CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិចត​ស៊ូ​ការពារ​​ព្រៃ​ព្រះ​រការ​ ទោះ​រង​ការ​គំរាម​កំហែង​

CJ Khmer ដោយ CJ Khmer
July 5, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
រូបភាពក្រុមស្រ្តីជនជាតិដើមភាគតិចកួយចុះល្បាតព្រៃព្រះរការ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីខែមិថុនា ឆ្នាំ២០២៥។ (កញ្ញា ឡុង សំនាង)

រូបភាពក្រុមស្រ្តីជនជាតិដើមភាគតិចកួយចុះល្បាតព្រៃព្រះរការ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីខែមិថុនា ឆ្នាំ២០២៥។ (កញ្ញា ឡុង សំនាង)

0
ចែករំលែក
58
ចំនួនមើល

ស្រ្តីជនជាតិដើមភាគតិចកួយរស់នៅជិតតំបន់ការពារព្រៃព្រះរការ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានតស៊ូចុះល្បាតព្រៃមួយនេះ ដើម្បីការពារធនធានធម្មជាតិ បើទោះបីជារងការគំរាមកំហែង។

ប្រធានបណ្ដាញសហគមន៍ការពារព្រៃព្រះរការ ឃុំម្លូព្រៃមួយ គឺលោកស្រី ជួន ឃឹម វ័យ ៥៣ ឆ្នាំ ជាជនជាតិដើមភាគតិចកួយ និយាយថា អ្នកស្រីតែងតែដឹកនាំប្រជាពលរដ្ឋនៅចំនួន៣ នៃឃុំម្លូព្រៃមួយ ចុះល្បាតព្រៃព្រះរការរយៈពេលជាង៥ឆ្នាំ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។

អ្នកស្រី ជួន ឃឹម អះអាងថា ពេលចុះល្បាតម្តងៗ គឺពួកគាត់ជួបការលំបាក និងប្រឈមជាខ្លាំង ដោយមន្ត្រីបរិស្ថានបានរឹតត្បិត រារាំងមិនឱ្យពួកគាត់ចុះល្បាត  និងបានគំរាមចាប់ពួកគាត់ដាក់ខ្នោះជាដើម។

ស្ត្រីមេម៉ាយមានកូន៥នាក់រូបនេះបន្តថា ពេលចុះល្បាតជួបប្រទះបទល្មើសព្រៃឈើម្តងៗ ប្រជាសហគមន៍តែងតែអប់រំណែនាំ ដល់ជនជនល្មើស តាមរយៈចុះកិច្ចសន្យា និងខ្លះទៀតដកហូតវត្ថុតាង បញ្ជូនទៅមន្ត្រីជំនាញ ដើម្បីអនុវត្តច្បាប់។

អ្នកស្រីបន្ថែមថា៖ «បើអស់ពីព្រៃទៅជនជាតិដើមភាគតិចដូចពួកខ្ញុំ អត់ដឹងរកស៊ីអីទេ។ បាត់បង់ព្រៃដូចបាត់បង់អាយុជីវិត។ ព្រោះព្រៃជាកន្លែងឃ្លាំងអាហារ និងជាជម្រកសម្រាប់មនុស្សនិងសត្វដែលមានបន្លែម្ហូបអាហារក្នុងព្រៃច្រើន»។

អ្នកស្រីបន្ថែមថា ដើមឈើច្បោះនៅក្នុងតំបន់ការពរព្រៃព្រះរកាបានផ្តល់ជ័រទឹកជាច្រើនដល់ពួកគាត់ ដែលជាជនជាតិដើមភាគតិចនៅតំបន់ព្រៃព្រះរការ។

អ្នកស្រី ណាត សុឃឿន ជាជនជាតិដើមភាគតិចកួយ និងជាក្រុមស្នូលស្រ្តី នៃសហគមន៍ ព្រៃព្រះរការបានលើកឡើងថា អ្នកស្រីតស៊ូចុះល្បាតព្រៃដោយសារតែស្រលាញ់ធនធានធម្មជាតិ និងចង់ចូលរួមការពារធនធានធម្មជាតិដែលសម្បត្តិរួម។

