ក្រសួងការពារជាតិ៖ កងទ័ពថៃនឹងវាយកម្ពុជាឆាប់ៗមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅមកដល់
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃនឹងបើកការវាយប្រហារមកលើកម្ពុជាតាមបណ្តោយព្រំដែនតំបន់មានជម្លោះក្នុងពេលឆាប់ៗ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)ចូលមកដល់ ខណៈកងកម្លាំងកម្ពុជាក៏បានប្រុងប្រយ័ត្នក្នុងស្មារតីយ៉ាងម៉ឹងម៉ាត់។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកនាំពាក្យក្រសួងសូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោងជិត១១ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ...









