CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​បញ្ចេញ​មតិ​រឿង​ព្រំដែន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្សឹក​និង​បញ្ជូន​​ទៅ​តុលាការ​ខេត្ដ​បាត់ដំបង​

CJ Khmer ដោយ CJ Khmer
April 1, 2026
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
រូបភាពព្រះតេជព្រះគុណ ជា វុទ្ធី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦។ (CCIM)

រូបភាពព្រះតេជព្រះគុណ ជា វុទ្ធី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦។ (CCIM)

0
ចែករំលែក
77
ចំនួនមើល

ព្រះសង្ឃមួយអង្គដែលគង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្ដប៉ាឆា ខេត្ដបាត់ដំបង ដែលសកម្មនៅក្នុងកិច្ចការងារសង្គម និងហ៊ានបញ្ចេញមតិនៅលើបណ្ដាញសង្គមពាក់ព័ន្ធរឿងព្រំដែនត្រូវបានអាជ្ញាធរចាប់ផ្សឹក និងបញ្ជូនទៅ​សាលាដំបូងខេត្ដមួយនេះ។

ព្រះភិក្ខុ ជា វុទ្ធី គង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម  ហៅវត្ដប៉ាឆា ក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុមឃាត់ព្រះកាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការឃាត់ព្រះកាយនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរធម្មការ​ និងសាសនា ខេត្ដបាត់ដំបង បានណាត់ជួបព្រះអង្គនៅវត្ដពោធិ៍វាល ​ និងបានបញ្ជូនទៅសាលាគុណខេត្ដបាត់ដំបង ដើម្បីធ្វើពិធីផ្សឹក រួចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនេះ។

ព្រះសង្ឃមួយអង្គដែលនៅក្នុងហេតុការណ៍នោះសុំមិនបញ្ចេញព្រះនាមដោយបារម្ភពីសុវត្តិភាពបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា មន្ទីរធម្មការ និងសាសនា ខេត្ដបាត់ដំបង បានណាត់ព្រះអង្គ ជា វុទ្ធី ឱ្យទៅជួបនៅវត្តពោធិ៍វាល ស្ថិតនៅ​ក្រុងបាត់ដំបង ។

ព្រះអង្គបានបន្តថា នៅពេលព្រះអង្គ ជា វុទ្ធី បានទៅដល់វត្ដពោធិ៍វាលបានឡើងទៅថ្វាយបង្គំគ្រូចៅអធិការវត្ត ក្រោយថ្វាយបង្គំរួចមានជនស្លៀកពាក់ស៊ីវិលជិត២០នាក់បានបង្ខំឱ្យព្រះអង្គឡើងលើរថយន្ដដោយមិនប្រាប់ពីមូលហេតុនៃការឃាត់ព្រះកាយព្រះអង្គនោះទេ និងបានដឹកចេញទៅបាត់ដោយមិនដឹងដឹកទៅទីណា។

ព្រះអង្គមានសង្ឃដីកាថា៖ «មុនដំបូងលោកទៅដោយសារថាគិតថាគេណាត់ជួបលោក។ គេថាគេណាត់លោកជួបទេគេមិនបានធ្វើអីលោកទេអញ្ចឹងបានលោកទៅ។ហើយអត់បានប្រាប់ថាមូលហេតុអីៗទេឱ្យលោកឡើងឡានទៅតែម្ដង» ។

ព្រះតេជព្រះគុណ ជា វុទ្ធី ក្រៅពីសកម្មក្នុងកិច្ចការងារសង្គម ព្រះអង្គក៏ជាសមាជិកពលរដ្ឋ​អ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងបានចូលរួមរាយការណ៍ពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសហគមន៍​ផងដែរ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដបាត់ដំបង លោក  គុណ សម្បត្តិមុនីរតន៍ បានប្រាប់ថា​ ការឃាត់ខ្លួនព្រះសង្ឃ ជា វុទ្ធី លោកមិនបានដឹងថាជាប់ពាក់ព័ន្ធករណីអ្វីនោះទេ។

លោកបន្តថា មន្ទីរធម្មការគ្រាន់តែនិមន្ដលោកទៅសាលាគុណខេត្ដបាត់ដំបងប៉ុណ្ណោះ  ក្រោយពីបញ្ជូនព្រះអង្គទៅប្រគល់ឱ្យសាលាគុណរួចលោកក៏ចាកចេញវិញ ហើយនិតិវិធីបន្តលោកមិនបានដឹងនោះទេ ។

លោកលើកឡើងថា៖  «គ្រាន់តែនិមន្តលោកទៅសាលាគុណប្រគេនទៅដល់សាលាគុណហើយក៏អត់បញ្ចប់រឿងទេណាស់ ហីក៏បញ្ហាបន្ទាប់ទៀតយ៉ាងមិចទៀតក៏អត់បានទទួលខុសត្រូវ ក៏អត់បានដឹងដែរ» ។

យ៉ាងណា លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ថា ​ព្រះអង្គ ជា វុទ្ធី ត្រូវបាន​អាជ្ញាធរចាប់ផ្សឹកនិងបានបញ្ជូនខ្លួនទៅតុលាកាសាលាដំបូងខេត្ដបាត់ដំបង គិតត្រឹមម៉ោង​ ១២ថ្ងៃត្រង់​ នាថ្ងៃទី១ ខែមេសានេះ។

លោកបន្តថា លោកនៅមិនទាន់ដឹងច្បាស់អំពីបទចោទទៅលើព្រះអង្គ ជា វុទ្ធី នោះទេលោកកំពុងតាមដានបន្ត។ លោកថាព្រះអង្គ ជាព្រះសង្ឃមួយអង្គដែលសកម្មរឿងបញ្ចេញមតិពាក់ព័ន្ធបញ្ហាសង្គម​ និងបញ្ហាព្រំដែន។ លោកចាត់ទុកការចាប់ និងផ្សឹកព្រះសង្ឃ ជា វុទ្ធី ថាជារិតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ។

លោកលើកឡើងថា៖  «បើតាមការឃ្លាំមើល និងការទទួលព័ត៌មានគឺមានការទាក់ទង់ទៅហ្នឹងបញ្ហារឿងសេរីភាពបញ្ចេញមតិនេះតែម្ដង។ ព្រះអង្គធ្លាប់បានលើកបញ្ហាព្រំដែន បញ្ហារឿងសង្គ្រាម អញ្ចឹងយើងចង់ឱ្យប្រើប្រាស់យន្ដការផ្សេងថាបើព្រះអង្គបានលើកឡើងពីបញ្ហាសង្គ្រាម បញ្ហារឿងទឹកដីអញ្ចឹងថាតើបញ្ហាហ្នឹងមានពិតប្រាកដអត់ អញ្ចឹងបើបញ្ហាហ្នឹងមានការដែលបញ្ចេញមតិរបស់ព្រះអង្គក៏ដូចប្រជាពលរដ្ឋដែលក្នុងនៃផ្ដល់ជាយោលបល់ដល់រដ្ឋាភិបាលនៅក្នុងការធ្វើឱ្យល្អប្រសើឡើងទេ» ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ មាត្រាដដែលនេះ បញ្ជាក់ថា ជនណាក៏ដោយ មិនអាចឆ្លៀតប្រើ សិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ៕

…………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ដី​សម្បទាន​​ក្រុម​ហ៊ុន​ចិន​នៅ​ព្រះវិហារ​បន្ត​គ្មាន​សកម្មភាព​​ ​ខណៈ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ត្រូវ​ការ​ដី​សម្រាប់​បង្ក​បង្កើន​ផល​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង