ពលរដ្ឋ២៤គ្រួសារនៅខេត្តកំពង់ស្ពឺចោទមេភូមិថា ឃុបឃិតជាមួយឈ្មួញដីដើរទិញដីមិនឱ្យលុយ
ពលរដ្ឋរស់នៅភូមិបឹងធ្នង់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន២៤គ្រួសារ បានចោទមេភូមិបឹងធ្នង់លោក អោម ឃាង ថា បានឃុបឃិតគ្នាជាមួយឈ្មួញដី ដើរទិញដីពីប្រជាពលរដ្ឋមិនឱ្យលុយអស់រយ:ពេលជាច្រើនឆ្នាំមកហើយ។









