កម្មករ​រោង​ចក្រ​គល័រ​ស្តារ តវ៉ាបិទផ្លូវទាមទារ​អត្ថប្រយោជន៍ការ​ងារ ក្រោយ​រោង​ចក្រ​​ប្រកាស​​ដូរ​ទីតាំង​​​

កម្មករ​រោង​ចក្រ​គល័រ​ស្តារ តវ៉ាបិទផ្លូវទាមទារ​អត្ថប្រយោជន៍ការ​ងារ ក្រោយ​រោង​ចក្រ​​ប្រកាស​​ដូរ​ទីតាំង​​​

កម្មករ​​កម្មការិនីប្រមាណ ៥០០នាក់ ធ្វើការ​នៅ​​​រោង​ចក្រ​​ គល័រ​ស្តារ ខេម​បូឌា ប្រដាក់ ខូអិល​ធីឌី បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​បិទកំណាត់​ផ្លូវ២១៧ ចំណុច​ផ្សារ​ព្រែក​ជ្រៃ ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី​២០ ខែឧសភានេះ ​ដើម្បីទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​អត្ថប្រយោជន៍​ការ​ងារមួយចំនួន​ ក្រោយ​ពី​​ក្រុម​ហ៊ុន​​​ប្រកាសពីការ​​​ដូរ​ទីតាំង​រោង​ចក្រ ទៅខេត្តតាកែវ។​ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥​ ខាង​​​​រោង​ចក្រ...

សាលាដំបូងខេត្តស្ទឹងត្រែងចោទ​ប្រកាន់​អ្នក​កាសែត​បរិស្ថាន​ម្នាក់​ពី​បទ​ញុះ​ញង់​និង​បរិហា​កេរ្តិ៍

សាលាដំបូងខេត្តស្ទឹងត្រែងចោទ​ប្រកាន់​អ្នក​កាសែត​បរិស្ថាន​ម្នាក់​ពី​បទ​ញុះ​ញង់​និង​បរិហា​កេរ្តិ៍

សាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង បាន​សម្រេច​ចោទ​ប្រកាន់​ លោក អ៊ុក ម៉ៅ អ្នក​កាសែត​រាយ​ការណ៍​ពី​បរិស្ថាន​ ពី​បទ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ថែម​ទាំង​បង្គាប់​ឲ្យ​ឃុំ​ខ្លួ​​ន​​​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន។ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឡៅ លាងហេង មាន​ប្រសាសន៍​ថា ៖«រឿង​ហ្នឹង​គេ​បានដាក់​ពន្ធ​នាគារ​ហើយ​ អ៊ុក ម៉ៅ ចោទ​ពី​បទ​ញុះ​ញង់​និង​បរិ​ហា​កេរ្តិ៍។ ឥឡូ​វ​គេ​បន្ត​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​​​អាសន្ន»។...

លោក ពិន យ៉ាថៃ៖ រឿងត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ

លោក ពិន យ៉ាថៃ៖ រឿងត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ

ចំណងជើងសៀវភៅដែលដាក់លើក្របថា «ជីវិតកូនថ្លៃ កូនត្រូវតែរស់ » គឺជាស្នាដៃដែលឆ្លុះ​ប​ញ្ចាំ​ង​​​ពីខ្សែជីវិតរបស់ប្រជាជនកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់​នៅ​ក្នុ​ង​របប​កម្ពុជា​ប្រជាធិប​តេយ្យ ដ៏​​លំ​​​​បាកលំប៉ិន ទម្រាំនឹងមានដូចថ្ងៃនេះ។ តាមរយៈវណ្ណកម្ម​នេះ ចង់បញ្ជាក់ពីស្នាដៃរបស់អ្នកនិពន្ធ ដែលបាន​លា​ត​ត្រ​ដាង​ពីសោកនាដ​កម្ម​ដ៏​សែន​ជូរចត់ ដោយ​ប្រើ​​ជីវិត​ធ្វើ​ជាដើម​ទុន នៅ​ក្នុង​រ​បប​ខ្មែ​រ​ក្រ​​ហម អស់រយៈពេលប្រមាណ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ តាមពិតទៅ ស្នាដៃសៀវភៅដ៏ល្អឯកនេះ គឺប្រសូត្រចេញពីទឹកដៃ...

