ជនជាតិដើមភាគតិចកួយមួយចំនួនបោះបង់របរដងជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ
ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ រស់នៅក្បែរតំបន់ព្រៃឡង់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្អូញត្អែរពីការធ្លាក់ចុះនៃតម្លៃជ័រទឹក ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ខណៈពលរដ្ឋខ្លះបានសម្រេចបោះបង់មុខរបរដែលធ្លាប់ធ្វើតាំងពីដូនតានេះ ហើយទៅចំណាកស្រុកទាំងប្រថុយប្រថាន។









