CJ Khmer
  • អំពីយើង
  • សង្គម
    • អភិបាលកិច្ច
    • សិទ្ធិមនុស្ស
    • វិវាទដីធ្លី
    • ការងារ
    • ផតខាសភូមិ
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យេនឌ័រ
  • សេដ្ឋកិច្ច
  • CJ Plus
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • សង្គម
    • អភិបាលកិច្ច
    • សិទ្ធិមនុស្ស
    • វិវាទដីធ្លី
    • ការងារ
    • ផតខាសភូមិ
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យេនឌ័រ
  • សេដ្ឋកិច្ច
  • CJ Plus
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម Featured

បទ​យក​ការណ៍​៖ ​របរ​ធ្វើ​ឆៃ​ប៉ូវ​និង​ត្រសក់​ចាវ​ជា​របរ​ប្រពៃណី​របស់​អ្នក​ភូមិ​ព្រែក​ស្នាយ​ ខេត្ត​កណ្តាល​

២៨ មេសា ២០២៦
ក្នុង Featured, សេដ្ឋកិច្ច
ទិដ្ឋភាពការលក់ឆៃប៉ូវ និងរៀនហាលឆៃប៉ូវតាមដងផ្លូវជាតិលេខ២១ នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ខេត្តកណ្ដាល កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦។ លោក អ៊ុក ដែន

ទិដ្ឋភាពការលក់ឆៃប៉ូវ និងរៀនហាលឆៃប៉ូវតាមដងផ្លូវជាតិលេខ២១ នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ខេត្តកណ្ដាល កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦។ លោក អ៊ុក ដែន

0
ចែករំលែក
41
ចំនួនមើល

បើគេធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២១ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គេនឹងបានទៅដល់ភូមិព្រែកស្នាយ ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ទៅដល់ទីនោះគេនឹងប្រទះឃើញមានគ្រែ រោង ជាច្រើនដែលក្រាលហាលពាសពេញដោយ ឆៃប៉ូវ និងត្រសក់ចាវ។ ចំណែកនៅតាមបណ្តោយដងផ្លូវរួមមាន​ អាង ពាង ក្រឡ កែវ នៅតាមបណ្តាផ្ទះនីមួយៗ ដែលផ្ទុកពេញទៅដោយ ឆៃប៉ូវ តូច ធំ ព្រមទាំងត្រសក់ត្រាំ  និងជ្រក់គល់ខ្ទឹមជាដើម ។

ជាពលរដ្ឋរស់នៅភូមិព្រែកស្នាយ  លោក មាន ផល្លា វ័យ៤១ឆ្នាំ បានរៀបរាប់ថា រូបលោកបានរៀបថា គ្រួសារលោកបានប្រកបរបរធ្វើឆៃប៉ូវ​-ត្រសក់ចាវនេះ បន្តពីឪពុកម្តាយក្មេក ខណៈពួកគាត់បានចាប់យកអាជីពនេះបន្តពីដូនតាមក។ ​ លោក ផល្លា បានបញ្ជាក់ថា មួយឆ្នាំៗ​ គ្រួសាររបស់លោកបានទិញឆៃថាវ ជិត២០០តោន សម្រាប់ធ្វើឆៃប៉ូវ។ ​ឆៃថាវទាំងនោះភាគច្រើនម៉ូយប្រមូលទិញពីបណ្តាខេត្តកំពង់ស្ពឺ ពោធិសាត បាត់ដំបង ប៉ៃលិន ជាដើម។ ឯត្រសក់ស្រូវវិញភាគច្រើនទិញពីកសិករដែលបានដាំនៅក្នុងស្រុកស្អាង ខេត្តកណ្តាលនេះផ្ទាល់សម្រាប់ធ្វើជាត្រសក់ចាវ ឱ្យមានលក់ជូនដល់អតិថិជន ជាប្រចាំថ្ងៃ។

«មួយឆ្នាំ គ្រួសារខ្ញុំធ្វើពីរដង ម្តងដាក់ចូលប្រហែលជាជាង៨០តោន ផ្អាប់ទុកលក់បាន៥-៦ខែអ៊ីចឹងទៅ អស់យើងដាក់ឆៃថាវបញ្ចូលម្តងទៀត៨០-៩០តោនម្តងទៀត។​ អ៊ីចឹងមួយឆ្នាំចូលជា១៧០ទៅ១៨០តោន»។

ទិដ្ឋភាពការហាលឆៃប៉ូវ លើរៀនហាលរបស់អ្នកភូមិនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ខេត្តកណ្ដាល  ​កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦។ លោក  អ៊ុក ដែន