សមាជិកសហគមន៍រូបនេះបន្តថា ពេលចុះល្បាតម្តងៗពួកគាត់តែងតែរងការគំរាមកំហែងពីអាជ្ញាធរ ដោយគំរាមចាប់ខ្លួន និងប្រឈមមុខជាមួយជនល្មើសជាដើម។

អ្នកស្រីបន្ថែមថា៖«យើងចុះល្បាតម្ដងៗត្រូវដេកព្រៃរយៈពេល២ទៅ៣ថ្ងៃ នៅឆ្ងាយកូនឆ្ងាយប្ដីផង។ លំបាកមួយទៀត គឺផ្លូវពីបាក ពិសេសរដូវវស្សានេះ។ ចូលព្រៃម្ដងៗម៉ូតូខូច គោយន្តខូច ហើយត្រូវភ្លៀងខ្សល់ទៀត។ ក្រៅពីនេះ រងការគំរាមកំហែងពីអាជ្ញាធរពាក្យសម្ដីថា ខំប្រឹងការពារធ្វើអីប្រយ័ត្នមានបញ្ហាដល់ខ្លួនអែង ពេលជួបបទល្មើសប្រើអាវុធ មានខ្វែវ កាំបិត ពូថៅជាដើម»។

អ្នកស្រី ឡុន លុនណា ជាជនជាតិភាគតិចកួយ និងជាសមាជិកក្រុមស្រ្តីការពារព្រៃព្រះរការ និយាយថា អ្នកស្រីបានចូលចុះល្បាត និងការពារព្រៃព្រះរយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រីថា បើទោះបីជាការចុះល្បាតជួបការលំបាក និងរងការគំរាមកំហែងយ៉ាងណាក៏ដោយ អ្នកស្រីមិនបោះបង់ចោលនូវឆន្ទៈការពារព្រៃឈើនោះទេ។

សមាជិកក្រុមស្រ្តីការពារព្រៃព្រះរការរូបនេះបន្តថា ដោយសារអ្នកស្រីសកម្មក្នុងការចុះល្បាតព្រៃ គឺបច្ចុប្បន្ននេះ អ្នកស្រីត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញបរិស្ថានចាំឃ្លាំ និងតាមដានជាដើម។

អ្នកស្រីបន្ថែមថា៖«កនុ្លងមកធ្លាប់មានការគំរាមកំហែងពីអាជ្ញាធរ និងមន្រ្តីបរិស្ថានផងដែរ ដោយខ្លះគាត់ហាមឃាត់មិនឱ្យចុះល្បាត។ គាត់ចោតសួរថា ហេតុអីចុះល្បាតមិនព្រមប្រាប់គាត់ឱ្យបានដឹងមុន។ គាត់ថា បើថ្ងៃក្រោយមានសកម្មជនណាចុះល្បាតក្នុងព្រៃរបស់គាត់ដោយមិនប្រាប់គាត់ជាមុនមិនអនុញ្ញាតឲ្យចូលព្រៃឡើយ។ ហើយថា សហគមន៍គ្មានតួនាទីការពារព្រៃឡើយ»។

អ្នកស្រី ឡុន លុនណា បន្ថែមថា តំបន់ព្រៃព្រះរការជាឃ្លាំងអាហារ និងចំណូលរបស់ពួកគាត់ដែលជាជាតិដើមភាគតិចរស់នៅជុំវិញតំបន់នោះ តាមរយៈការរកអនុផលព្រៃឈើផ្សេងៗ។ អ្នកស្រីថា គាត់មានដើមឈើច្បោះជាង៦០០ដើមអាចដុត ដើម្បីយកជ័រទឹកលក់ដោយអាចរកចំណូលបាន១លាន២០ម៉ឺនរៀលក្នុង១ខែ។

សមាជិកសហគមន៍រូបនេះ បានទទូចដល់មន្ត្រីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធបើកទូលាយឱ្យពួកគាត់ យុវជន និងអង្គការក្រៅរដ្ឋាភិបាលចុះល្បាតតំបន់ការពារព្រៃព្រះរការ ដោយសេរីឡើងវិញ ដើម្បីបានចូលទប់ស្កាត់បទល្មើស និងការពារព្រៃព្រះរការមានប្រសិទ្ធិភាពខ្ពស់។

