ពលរដ្ឋខេត្តកណ្តាលជិត២០០នាក់តវ៉ានៅមុខសាលាខេត្តក្រោយក្រុមហ៊ុនព្រលានយន្ដហោះភ្នំពេញថ្មីបង្ខំឱ្យរុះរើផ្ទះ
ប្រជាពលរដ្ឋជិត២០០នាក់ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅឃុំចំនួន២ គឺឃុំកណ្តោក នៃស្រុកកណ្តាលស្ទឹង និងសង្កាត់កំពង់សំណាញ់នៃក្រុងតាខ្មៅ ខេត្ដកណ្ដាល បានលើកគ្នាមកតវ៉ានៅមុខសាលាខេត្តកណ្តាលកាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូម្សិលមិញនេះ ដើម្បីស្នើសុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ដោះស្រាយករណីដីលំនៅដ្ឋានរបស់ពួកគេ ក្រោយពីក្រុមហ៊ុនព្រលានយន្ដហោះភ្នំពេញថ្មីបានឱ្យចុះមកជូនដំណឹងឱ្យពួកគាត់រុះរើលំនៅដ្ឋានចេញ ដោយអះអាងថា ពួកគេរស់នៅលើទំនប់៩៤ដោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ និងប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះថ្មី។









