ទិដ្ឋភាពព្រះតេជព្រះគុណ ថូ ធូរស់ និមន្តនៅក្នុងតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៤ ។ (ហ្វេសប៊ុក ព្រៃសង្ឃសហគមន៍រុក្ខាវ័ន)

អត្ថបទ​វីដេអូ​និទាន​៖ ​ព្រះអង្គ​ ​ថូ ​ធូរស់​ ​​ចំណាយ​ពេល​ប្រមាណ​​២០​វស្សា​លើ​កិច្ច​ការ​ការពារ​ព្រៃឈើ​ ​

ក្នុងកិច្ចការងារបម្រើសាសនាជាមន្ត្រីសង្ឃជាន់ខ្ពស់ ថ្នាក់កិត្តិយសមានងារជាព្រះគ្រូវិន័យធរ និងជាព្រះគ្រូ ចៅអធិការគង់នៅវត្តប្រាសាទរាជាសំរោង និងជាព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន តំបន់ដែនជម្រកសត្វព្រៃ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ ព្រះតេជព្រះគុណ ថូ ធូរស់ ក្នុងព្រះជន្ម ៣៦ ព្រះវស្សា ព្រះអង្គបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតដើម្បីចូលរួមក្នុងកិច្ចការ ថែរក្សាធនធានធម្មជាតិ ។ អាចនិយាយបានថា នៅ​កម្ពុជា​​កម្រមានព្រះសង្ឃដែលមានព្រះជន្មក្មេងខ្ចី ហើយមានការលះបង់ក្រាញ់ននាល បោះជំហានលើវិថីដែលផ្សងនិងគ្រោះថ្នាក់...

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។

អង្គការសិទ្ធិ​មនុស្សថា ​​ពន្ធនាគារនៅកម្ពុជា​មាន​ភាពចង្អៀតណែនខ្លាំង​ ដែល​ទាម​ទារឱ្យ​មាន​ការ​កែលម្អ​​ជា​បន្ទាន់​

អង្គការសិទ្ធិ​មនុស្សថា ​​ពន្ធនាគារនៅកម្ពុជា​មាន​ភាពចង្អៀតណែនខ្លាំង​ ដែល​ទាម​ទារឱ្យ​មាន​ការ​កែលម្អ​​ជា​បន្ទាន់​

កំណើន​នៃចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារបន្ត​ធ្វើ​ឱ្យ​ពន្ធ​​នាគារ​នៅកម្ពុជា​ស្ថិតក្នុង​​​​ស្ថានភាព​​ច​ង្អៀ​ត​​​​​ណែនខ្លាំង​ ដោយ​​ពន្ធ​នាគារ​ចំនួន​១៨​ នៅក្នុង​ចំណោម​ពន្ធនាគារ​១៩​កន្លែង​ ដាក់​អ្នក​ជាប់​ឃុំ​លើ​ស​ពី​សមត្ថភាព​ដែល​អាច​ដាក់​បាន ហើយ​ការណ៍​​​នេះ ទាម​ទារ​​ឱ្យ​មាន​​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធនា​​គារជា​បន្ទាន់ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​ចេញ​ផ្សាយនៅសប្តាហ៍​​នេះ​។​​

ពលរដ្ឋរិះគន់ថា ការធ្វើផ្លូវក្នុងក្រុងបាត់ដំបងមានភាពយឺតយ៉ាវ និងប៉ះពាល់សុខភាព

ពលរដ្ឋរិះគន់ថា ការធ្វើផ្លូវក្នុងក្រុងបាត់ដំបងមានភាពយឺតយ៉ាវ និងប៉ះពាល់សុខភាព

ពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្ដបាត់ដំបង បានរិះគន់ចំពោះអាជ្ញាធរថា បានធ្វើផ្លូវក្នុងក្រុងមួយនេះ មានភាពយឺតយ៉ាវ ហើយបានបង្កការរំខានដល់រស់នៅ និងការប្រកបមុខរបបរកស៊ី រួមទាំងបង្កផលប៉ះ ពាល់សុខភាពរបស់ពួកគាត់។

រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

អត្ថបទ​វីដេអូ​និទាន​៖ ជាប់​បណ្តឹង​និង​រង​អំពើ​ហិង្សា​ដោយ​សារ​​ការពារ​ព្រៃ​សហគមន៍​ តែ​មិន​អស់​សង្ឃឹម​​

«ខ្ញុំបើទោះជាមានបញ្ហាក៏ដោយ បើសិនជាប់ពន្ធនាគារក៏ដោយ ក៏ខ្ញុំមិនកែប្រែនៅឆន្ទៈរបស់ខ្ញុំដែរ ហើយចេញមកវិញខ្ញុំនឹងបន្តការពារធនធានធម្មជាតិ ការពារព្រៃដដែល ខ្ញុំអត់រៀនថយទេ ព្រោះខ្ញុំជឿជាក់ថាស្រុកខ្មែរមិនមែនជាកន្លែងដែលអត់មានច្បាប់មានទំលាប់ទេ ខ្ញុំគិតថាអ្នកខុសគេ មិនឲ្យរួចខ្លួនទេ យើងអ្នកត្រូវ យើងមិនបានធ្វើអ្វីខុសច្បាប់ផង ទោះមានបញ្ហាក៏ខ្ញុំគិតថា វាមិនមែនជារយៈពេលយូរដែរ»។ នេះគឺសម្តីរបស់អ្នកការពារធនធានធម្មជាតិម្នាក់ ដែលបានលះបង់ទាំងពេលវេលា ទាំងកម្លាំងកាយចិត្តការពារព្រៃសហគមន៍។ បច្ចុប្បន្នបុរសរូបនេះ  ត្រូវរងអំពើហិង្សា និងពាក្យបណ្តឹងទៅតុលាការ ដោយសារការងារការពារព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួន។...

