ជនជាតិដើមភាគតិចកួយថា ឈ្មួញយកដីពួកគេហើយ ប្តឹងពួកគេឡើងតុលាការថែមទៀត
ជនជាតិដើមភាគតិចកួយ ចំនួនពីរភូមិស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយការពារនិងទប់ស្កាត់ការរំលោភ យកដីព្រៃសហគមន៍ជនជាតិដើមភាគតិចកួយ និងខណៈដែលតំណាងរបស់ពួកគេ៤នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺកោះហៅឱ្យទៅឆ្លើយបំភ្លឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ ក្រោយការចោទប្រកាន់ពីបទ រារាំងការឈូសឆាយដីព្រៃរបស់ពួកគេ។