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​​អះអាងថា រដ្ឋាភិបាលគ្មានផែនការក្នុងការលក់ទីតាំង​​ព្រលានយន្ត​ហោះ​ពោធិ៍​ចិន​តុង​​ឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍នោះទេ ខណៈរដ្ឋាភិបាល​​​​គ្រោង​​​​ផ្ទេរ​​ប្រតិបត្តិ​ការ​អាកាស​ចរណ៍​​​​ទៅ​​កាន់​​ព្រលាន​​យន្តហោះ​​​ថ្មី​​ នៅ​​ដើម​​ខែ​​កក្កដា​​ខាង​​មុខ។ ក្នុងពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃបង្កើតនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត បាន​ថ្លែង​​​ថា រដ្ឋាភិបាល​​តាំង​ពី​ដើម​មក មិន​ដែល​មានផែន​ការ​លក់​​ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិន​តុង​​​ឱ្យ​ឯកជន​អភិវឌ្ឍន៍​នោះ​ទេ។ លោក​បន្ថែម​ថា ព្រលានយន្ត​ហោះ​​ចាស់​​​នេះ...

បទយក​ការណ៍៖ កម្មករ​​មួយ​​ចំនួន​​ត្អូញ​ត្អែរ​​ពី​​ប្រា​ក់​​​ឈ្នួល​​​​តិច​ហើយ​​​ទំនិញ​ឡើង​​ថ្លៃ​ ​​​​ធ្វើ​​ឱ្យ​​ពួកគា​ត់​​ធ្លាក់​​​​ក្នុង​​​បំណុល​​​​វ័ណ្ឌក

បទយក​ការណ៍៖ កម្មករ​​មួយ​​ចំនួន​​ត្អូញ​ត្អែរ​​ពី​​ប្រា​ក់​​​ឈ្នួល​​​​តិច​ហើយ​​​ទំនិញ​ឡើង​​ថ្លៃ​ ​​​​ធ្វើ​​ឱ្យ​​ពួកគា​ត់​​ធ្លាក់​​​​ក្នុង​​​បំណុល​​​​វ័ណ្ឌក

នៅម៉ោង​១១ព្រឹក នាដើមសប្តាហ៍នេះ កម្មករ​កម្មការិនីជាច្រើន បាននាំគ្នា​ដើរ​ចេញពីរោង​ចក្រមួយ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ​អ្នក​ខ្លះបានដើរ​សំដៅ​ទៅកាន់​តូប​លក់​អាហារ និង​ខ្លះ​ទៀត​បានទៅបន្ទប់ជួលរបស់ពួកគេ​ដែលនៅក្បែរនោះ ដើម្បី​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃត្រង់។ កំពុង​ទទួលបាន​បាយ​​​ថ្ងៃ​ត្រង់​​​ជាមួយក្រុមការ​ងារក្បែរ​រោង​ចក្រ​ នូវ​​​​​កញ្ចប់​​​បាយនិង​ម្ហូប ដែលមាន​​តម្លៃ​​ ​៣ពាន់​​​​រៀល​​ អ្នក​ស្រី ​​ឈួន​ នឿន ​ជា​កម្មការិនីធ្វើការ​នៅ​​រោង​​ចក្រ​​កាត់​ដេរ​​ Trax Apparel ក្នុ​ង​​សង្កាត់​​សែន​​​សុខ​...

