CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​កូរ៉េ​​ រក​​ឃើញ​​​ការ​ផ្តល់​កម្ចី​នាំ​ដល់​ការ​​រំលោភ​​​សិទ្ធិ​មនុស្ស​​ដែល​​ប្រព្រឹត្ត​​ដោយ​​ធនាគារ​ចំនួន​២​នៅ​កម្ពុជា​​​

CJ Khmer ដោយ CJ Khmer
July 1, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
រូបភាពរបាយការណ៍ដែលចេញផ្សាយដោយក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) ។ (អង្គការលីកាដូ)

រូបភាពរបាយការណ៍ដែលចេញផ្សាយដោយក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) ។ (អង្គការលីកាដូ)

0
ចែករំលែក
39
ចំនួនមើល

អង្គការក្រៅរដ្ឋាភិបាលបរទេសមួយបានរកឃើញថា ធនាគារចំនួន២ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន២ បានផ្តល់ប្រាក់កម្ចីដោយមានការកេងប្រវ័ញ្ចនាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។

អង្គការសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយនូវការ​ស្រាវ​ជា្រ​វ​មួយ​របស់​អង្គការ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​កាលពីថ្ងៃទី៣០ ខែមិថុនា ដោយបាន​រក​ឃើញ​ថា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចំនួន​ ​២​ ​ស្ថាប័ន​ ​ដែល​គ្រប់គ្រង​ដោយ​វិនិ​យោគិន​ជនជាតិ​កូរ៉េ​ ​បាន​ផ្តល់​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​នេះ​បណ្តាល​ឱ្យ​កើតមាន​នូវ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ ​និង​ជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​។​

​ប្រភពដដែលបន្តថា របាយការណ៍​ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា​ Prey​in​g​ on ​Poverty​ ​ឬ​ជា​ភាសាខ្មែរ​ថា​ “​ការ​ទាញ​ប្រយោជន៍​ពី​ភាព​ក្រីក្រ​” ​ត្រូវ​បាន​ចេញផ្សាយ​ដោយក្រុម​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ (K​T​NC ​Watch​) ​នា​ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥​ ​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ធនាគារ​ ខេ​ប៊ី​​ប្រា​សាក់​ ​និង​ធនាគារ​អ៊ូ​រី​ប៊ែ​ង។ របាយការណ៍បន្តថា ​ធនាគារ​ទាំងពីរ​នេះ​ ជា​អតីត​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ហើយ​ក្រោយមក​ត្រូវ​បាន​ទិញ​យក​ដោយ​ធនាគារ​កូរ៉េ​ធំ​ៗ​មួយ​ចំនួន​នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​

អង្គការលីកាដូបានលើកឡើងពីរបាយការណ៍នោះថា៖ «អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​(K​T​NC ​Watch​) ​បាន​មក​ទស្សន​កិច្ចសិក្សា​នៅ​កម្ពុជា​ ​និង​បាន​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នកជា​ប់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ ​ជា​ជន​ជាតិខ្មែរ​ ​និង​ជា​ជនជាតិ​ដើម​ភាគតិច​ ​ដែល​អ្នក​ទាំងនោះ​បាន​យក​ក​ម្ចី​ពី​ធនាគារ​ទាំងពីរ​គឺ​ ខេ​ប៊ី​ ​ប្រា​សាក់​ ​និង​អ៊ូ​រី​ ​។​ ​អ្នកផ្តល់​បទសម្ភាសន៍​ទាំងនោះ​ ​បាន​លើកឡើង​យ៉ាង​លម្អិត​ពី​ផល​លំបាក​ដែល​ពួកគេ​បាន​ទទួលរង​ ​ក្រោយ​ពី​ពួកគេ​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ទាំងពីរ»​ ​។​​

​របាយការណ៍​ក៏បាន​រក​ឃើញទៀត​ថា​ ​នៅ​ពេលដែល​ទំហំ​បំណុល​កាន់តែ​ច្រើន​ជាមួយនឹង​អា​ត្រា​ការប្រាក់​ ​និង​ថ្លៃ​សេវា​ខ្ពស់​ ​ហើយ​អ្នក​ខ្ចីប្រាក់​ពុំ​មានលទ្ធភាព​បង់​សង​ព្រោះតែ​វិបត្តិសេដ្ឋកិច្ច​ ​បង្កឡើង​ដោយ​ ​បញ្ហា​កូ​វី​ដ​-១​៩​ ​និង​ផលដំណាំ​ខូចខាត​ដោយសារតែ​បញ្ហា​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​ម​ន្រ្តី​ឥណទាន​ក៏​ចាប់ផ្តើម​ប្រើ​អាកប្បកិរិយា​បង្ខំ​ឱ្យ​កូនបំណុល​ទាំងនោះ​សង​ប្រាក់​ថែមទៀតផង​។​

