ពលរដ្ឋនៅភូមិឈើទាលលើខេត្តកំពង់ស្ពឺ ស្នើរដ្ឋាភិបាលជួយអន្តរាគមន៍លើជម្លោះដីធ្លីរបស់ពួកគេ
ពលរដ្ឋមួយចំនួនរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចស្នើ សុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ខណៈដីទីទួលសុវត្ថិភាពដែលពួកគេធ្លាប់ប្រើប្រាស់រួម សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ពេលមានទឹកជន់លិចនារដូវវស្សានោះ ត្រូវគ្រួសារអ្នកមានអំណាចនិងបក្ខពួកដណ្តើមយកធ្វើជាកម្មសិទ្ធិ។ លោក ស្រី ភុន អាយុ ៧៩ ឆ្នាំរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ...