សហគមន៍​នៅ​ព្រៃព្រះរការ​​ត្អូញត្អែរ​​ពីកា​របាត់​ចំណូល​​ ដោយសារ​​​​បទ​ល្មើស​ព្រៃ​ឈើ​​នៅបន្ត​កើត​មាន​​​និងប៉ះពាល់​ដល់​​អនុផលព្រៃឈើ​

សហគមន៍​នៅ​ព្រៃព្រះរការ​​ត្អូញត្អែរ​​ពីកា​របាត់​ចំណូល​​ ដោយសារ​​​​បទ​ល្មើស​ព្រៃ​ឈើ​​នៅបន្ត​កើត​មាន​​​និងប៉ះពាល់​ដល់​​អនុផលព្រៃឈើ​

សហគមន៍​ជនជាតិដើមភាគតិចកួយ នៅ​តំបន់​ដែន​ជម្រកសត្វ​​ព្រៃ​​ព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ​ បន្ត​​ព្រួយ​បា​រម្ភ​ពីការបាត់បង់ចំណូល​​របស់​​ពួក​​គេ​ ពីការ​​​​អាស្រ័យ​ផល​​អនុ​​ផល​​ព្រៃ​ឈើ ខណៈ​បទ​​ល្មើស​​ព្រៃឈើ​​នៅ​​​​​តែ​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់ និង​មានសភាព​ខ្លាំង​ក្លាជាងបណ្តា​​​​ឆ្នាំមុន​ៗ។ កាលពីថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៥ ​សហគមន៍​ជនជាតិដើមភាគតិច​កួយ​ភូមិ​ប្រមេរុ បាន​បង្ហាញ​របាយការណ៍មួយ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ខ្លួន ជុំវិញ​បទល្មើសព្រៃឈើ​​ ដែល​ពួក​គេ​​បាន​​រក​ឃើញ​អំឡុងពេល​ចុះល្បាត​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរការ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ដោយក្នុងនោះពួកគេ​បាន​រក​ឃើញ​​បទល្មើស​​បានកើត​ឡើង​ចំនួន ៣៣៤​ករណី។​...

ទិដ្ឋភាពអ្នកភូមិជនជាតិដើមភាគតិចនៅឃុំថ្មីបាននាំគ្នាធ្វើពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចកួយ ដើម្បីរក្យាវប្បធម៌ និងសុំសេចក្តីសុខដល់មនុស្ស សត្វ ហើយសុំឱ្យការបង្កបង្កើនផលទទួលបានផលច្រើន រួមទាំងសុំទឹកភ្លៀង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ក្រចេះ​បន្ត​ធ្វើ​ពិធី​ឡើង​អ្នក​តា​ដើម្បី​រក្សា​ប្រពៃណី​

ជនជាតិដើមភាគតិចកួយនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បន្តធ្វើពិធីឡើងអ្នកតា ដើម្បីរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីដូនតារបស់ពួកគេ។ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ អ្នកភូមិជនជាតិដើមភាគតិចនៅឃុំថ្មីបាននាំគ្នាធ្វើពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចកួយ ដើម្បីរក្យាវប្បធម៌ និងសុំសេចក្តីសុខដល់មនុស្ស សត្វ ហើយសុំឱ្យការបង្កបង្កើនផលទទួលបានផលច្រើន រួមទាំងសុំទឹកភ្លៀង។ ពលរដ្ឋម្នាក់ជាជនជាតិដើមភាគតិចកួយ លោក ចិន ឌិន បានរៀបរាប់ថា ពិធីសែនព្រេននេះ...

អតីតអ្នកសារព័ត៌មានអនឡាញធីអិនអឹម(TNM) និងបច្ចុប្បន្នធ្វើជាភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍ លោក សឿ សុជា។ (តេឡេក្រាមរបស់លោក សឿ សុជា)

អ្នក​កាសែត​​ម្នាក់​សង្ឃឹម​ថា​ ​តុលាការ​ខេត្ដ​កំពង់ធំ​នឹង​ផ្តល់​យុត្តិធម៌​ករណី​មន្រ្ដី​បរិស្ថាន​ប្រើ​ហិង្សា​លើ​ខ្លួន​