របាយការណ៍បន្តថា៖«​មន្ត្រី​ឥណទាន​បាន​ចូល​ទៅផ្ទះ​របស់​អ្នកខ្ចី​ឬកូនបំណុលដោយ​មិន​មាន​ការអនុញ្ញាត​ ​រំលោភបំពាន​ក្រុម​គ្រួសារ​របស់​កូនបំណុល​ ​ធ្វើ​ឱ្យ​កូនបំណុល​ទាំងនោះ​ខ្មាសគេ​នៅចំពោះមុខ​របស់​កូន​ៗ​និង​អ្នកជិតខាង​​ ​គំរាមកំហែង​ដោយ​ហៅ​នគរបាល​ ​ឬ​គំរាម​ថា ​នឹង​បញ្ជូន​កូនបំណុល​ទៅ​ពន្ធ​នាគា​រ​ ​ឬប្រាប់​កូនបំណុល​ថា ​កូន​របស់​ពួកគេ​នៅតែ​ត្រូវ​សងបំណុល​ទោះបី​កូនបំណុល​នោះ​ស្លាប់​ ​ឬ​ធ្វើ​អត្តឃាត​ក៏ដោយ​ ​និង​ដាក់​សម្ពាធ​ឱ្យ​កូនបំណុល​លក់​ដី​ ​ឬ​ខ្ចី​លុយ​/ចងការ​ក​ម្ចី​ឯកជន​ ​ដើម្បី​មក​បង់​សងបំណុល»​។​

​ករណី​សិក្សា​មួយ​ចំនួន​នៅ​ក្នុង​របាយការណ៍​ ​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​អ្នកផ្តល់​បទសម្ភាសន៍​ ​បាន​លើកឡើង​លម្អិត​អំពី​របៀប​ដែល​មន្ត្រី​ឥណទាន​បាន​ដាក់​សម្ពាធ​លើ​កូនបំណុល​ដែល​មិន​ចេះ​អក្សរ​ ឱ្យ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន​ ​ដែល​ពួកគេ​គ្មាន​សង្ឃឹម​ថា​នឹង​អាចប​ង់​សង​រួច។​ ​ការណ៍​ដែល​កូនបំណុល​យក​ក​ម្ចី​ឯកជន​ដើម្បី​យកទៅ​បង់​សង​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ការណ៍​ដែល​កូន​ៗ​ត្រូវ​បាន​បង្ខំ​ឱ្យ​ឈប់​រៀន​ ​និង​ទៅ​ធ្វើការ​រក​ប្រាក់​បង់​សង​ក​ម្ចី​មី​ក្រូហិរញ្ញវត្ថុ​។ ជាងនេះទៀត ​ផល​លំបាក​ ​និង​ការ​រំលោភបំពាន​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ចងក្រង​ទុក​មក​ជាច្រើន​ឆ្នាំ​។

ពលរដ្ឋអ្នកសារព័ត៌មាន នៅមិនទាន់អាចរកការឆ្លើយតបពីសំណាក់អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី និងអ្នកនាំពាក្យសមាគមធនាគារកម្ពុជាលោក សុខ ចាន់ បាននៅឡើយទេនៅថ្ងៃអង្គារនេះ។

​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក​ អំ ​សំអាត​ ​ ​បាន​លើកឡើងក្នុងរបាយការណ៍នោះថា អ្វីដែលអង្គការកូរ៉េខាងត្បូងបានរកឃើញតាមរយៈរបាយការណ៍របស់ពួកគេនោះ​ ​គួរតែ​ជា​ការ​ដាស់​ស្មារតី​មួយ​ដល់​បណ្តា​ធនាគារ​ ​និង​អ្នក​វិនិយោគ​ជាតិ​កូរ៉េ​ ​ដែល​បាន​ចូល​មកកាន់​ទី​ផ្សារ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ថ្មី​នេះ​ៗ​ ។​

​លោក​​បាន​បន្ថែម​ទៀត​ថា​ ​៖​ «របាយការណ៍​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ធនាគារ​ទាំងនោះ​មិនបាន​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​ ​និង​ការទទួលខុសត្រូវ​របស់​ពួកគេ​ ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​នោះ​ទេ​ »​។​

សម្រាប់ជាអនុសាសន៍​មួយ​ចំនួន​របស់​អ្នកឃ្លាំមើល​សាជីវកម្ម​អន្តរជាតិ​ (K​T​NC ​Watch​)ដែលបានដាក់បញ្ចូលនៅក្នុងរបាយការណ៍របស់ខ្លួនបានស្នើឱ្យមានការ​ផ្តល់​នូវ​ដំណោះស្រាយ​ដល់​កូនបំណុល​ដែល​រង​ផល​ប៉ះពាល់។ បន្ថែមពីនេះ ​ ​ត្រូវ​បង្កើត​នូវ​យន្ត​ការ​ទទួល​បណ្តឹង​ឯករាជ្យ​មួយ​ ​និង​ត្រូវធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​ផ្នែក​សិទិ្ធ​មនុស្ស​ ​សម្រាប់​អ្នក​វិនិយោគ​បរទេស​ ​៕

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

ប្រធាន​ព្រឹទ្ធសភា​​​ឱ្យ​​ខ្មែរ​​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ត្រៀម​ទប់ទល់​ជា​មួយ​ថៃ​ជាប់​ជា​និច្ច​

អត្ថបទបន្ទាប់

បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

អត្ថបទបន្ទាប់
បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង