អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

អ្នកកាសែតម្នាក់ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ក្រោយដឹកមីនតោនជូនសមត្ថកិច្ច

អាជ្ញាធរបានឱ្យដឹងថា អ្នកកាសែតម្នាក់ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយខុសច្បាប់ ក្រោយអ្នកកាសែតរូបនោះ បានទៅឡាយវីដេអូអំពីគ្រាប់មីនតោន១គ្រប់ ស្ថិតនៅភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានដឹកគ្រប់មីននោះជូនទៅសមត្ថកិច្ច។

ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

ជនជាតិ​ដើម​ភាគ​តិច​កួយនៅឃុំថ្មី​ខេត្ត​ក្រចេះប្រឈម​បាត់បង់​ភាសា​កំណើតទាំងស្រុង

ជនជាតិដើមភាគតិចកួយនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ប្រឈមបាត់បង់ភាសាកំណើតទាំងស្រុង ក្រោយពីចាស់ទុំរបស់ជនជាតិមួយនេះមិនបានបង្រៀនបន្តទៅដល់កូនចៅរបស់ពួកគេ។

ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអាចនឹងធ្លាក់ចុះ ក្រោ​យ​ពេលដែ​ល​សហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ(UNHRC) និងអង្គ​ការ​យូ​នី​ស្កូ (UNESCO) តែយ៉ាងណាពួលគេសង្ឃឹមអាមេរិកនឹងបន្តគាំទ្រការពារសិទ្ធិមនុស្សនៅកម្ពុជា។

ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

ជនជាតិដើមភាគតិចនៅភូមិចំនួន​២ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវឱ្យអាជ្ញាធរ​ជួយរឿង​សេវា​ទូរស័ព្ទ

ជនជាតិដើមភាគតិច​​​រស់​នៅ​ភូមិ​ចំនួន២ ក្នុង​ខេត្តស្ទឹងត្រែង អំពាវនាវ​ដល់អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុនឱ្យ​ដាក់​បង្គោល​សេវាទូរស័ព្ទ ខណៈពួកគេ​ត្អូញ​ត្អែរ​ពីផលពិបាក​ក្នុង​ការ​​រស់​​នៅ និ​ង​​មិន​សូវ​ទទួល​​បាន​ព័ត៌មាន ដោយ​សារ​តែតំបន់​នោះ​ មិន​​ទាន់​​សេវា​ទូរស័ព្ទ និងអុីនធឺណិតប្រើប្រាស់។

ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន​ បាន​​សហការបាញ់ថ្នាំសម្លាប់សត្វ​មូស​ និង​​តាម​ដាន​ស្ថាន​ភាព​ជំងឺ​​បង្ក​ដោយ​សត្វមូស ដើម្បីការ​ពារ​សុខមាលភាព​ប្រជាពលរដ្ឋ ស្រប​ពេល​ដែល​​ពលរដ្ឋ​មួយ​ចំនួន​បារម្ភពី​ការ​ឆ្លងជំងឺគ្រុនឈាម ដោយសារ​ពួកគេសង្កេតឃើញសត្វមូស​កកើ​ត​ច្រើន ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ។

មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

មនុស្សចំនួន២នាក់ បានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​មួយ​កន្លែង​ដែលមានឈ្មោះថា មីតណាយ ស្ថិតក្នុង​​ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ។

សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

សមត្ថកិច្ចខេត្តកណ្ដាល ​បាននិងកំពុង​​បន្ត​ស្រាវ​ជ្រាវ​រកជនល្មើស​ដែលបានប្រើ​ហិង្សា​កាប់​​​​ទៅ​លើប្រធានសហជីពមួយរូបគឺលោក ស៊ីន ណាក់ ខណៈជនរងគ្រោះ​ស្នើដល់សមត្ថកិច្ចពន្លឿន​ការ​ស្រាវជ្រាវ​​លើករណី​នេះ បើទោះ​ជាខ្លួន​ហាក់មិនមានសង្ឃឹមថានឹង​​អាចចាប់ខ្លួនជនដៃដល់​បាននោះក៏ដោយ។

សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

អង្គការ​សង្គមស៊ីវិល​ជាតិ និង​អន្តរជាតិជាង២០ស្ថាប័ន​ ថ្កោលទោស​ចំពោះការ​មិនអនុញ្ញាតឱ្យ​​​អ្នក​សារព័ត៌មាន​​​​​​ជនជាតិ​អង់​គ្លេស ​លោក​ ជឺ​រល​ ហ្វី​លីន (​G​era​l​d​ ​Fly​nn) ​ចូល​​មក​​​ប្រទេស​កម្ពុជា​​វិញ និងដាក់ក្នុងបញ្ជីខ្មៅ ដែលការធ្វើបែបនេះ ពួកគេ​​​​យល់​ថា​​ជា​​ការ​​រំលោភ​បំពាន​ទៅ​លើ​អ្នក​សារ​ព័ត៌​មាន​ដែលហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន​។

តុលាការ​ឃុំខ្លួនអ្នកកាសែត៤នាក់​ពីបទកំហែងទារប្រាក់​ តែចាង​ហ្វាង​​ថាពួកគេ​​មិន​បាន​ប្រព្រឹត្តិដូច​ការ​​​ចោទ

តុលាការ​ឃុំខ្លួនអ្នកកាសែត៤នាក់​ពីបទកំហែងទារប្រាក់​ តែចាង​ហ្វាង​​ថាពួកគេ​​មិន​បាន​ប្រព្រឹត្តិដូច​ការ​​​ចោទ

តុលាការ​ខេត្តកណ្ដាល បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានចំនួន៤រូប ពីបទ​ជំរិតទារប្រាក់ ពីពលរដ្ឋ​​ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន ខណៈចាងហ្វាង​ឬ​អ្នក​គ្រប់​គ្រង​នៅស្ថាប័ន​​​របស់​ពួកគេ អះអាងថា អ្នក​សារព័ត៌មានទាំង៤រូបនោះ មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​​ចោទ​ប្រកាន់។

សកម្មភាពដើមឈើធំៗ ត្រូវបានជនល្មើសកាប់ផ្តួលរំលំនៅក្នុងសហគមន៍ព្រៃឈើរបស់ជនជាតិដើមភាគតិចពូនងនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីខែធ្នូ ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

សហគមន៍​ព្រៃ​ឈើ​ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ក្រចេះ​កំពុង​រង​ការ​ទន្ទា្រន​យក​ដី​និង​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​

សហគមន៍ព្រៃឈើរបស់ជនជាតិដើមភាគតិចពូនងនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងរងការកាប់ឈើ និងទន្ទ្រានយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរពាក់ព័ន្ធមិនបានចាត់វិធានការច្បាប់តឹងរឹងនៅឡើយ។ លោក ម្អឹង ហាន ជាជនជាតិដើមភាគតិចពូនង និងជាប្រធានសហគមន៍ព្រៃឈើប្អៀរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍ព្រៃឈើប្អៀរ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគ្រប់គ្រង និងការពារដោយជនជាតិដើមភាគតិចពូនងរយៈពេលជាង១០ឆ្នាំមកហើយសម្រាប់ពលរដ្ឋអាស្រ័យផល និងទុកឱ្យក្មេងជំនានក្រោយ។  ប្រធានសហគមន៍ព្រៃឈើប្អៀរ...

ទំព័រ 16 នៃ 61 1 15 16 17 61