កង្វះគ្រូបង្រៀនធ្វើឱ្យប៉ះពាល់ការសិក្សារបស់ក្មេងៗនៅស្រុកថ្មបាំង ខេត្ដកោះកុង
ឪពុកម្ដាយនិងអាជ្ញាធរឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បានសម្ដែងក្ដីកង្វល់ចិត្តអំពីអនាគតរបស់ក្មេងៗនៅក្នុងភូមិដោយសារសាលាអនុវិទ្យាល័យមួយមានតែបន្ទប់សិក្សា ប៉ុន្ដែពុំមានគ្រូបង្រៀនគ្រប់គ្រាន់។









