បទយកការណ៍៖ ស្ត្រីក្នុងវិស័យមួយចំនួន ស្នើឱ្យមានថ្ងៃសម្រាក១ថ្ងៃក្នុង១ខែកំឡុងមករដូវ ដោយមិនកាត់ប្រាក់ខែ
ក្នុងវេទិកាអបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៤ ដែលប្រារព្ធធ្វើឡើងនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំនេះ អ្នកចូលរួមដែលភាគច្រើនជាស្ត្រី បាននាំគ្នាលើកស្លាកដែលមានខ្លឹមសាររៀបរាប់ពីសិទ្ធិ ច្បាប់ការងារ ឬការបៀតបៀននានា ដែលពួកគាត់ជួបប្រទះ។