ជនជាតិដើមភាគតិចខេត្តរតនគិរី បារម្ភបាត់បង់តន្ត្រីបុរាណដោយសារគ្មានអ្នកបន្តវេននិងខ្វះឧបករណ៍ភ្លេង
ជនជាតិដើមភាគតិចទំពួនមួយចំនួននៅឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី បារម្ភពីការបាត់បង់ភ្លេងតន្ត្រីបុរាណរបស់ខ្លួនឆាប់រហ័យ ដោយសារក្មេងៗជំនាន់ក្រោយមិនបានបន្តវេន និងខ្វះឧបករណ៍ភ្លេង។ ជាជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជង ឃុំអូរជុំ លោក ប្រិម ខាម បានរៀបរាប់ថា ជនដើមភាគតិចទំពូនមានភ្លេងតន្ត្រី និងសិល្បៈបុរាណរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ ប្រធានក្រុមសិល្បៈជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជងរូបនេះ បានបញ្ជាក់ថា វង់ភ្លេងតន្ត្រីបុរាណមួយនេះ គឺជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី និងជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចទំពូន។...