សកម្មជនដីធ្លីសហគមន៍ឡពាងថា ការសម្រេចក្ដីរបស់តុលាការកំពូលអយុត្តិធម៌សម្រាប់ពួកគាត់
តុលាការកំពូលនៅតែតម្កល់សាលក្រមរបស់សាលាដំបូងខេត្ដកំពង់ឆ្នាំង និងសាលាឧទ្ធរណ៍ទុកបានការដដែល ខណៈសកម្មជនដីធ្លីសហគមន៍ឡពាងចំនួន៣រូបបានចាត់ទុកថា ការប្រកាសសាលក្រមពីបទ "ធ្វើឱ្យខូចខាតដោយចេតនា" នៅអយុត្តិធម៌សំរាប់ពួកគេ។









