ជនជាតិដើមទំពួនឃុំកាឡៃអះអាងថាពួកគេទទួលបានព័ត៌មានពេញលេញអំពីសុខភាពមាតានិងទារក
ប្រជាពលរដ្ឋក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី អះអាងថាពួកគេទទួលបានព័ត៌មានពេញលេញស្តីពីសេវាគាំពារសុខភាពមាតា និងទារកតាមរយៈការផ្សព្វផ្សាយ និងចុះអប់រំពីមណ្ឌលសុខភាព ព្រមទាំងអាជ្ញាធរមូលដ្ឋាន។ អ្នកស្រី យឿន សាដឿន បាននិយាយថា មិនថាអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពទេ គឺតែងផ្តល់ការអប់រំជានិច្ចអំពីការថែទាំសុខភាពមាតា និងទារក ជាពិសេសទាក់ទងចំណេះដឹងអំពីអាហាររូបត្ថម្ភ ការប្រើប្រាស់អំពើហិង្សា និងការយល់ដឹងពីយេនឌ័រ។ប្រភពបន្តថា បើនិយាយពីក្រុមគ្រូពេទ្យវិញ ពួកគេចុះផ្ទាល់ដល់មូលដ្ឋាន...