​ការផលិតឆៃប៉ូវ និងត្រសក់ចាវ មានច្រើនដំណាក់កាល​ និងប្រើរយៈពេលយូរគួសមដែរ ដោយចាប់ផ្តើមតាំងពីការចិត លាង ត្រាំ និងស្រង់យកមកហាលឱ្យស្រពាប់ រួចសារដាក់ចូលត្រាំវិញ។ ធ្វើដូច្នេះជាច្រើនលើកច្រើនសារ ទម្រាំសម្រេចបានជាឆៃប៉ូវ ឬត្រសក់ចាវដែលមានគុណភាពល្អ។

«ដំបូងឆៃថាវគេដាក់មក១០តោនអ៊ីចឹង ​យើងជួលបងប្អូនអ្នកភូមិ២០-៣០នាក់ជួយកាត់ក្បាលកាត់អីអ៊ីចឹង មានកម្មករជួយលើកដាក់ធុង ដាក់អំបិលផ្អាប់ ខ្ចប់ទុកលុះស្អែកឡើងយើងបាចេញពីអំបិលផ្ទេរមកផ្អាប់ក្នងធុងមួយទៀត ពីថ្ងៃទើបបាវាយកមកហាល ស្រពាប់ហើយ សារវាដាក់ចូលធុងវិញត្រាំស្ករ បាន២-៣ថ្ងៃ ស្រង់ហាលទៀត ៤ដងទើបសម្រេចបានជាឆៃប៉ូវ ប្រើពេលជិត១ខែ»។

បើទោះបីជា ​ការផលិតអាហារប្រពៃណី មានភាពស្មុគស្មាញនិងប្រើរយៈពេលយូរក្តី ក៏លោក ផល្លា នៅតែបន្ត ប្រកបរបរធ្វើឆៃប៉ូវនេះ ដោយពេញចិត្ត ព្រោះការស្រឡាញ់ និងចង់ថែរក្សារបរប្រពៃណី​មួយនេះ។ លោកផល្លា យល់ថា របរធ្វើឆៃប៉ូវនេះក៏បានរួមចំណែក ជួយដល់ដល់ជីវភាពគ្រួសាររបស់លោក និង អ្នកភូមិផ្សេងទៀតឱ្យមានការងារធ្វើ និងមានប្រាក់ចំណូល។ ​

«បើមានអតិថិជននៅតែគាំទ្រខ្ញុំនៅតែបន្តមុខរបរហ្នឹងរហូតតកូនតចៅបន្ថែមទៀតអ៊ីចឹងទៅ ព្រោះពីខ្ញុំស្រឡាញ់របរ ហ្នឹងយើងអត់ចង់ឱ្យបាត់បង់ ដូចថាឆៃប៉ូវហ្នឹងជាម្ហូបសម្រាប់ប្រជាជនយើងមួយដែរ មានឈ្មោះឆៃប៉ូវហ្នឹងតាំងពី បរមបុរាណមក យើងមិនអាចបោះបង់ចោលបានទេ»។

ទិដ្ឋភាពការហាលត្រសក់ចាវ លើរៀនហាលរបស់អ្នកភូមិនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ខេត្តកណ្ដាល  ​កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦។ លោក  អ៊ុក ដែន

វ័យ៧៧ឆ្នាំ លោក ថាញ់​ ថូ   មេភូមិព្រែកស្នាយ មានប្រសាសន៍ថា នៅភូមិព្រែកស្នាយ មានពលរដ្ឋ​សរុបជាង៤០០គ្រួសារ ដោយក្នុងនោះមានជិត ១០០គ្រួសារ​ ដែលប្រកបរបរធ្វើឆៃប៉ូវ និង​ត្រសក់ចាវ។ លោកថារបរធ្វើឆៃប៉ូវនេះបានបង្កើតការងារបានច្រើនណាស់សម្រាប់អ្នកភូមិ ហើយក៏បានជួយដល់ជីវភាពពួកគេផងដែរ។  លោកបញ្ជាក់ថា  ឆៃប៉ូវអ្នកភូមិព្រែកស្នាយ ទទួលបានការត្រួតពិនិត្យជាប្រចាំ ពីការិយាល័យការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ ខេត្តកណ្តាល ទៅលើបច្ចេកទេស ការផលិត និង គុណភាពផលិត ។ លោកសង្កេតឃើញថា បច្ចុប្បន្ន​មានការគាំទ្រ និងប្រើប្រាស់ច្រើនគួរសម​ពីសំណាក់អតិថិជន ។

