យុវជនជនជាតិដើមភាគតិចពូនងប្តេជ្ញាបង្រៀនភាសាអង់គ្លេសដល់កុមារក្នុងសហគមន៍ដោយមិនគិតកម្រៃ
ជាយុវជនស្ម័គ្រចិត្ដម្នាក់ដែលបានបង្រៀនភាសាអង់គ្លេសដល់ក្មេងៗភាគច្រើនជាជនជាតិដើមភាគតិចនៅក្នុងសហគមន៍ដោយមិនគិតពីប្រាក់កម្រៃ ដោយសារតែយុវជនរូបនេះយល់ថា ការសិក្សាភាសារអង់គ្លេសគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគតក្មេងៗនៅក្នុងសហគមន៍។ ក្រៅពីប្រកបរបរធ្វើស្រែចម្ការ យុវជន វ៉ន សុផៃ មានអាយុ ២១ឆ្នាំ ជាជនជាតិដើមភាគតិចពូនងសព្វថ្ងៃរស់នៅក្នុងភូមិ អន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ សព្វថ្ងៃមានតួនាទីជា គ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្ដមួយរូបនៅក្នុងសហគមន៍ពូនងភូមិអន្រ្តេះ។ យុវជនរូបនេះបានឲ្យដឹងថា សាលាបង្រៀនភាសាអង់គ្លេសដល់ក្មេងៗជនជាតិដើមភាគតិចនៅក្នុងសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ ខែ សីហា...






