ការចេញដីកាបែបនេះវាជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។
ពលរដ្ឋមួយចំនួនមានការព្រួយបារម្ភថា ការផ្ដល់ប្រាក់កម្ចីតាមអនឡាញបានផ្ដល់ហានីភ័យជាច្រើន និងស្នើសុំឲ្យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាមេត្តាគិតគូរនិងរកវិធានការដោះស្រាយជាបន្ទាន់ ដើម្បីកុំឲ្យពលរដ្ឋរងគ្រោះ។
ប្រជាសហគមន៍ឧត្តមស្រែពស់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្តេជ្ញាបន្ដការពារដីព្រៃដែលនៅសេសសល់ចុងក្រោយពីការកាប់រានពីកងទ័ពប្រមាណជា៣០ហិចតា ខណៈអភិបាលខេត្តកំពង់ស្ពឺក៏បានអះអាងដែរថា នឹងមិនបន្ដឲ្យមានការកាប់បំផ្លាញតទៅទៀតឡើយ។
តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា បានបើកសវនាការលើសកម្មជនដីធ្លីឡពាង៣នាក់ គឺអ្នកស្រី ទួន សេង អ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿន ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា»។
សកម្មជនឡពាង៣រូបបានបង្ហាញការព្រួយបារម្ភថា តុលាការកំពូលអាចនឹងសម្រេចឃុំខ្លួនពួកគាត់សារជាថ្មី ខណៈដែលពួកគាត់ស្នើសុំឲ្យតុលាការបញ្ចប់សំណុំរឿងនិងផ្ដល់សេរីភាពពេញលេញដល់ពួកគេ។
ពលរដ្ឋ១៣៥គ្រួសារនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានចោទប្រកាន់ក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា បានមកអភិវឌ្ឍន៍និងពង្រីកផ្លូវចូលទៅដីរបស់ក្រុមហ៊ុន ធ្វើឱ្យប៉ះពាល់ដល់ដីស្រែនិងរបងផ្ទះរបស់ពួកគាត់ ដោយមិនបានផ្ដល់សំណងសមរម្យណាមួយឱ្យពួកគាត់ឡើយ។
ស្ត្រីដែលស្រឡាញ់់ភេទដូចគ្នាបានអំពាវនាវសុំកុំឲ្យឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិរើសអើងចំពោះពួកគេ ដោយសារតែស្រឡាញ់ភេទគ្នា។
សកម្មជនតវ៉ាដីធ្លីឡពាងចំនួន៤៥គ្រួសារ បាននាំគ្នាឡើងមកដាក់ញត្តិនៅរដ្ឋសភា និងសហគមន៍អឺរ៉ុបដើម្បីសុំអន្តរាគមន៍ឱ្យជួយដោះលែងតំណាងសហគមន៍លោក រាជ សីម៉ា និងពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយអស់រយៈពេល២០ឆ្នាំមកហើយ។
របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន មន្ត្រីតុលាការខេត្តកំពង់ឆ្នាំងបានជម្រុញឱ្យជនជាប់ចោទដែលជាសកម្មជនដីធ្លីសហគមន៍ឡពាង ដាក់ពាក្យមកកាន់តុលាការដើម្បីស្នើសុំដកហូតយកសម្ភាររបស់ខ្លួនត្រលប់ទៅវិញ ខណៈប្រជាសហគមន៍បានចោទតុលាការថា មានចេតនាយករបស់ពួកគាត់ដោយមិនព្រមប្រគល់ឱ្យពួកគេវិញ។ ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្ដកំពង់ឆ្នាំង លោក ហុង គឹមហាក់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ឱ្យជនជាប់ចោទទាំងនោះ ទាក់ទងទៅលោកដើម្បីដាក់ពាក្យស្នើសុំដកហូតយកសម្ភារដែលត្រូវបានចាប់យកត្រលប់មកវិញ។ យ៉ាងណាលោក ហុង គឹមហាក់ បានពន្យល់ថា កាលណាមានការដោះលែងជនជាប់ចោទនៅក្រៅឃុំហើយ...
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។
ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។