«គ្រួសារធ្វើឆៃប៉ូវហ្នឹងមានច្រើន​ គ្រាន់តែរាប់តូបតាមដងផ្លូវមានជិត៥០តូបហើយ​ហ្នឹង ទម្រាំតែចូលតាមផ្ទះ ទៅក្នុងទៀត គេនាំគ្នាធ្វើ។ ហើយឆៃថាវហ្នឹង គេទិញមកតាំងពីស្ពឺ ប៉ៃលិន ប៉ោយប៉ែត អ្ហូរ ពួកនេះស្វះស្វែងណាស់ ។ ខាងចំណីអាហារខាងអីអ៊ីចឹងដែរ គេមកផ្សព្វផ្សាយ គេណែនាំធ្វើហ្នឹង គេសួរជាយោបល់ធ្វើយ៉ាងម៉េច ដាក់អីៗ ហើយគេចុះមកពិនិត្យដល់កន្លែងធ្វើហ្នឹងទៀត អ៊ីចឹងគេមិនប្រលែងចោលឱ្យយើងសក្រវ៉ាបានទេ»។

លោក មាន ផល្លា ស្នើឱ្យពលរដ្ឋខ្មែរបន្តជួយគាំទ្រ ដល់ផលិតផលខ្មែរឱ្យកាន់តែច្រើន ពិសេស ឆៃប៉ូវអ្នកភូមិព្រែកស្នាយ ព្រោះការគាំទ្រដល់ផលិតផលខ្មែរ គឺស្មើនឹងបានជួយដល់អាជីវករ កសិករ កម្មករខ្មែរ ឱ្យមានការងារធ្វើ និងមានចំណូលប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ​។

«ខ្ញុំសូមអំពាវនាវដល់អតិថិជន ជួយគាំទ្រផលិតផលខ្មែរ ក៏ដូចជាបានជួយដល់កសិករខ្មែរយើងដែលដាំឆៃថាវបាន យើងក៏ជួយទិញពីគាត់។ ជួយគាំទ្រផលិតផលក្នុងស្រុកយើងដើម្បីឱ្យប្រទេសជាតិយើងរីកចម្រើន ម្យ៉ាងទៀតយើងក៏រក្សានូវមុខម្ហូបប្រពៃណីទំនៀមទម្លាប់ខ្មែរយើងតាំងពីបរមបុរាណមកបានមួយទៀត»៕

………………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

អត្ថបទ​និទាន​បែប​ទំនើប​៖​ ​៥​ឆ្នាំ​តស៊ូ​​ជម្នះ​ឧបសគ្គ​រាប់​មិន​​អស់​ដើម្បី​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ​

អត្ថបទបន្ទាប់

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ​ក្រុមហ៊ុន​ចិន​មួយ​បាន​ផ្តល់​សិទ្ធិ​បន្ត​ទៅ​ក្រុម​ហ៊ុន​ ​លី​ ​យ៉ុង​ផាត់​ ខណៈ​ការ​វិនិយោគ​​ប៉ះពាល់​​ជន​ជាតិ​ដើម​ភាគ​តិច​សួយ​នៅ​ស្រុក​ឱរ៉ាល់​​

អត្ថបទបន្ទាប់
លោក ទួន សឿន ជនជាតិដើមភាគតិចសួយនិងជាតំណាងសហគមន៍តំបន់ការពារធម្មជាតិចំបក់-ត្រាង នៅភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ រៀបរាប់ពីបញ្ហាដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលបានវិនិយោគបន្តពីក្រុមហ៊ុនចិន អេចអិលអេច(HLH)។ កញ្ញា ប៉ូ សាគុន

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ​ក្រុមហ៊ុន​ចិន​មួយ​បាន​ផ្តល់​សិទ្ធិ​បន្ត​ទៅ​ក្រុម​ហ៊ុន​ ​លី​ ​យ៉ុង​ផាត់​ ខណៈ​ការ​វិនិយោគ​​ប៉ះពាល់​​ជន​ជាតិ​ដើម​ភាគ​តិច​សួយ​នៅ​ស្រុក​ឱរ៉ាល់​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen Journalists (CJs) CCIM YouTube Channel CCIM Telegram Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • សង្គម
    • អភិបាលកិច្ច
    • សិទ្ធិមនុស្ស
    • វិវាទដីធ្លី
    • ការងារ
    • ផតខាសភូមិ
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
  • យេនឌ័រ
  • សេដ្ឋកិច្ច
  • CJ Plus
  • ឧបត្ថម្ភ