អ្នកសារព័ត៌មានអនឡាញម្នាក់ បង្ហាញក្តី​សង្ឃឹមថា តុលាការខេត្តកំពង់ធំ នឹងផ្តល់យុត្តិធម៌ដល់រូបគេក្នុងសំណុំរឿងមន្ត្រីបរិស្ថានខេត្តនេះបានប្រើប្រាស់អំហិង្សាកាលពីចុងឆ្នាំ២០២៤។   ក្តីសង្ឃឹមនេះ ក្រោយពេលរូបគេបានចូលឆ្លើយបំភ្លឺនៅតុលាការកាលពីថ្ងៃទី៦ ខែឧសភា តាម​ដីកាកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ធំ ក្នុងនាម​ជាដើមបណ្ដឹងឱ្យផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿងប្រើប្រាស់អំពើហិង្សាលើអ្នកសារព័ត៌មានរូបនោះបង្កឡើងដោយមន្រ្ដីបរិស្ថាន ។ លោក សឿ សុជា អ្នកកាសែតអនឡាញ HPN News បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥...

កម្ពុជា​ហាម​ឃាត់​ការ​​​​នាំចូល​​សត្វពា​ហនៈ​និង​ផលិត​​ផល​​សាច់​សត្វ​​​​​ពី​ប្រទេស​ថៃ ដើម្បី​បង្ការ​ជំងឺ​ឈាម​ខ្មៅ​

កម្ពុជា​ហាម​ឃាត់​ការ​​​​នាំចូល​​សត្វពា​ហនៈ​និង​ផលិត​​ផល​​សាច់​សត្វ​​​​​ពី​ប្រទេស​ថៃ ដើម្បី​បង្ការ​ជំងឺ​ឈាម​ខ្មៅ​

រដ្ឋាភិបាល បានប្រកាស​ហាមឃាត់ការ​​នាំចូល​សត្វ​ពាហនៈ និង​ផលិត​ផល​សាច់​សត្វ​ពីប្រទេស​ថៃ ជា​បណ្ដោះ​អាសន្ន ដើម្បី​ទប់​ស្កាត់​ជំងឺ​ឈាម​ខ្មៅ ឬ​អង់​ត្រាក់ បន្ទាប់​ពី​ជំងឺ​នេះ កំពុងផ្ទុះ​ជាថ្មី និង​បណ្ដាល​មាន​មនុស្ស​​​ស្លាប់​​​នៅ​​ប្រទេស​ក្បែរ​ខាងកម្ពុជាមួយនេះ។  សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២៥នេះ ឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា មិនមានករណីជំងឺនេះ​​នៅឡើយទេ ខណៈក្រសួងកំពុង​សហ​ការយ៉ាងជិតស្និទ្ធនឹង​ស្ថាប័នពាក់ព័ន្ធ នៅតាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ​ទាំងអស់​...

រូបភាពមន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិកដ្ឋានមួយកន្លែងក្នុងប្រទេសថៃ។ (The Nation Thailand)

កម្ពុជា​សម្រេច​ហាម​ឃាត់​ការ​នាំ​​សត្វ​និង​ផលិត​ផល​សត្វ​ពាហនៈ​ពី​ប្រទេស​ថៃ​ជា​បណ្តោះ​អាសន្ន​

កម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផល​សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ដើម្បី​ធានាការដល់សុវត្ថិភាពចំណីអាហារនិងសុខភាពពលរដ្ឋ ក្រោយប្រទេសជាប់កម្ពុជាមួយនេះរកឃើញករណីផ្ទុះជំងឺពិសធ្យូងនៅលើសត្វគោបណ្តាលឱ្យឆ្លងដល់មនុស្ស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ។ ក្រសួងអះអាងថា កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតឡើងជំងឺឈាមខ្មៅ ទៅលើសត្វគោក្របីដែលបានកើតមាននៅតំបន់មួយចំនួននៅប្រទេសថៃ។...

ទំព័រ 3 នៃ 14 1 2 3 4 14