ជនជាតិដើមភាគតិចពូនងនៅឃុំសុខសាន្តអះអាងពីភាពខ្វះខាតព័ត៌មានស្តីពីការប្រើប្រាស់បង្គន់អនាម័យ
ជាជនជាតិដើមភាគតិចពូនងរស់នៅឃុំសុខសាន្ត ខេត្តមណ្ឌលគិរី អះអាងថាពួកគេនៅមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះនៅឡើយទេ ស្របពេលព័ត៌មានស្តីពីការប្រើប្រាស់បង្គន់អនាម័យនេះ ក៏មិនទាន់ត្រូវបានគេផ្សព្វផ្សាយឱ្យបានទូលំទូលាយដែរ សម្រាប់សហគមន៍ជនជាតិដើមភាគតិច។ អ្នកស្រី ឈិន ចៅ អាយុ ២២ ឆ្នាំជាជនជាតិភាគតិចពូនងរស់នៅក្នុងភូមិក្លឹប លើកឡើងកាលពីថ្ងៃទី១៩ ខែតុលា ថាខ្លួនគ្មានបង្គន់អនាម័យប្រើទេ។ ជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ក៏មិនបានផ្តល់ដំណឹង ឬចុះអប់រំឱ្យពលរដ្ឋ ចេះប្រើប្រាស់បង្គន់អនាម័យដែរ។...