កម្ពុជាឈរនៅលេខរៀងទាបបំផុតទី២ក្នុងតំបន់ ជាប្រទេសមានអំពើពុករលួយខ្លាំងនៅឆ្នាំ២០២៤

កម្ពុជាឈរនៅលេខរៀងទាបបំផុតទី២ក្នុងតំបន់ ជាប្រទេសមានអំពើពុករលួយខ្លាំងនៅឆ្នាំ២០២៤

ប្រទេស​កម្ពុជា​បន្ត​ស្ថិតនៅ​លេខរៀង​ទាបបំផុត​​ទី​ពីរពីរ​​ ​ជា​ប្រទេស​ដែល​មាន​​អំពើ​ពុក​រលួយ​ខ្លាំង​ ក្នុង​តំបន់​អាស៊ាន​នៅឆ្នាំ​២០២៤ ​ ដោយ​​ថយ​ចុះ១​ពិន្ទុ​បន្ថែមទៀត​ ធៀប​នឹង​ឆ្នាំមុន​។ នេះបើ​យោង​តាម​អង្គការ​តម្លាភាព​កម្ពុជា (TIC)​​​។​

បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

ការរើសអើង និងការបដិសេធផ្ដល់ឱកាសការងារ នៅតែជាបញ្ហាចោទចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេស​​អ្នកបង្ហាញអត្តសញ្ញាណជាខ្លួនឯង​ជាសាធារណៈ តាមរយៈការតុបតែងរាងកាយខាងក្រៅ(Transgender)។ នៅ​កម្ពុជា គេសង្កេតឃើញមានស្ថានប័នរដ្ឋ និង​ឯកជនមួយចំនួន​ ដែល​ផ្ដល់​ឱកាស​ការ​ងារ​សម្រាប់​គ្រប់​គ្នា ដោយ​មិន​ផ្អែក​លើ​ការ​កំណត់​អត្ត​សញ្ញាណ​​ភេទ តែយ៉ាងណា ក៏នៅមានស្ថាប័ន​មួយចំនួនតូច នៅមាន​ការ​រើស​អើង​ចំពោះ​អ្នកស្រឡាញ់ភេទដូចគ្នា​ផងដែរ​។ 

ទិដ្ឋភាពកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងហ្វូងផ្សោតផ្សេងទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ (ហ្វេសប៊ុក WWF-Cambodia)

អត្ថបទ​និទាន​៖​ ​ផ្សោត​នៅ​អន្លង់​កោះ​ផ្តៅ​ជា​ចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ​ប៉ុន្តែ​​ប្រឈម​​សកម្មភាព​នេសាទ​

ថ្ងៃនេះ យើងសូមនាំបងប្អូនមិត្តអ្នកទស្សនាទាំងឡាយឱ្យស្គាល់ពីទីតាំងផ្សោតមួយកន្លែង ដែលមានវត្តមាននៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងតំបន់អន្លង់កោះផ្តៅ នៃសហគមន៍កោះស័ក្តិសិទ្ធ ស្ថិតនៅភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ តំបន់នេះ ជាទីតាំងគួរឱ្យចាប់អារម្មណ៍មួយ ដ្បិតកាលពីដើមឆ្នាំ២០២៤ មានកូនផ្សោតមួយបានកើតឡើងនៅអន្លង់កោះផ្តៅនេះ ហើយបើតាមសហគមន៍ចំនួនផ្សោតកើតថ្មីនោះ បានធ្វើឱ្យចំនួនផ្សោតនៅទីតាំងនេះមានប្រមាណ១០ក្បាល។ ចំនួនផ្សោត និងវត្តមានផ្សោតថ្មីនៅឆ្នាំមុននោះហើយ បានធ្វើឱ្យមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកលេងសហគមន៍កោះស័ក្តិសិទ្ធនេះ ដោយក្នុងគោលបំណងដើម្បីបានឃើញផ្សោតផង...

អ្នកស្រី អន ចាន់ កសិករដាំសាឡាត់ និងបន្លែផ្សេងទៀត នៅភូមិសាំឃួយ ឃុំសាំឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកំពុងបោចស្មៅសាឡាត់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ (សហការី)

អត្ថបទ​វីដេអូនិទាន​៖​ ​សាឡាត់​ជា​ដំណាំ​ឈាន​មុខ​គេ​ក្នុង​សហគមន៍​បន្លែ​លក្ខណៈ​គ្រួសារ​នៅ​ស្ទឹង​ត្រែង​

នៅកន្លែងដែលនាងខ្ញុំឈរនេះ គឺជាទីតាំងដាំបន្លែមួយកន្លែង ស្ថិតនៅភូមិសាំឃួយ ឃុំសាំឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ អ្វីដែលពិសេសចំពោះសហគមន៍នេះ គឺនៅគ្រប់ផ្ទះ មានដំណាំបន្លែតាមបែបលក្ខណៈគ្រួសារទាំងអស់។ ពិសេសនៅចន្លោះខែ១១ រហូតដល់ខែ៤ ប្រជាកសិករនាំគ្នាសម្រុកដាំដំណាំសាឡាត់ ដោយមានតម្រូវការទីផ្សារ និងអាចរកចំណូលបានច្រើនគួរសម។ តោះ!!! យើងទៅជួបជាមួយបងស្រីម្នាក់ ដែលគាត់កំពុងដាំដំណាំសាឡាត់នេះ…… សំឡេងអ្នកស្រី អន ចាន់៖...

ទំព័រ 15 នៃ 61 1 14 15 16 61