ប្រពន្ធលោក នី ណាក់ ខកចិត្តចំពោះមន្ត្រីពន្ធនាគារដែលមិនអនុញ្ញាតឱ្យអ្នកផ្សេងជួបសួរសុខទុក្ខស្វាមី
ភរិយាអ្នកជំនាញកសិកម្ម និងជាអ្នករិះគន់បញ្ហាអសកម្មរបស់រដ្ឋាភិបាល ខកចិត្តចំពោះមន្រ្ដីពន្ធនាគារដែលមិនអនុញ្ញាតឱ្យអ្នកផ្សេងទៅជួបសួរសុខទុក្ខស្វាមីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្ដត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាមក្រោមហេតុផលខ្លាចបង្កភាពរញ៉េរញៃដល់ពន្ធនាគារ។ ប្រពន្ធរបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស្រីណែត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា មន្រ្ដីពន្ធនាគារត្រពាំងផ្លុងមិនអនុញ្ញាតឱ្យអ្នកក្រៅ ឬមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងៗ ចូលជួបសួរសុខទុក្ខស្វាមីរបស់អ្នកស្រីនោះទេ ខណៈលោក នី ណាក់ កំពុងមានបញ្ហាសុខភាពខ្លះៗ។ អ្នកស្រី...