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក មាស ញឹម បានច្រានចោលចំពោះការលើកឡើងដែលថា មន្ត្រីបរិស្ថានគំរាមកំហែងមិនឱ្យពលរដ្ឋចូលរួមការពារព្រៃព្រះរកា។ លោកថា មន្ទីរបរិស្ថានមានតួនាទីក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ដោយគ្មានការរើសអើង។

លោកបន្ថែមថា៖« មន្ត្រីបរិស្ថានពុំដែលទទួលបាននូវការស្នើសុំពីបងប្អូនជនជាតិដើមភាគតិចកួយទេ. ហើយក៏គ្មានការគម្រាមកំហែងណាមួយដល់ជនជាតិដើមភាគតិចកួយដែរ។ មន្ទីរបរិស្ថានតែងតែទទួលយកនូវកិច្ចសហការស្របច្បាប់ និងយុត្តិធម៌។ ខ្ញុំសូមធ្វើការបដិសេធនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់»។

អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្សលោក ម៉ា ចិត្រា មានប្រសាសន៍ថា ដើមឡើយមាន ស្ត្រីជាជនជាតិដើមភាគតិចជាច្រើននាក់បានចូលរួមចុះល្បាតព្រៃព្រះរការ ប៉ុន្តែលោកថា ក្រោយពេលដែលរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានរារាំងមិនឱ្យក្រុមយុវជន អង្គការសង្គម និងសហគមន៍ចុះល្បាតព្រៃមក គឺពុំមានស្ត្រីជនជាតិដើមភាគតិចតស៊ូចុះល្បាតព្រៃច្រើនដូចមុនទៀតឡើយ។

លោក ម៉ា ចិត្រា ចាត់ទុកសកម្មភាពហាមមិនឱ្យសហគមន៍ចុះល្បាត់ព្រៃព្រះរការនោះថា ជាសកម្មភាពគំរាមកំហែង និងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋចូលរួមការពារព្រៃឈើ។

លោកបន្ថែមថា៖« ខ្ញុំសង្កេតឃើញថាពីមុនមកមានស្រ្តីច្រើនចូលរួមការចុះល្បាតការពារព្រៃតែជាអកុសល ចាប់ពីឆ្នាំ២០២៣មករដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានគាត់រេរាំងមិនឲ្យសហកមន៍ចុះល្បាតដោយសេរីដូចកាលមុនទេ។ នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ជាការគំរាមកំហែងការបិទសិទ្ធសេរីភាពមិនឱ្យពលរដ្ឋចូលរួមការពារព្រៃឈើដែលជាព្រៃព្រះរការ»។

ព្រៃព្រះរការត្រូវបានរដ្ឋភិបាលចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃ កាលពីឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំ៩៦០០០ហិកតា ស្ថិតក្នុងស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប នៃខេត្តព្រះវិហារ៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ឡុង សំនាង

អត្ថបទមុន

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​៖ ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ​អាច​ធ្វើ​​​បាន​ ​តែ​អ្នក​តាម​ដាន​ថា​ជា​រឿង​មិន​គួរ​ធ្វើ​

អត្ថបទបន្ទាប់

ACUបើក​ការ​​ស៊ើប​អង្កេត​លោក​ ​ស៊ាន​ ​បូរ៉ាត​ ​និង​​លោក​​ ​ស​ ​ថាវី​ ពាក់​ព័ន្ធ​​សំណុំ​រឿង​អតីត​ឧកញ៉ា​ ​ឡេង​ ​ចាន់​ណា​​

អត្ថបទបន្ទាប់
លោក ស៊ាន បូរ៉ាត (អាវធំ)ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី (ឯកសណ្ឋានកងទ័ព) ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ (ហ្វេសប៊ុក ACU)

ACUបើក​ការ​​ស៊ើប​អង្កេត​លោក​ ​ស៊ាន​ ​បូរ៉ាត​ ​និង​​លោក​​ ​ស​ ​ថាវី​ ពាក់​ព័ន្ធ​​សំណុំ​រឿង​អតីត​ឧកញ៉ា​ ​ឡេង​ ​ចាន់​ណា​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង