សហជីពប្រចាំរោងចក្រសិនតៃដាក់លិខិតទៅក្រសួងការងារឱ្យជួយស្វែងរកដំណោះស្រាយ
សហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន(ខេមបូឌា)ខូអិលធីឌី(ZHEN TAI GARMENT Cambodia Co.,Ltd) ដែលមានទីតាំងស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដាក់លិខិតទៅរដ្ឋមន្រ្ដីក្រសួងការងារលោក ហេង សួរ ឱ្យជួយស្វែងរកដំណោះស្រាយក្រោយថៅកែបន្តគេចវេសមិនព្រមដោះស្រាយជូនកម្មករកម្មការិនី។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន បានដាក់លិខិតទៅរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក...









