CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្មករ​រោង​ចក្រ​សិន​តៃហ្គាមេន​​ចោទ​ភាគី​រោងចក្រ​ថា​កិបកេង​ប្រាក់​ ​ប.ស.ស​ ​របស់​ពួកគេ​

Admin ដោយ Admin
December 18, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

0
ចែករំលែក
168
ចំនួនមើល

ក​ម្មកររោងចក្រ សិនតៃ ហ្គាមេន ខេមបូឌាខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd) ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចោទភាគីរោងចក្រថា គប់គិតគ្នាកិបកេងលុយរបស់កម្មករដែលបង់ទៅឱ្យបេឡាជាតិសន្តិសុខសង្គមឬ ប.ស.ស។

​លោក ចយ សុខលាប អាយុ ៣៦ឆ្នាំ បម្រើការងារនៅផ្នែកវិចខ្ចប់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ប្រធានរដ្ឋបាលរោងចក្រសិនតៃហ្គាមេន បានកាត់លុយប្រាក់ខែរបស់លោកនៅក្នុងមួយខែៗចាប់ពី៤ដុល្លារទៅ៥ដុល្លារជារាងរាល់ខែ ដើម្បីបង់ឱ្យទៅបេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ថា ប.ប.ស ប៉ុន្តែក្រុមហ៊ុនបង់ឱ្យទៅ ប.ស.ស បានតែ២ដុល្លារ នៅក្នុងមួយខែ។

លោកបន្តថា ការរកឃើញរបស់កម្មករពីភាពមិនប្រ​ក្រតីនៃការបង់ប្រាក់នេះគឺនៅពេលក្រុមកម្មករបានដោនឡូតអេប(App) របស់ ប.ស.ស រួចហើយនាំគ្នាចូលទៅមើលឃើញថាក្រុមហ៊ុនសិនតៃ ហ្គាមេន បង់លុយឱ្យទៅ ប.ស.ស បានត្រឹមត្រូវតែមួយខែគត់គឺនៅក្នុងខែតុលា ឆ្នាំ២០២២ មានចំនួន ​២៤ ០០០រៀលចាប់តាំងពីខែ១១ ឆ្នាំ២០២២ រហូតមក​ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ នេះគឺក្រុមហ៊ុនបង់លុយឱ្យទៅ ប.ស.ស បានតែ  ៨០០០រៀល ឬ២ដុល្លារតែប៉ុណ្ណោះនៅក្នុងមួយខែ។​

លោកលើកឡើងថា៖ « ពេលក្រុមហ៊ុនមិនអាចបង់ឱ្យពួកយើងមិនត្រឹមត្រូវវាខាតអត្ថប្រយោជន៍ច្រើនដូចជា ហានិយភ័យការងារ ប្រាក់ថែសុខភាព សោធននិវត្តយើងខុសគ្នាឆ្ងាយដាច់[ បានតិច ] ។ គាត់​ [ថៅកែ ] គាត់ស៊ីកំលាំងញើសឈាមកម្មករ គាត់គិតតែអត្ថប្រយោជន៍របស់គាត់មិនគិតពីកម្លាំងពលកម្មរបស់កម្មករ »។  

អ្នកស្រី​ ម៉ិច សៀងហៃ អាយុ៣៧ឆ្នាំ ធ្វើការនៅផ្នែកដេរ បានប្រាប់ពលរដ្ឋអ្ននកសារព័ត៌មានថា អ្នកស្រីចូលបម្រើការងារនៅក្នុងរោងចក្រសិនតៃហ្គាមេនចាប់តាំងពីឆ្នាំ២០១២។ អ្នកស្រីថា ក្រុមហ៊ុនកាត់ប្រាក់ខែពីរូបអ្នកស្រីនិងកម្មករផ្សេងទៀតនៅក្នុងមួយខែ៤ដុល្លារទៅ៥ដុល្លារ ហើយនៅក្នុងខែខ្លះ៦ដុល្លារទៅតាមប្រាក់ខែដែលកម្មករបើកបាន​ ប៉ុន្តែខាងក្រុមហ៊ុនបង់ឱ្យទៅខាង ប.ស.ស នៅក្នុងមួយនាក់តែ២ដុល្លារ។

អ្នកស្រីថា កាលដែលក្រុមហ៊ុនបង់លុយឱ្យទៅ ប.ស.ស មិនបានត្រឹមត្រូវទៅតាមអ្វីដែលក្រុមហ៊ុនកាត់ពីកម្មករធ្វើឱ្យកម្មករបាត់បង់អត្ថប្រយោជន៍ជាច្រើនដូចជានៅពេលឈឺទៅដេកពេទ្យឬសម្រាលកូនទទួលបានប្រាក់៧០ភាគរយពី ប.ស.ស មានចំនួនតិចតួច ។

អ្នកស្រីបន្តថា កន្លងមកអ្នកដែលសម្រាលកកូនទទួលបានលុយ៧០ភាគរយពី ប.ស.ស បានតែជាងមួយលានរៀលប៉ុណ្ណោះ តែបើក្រុមហ៊ុនបង់លុយទៅឱ្យ ប.ប.ស គ្រប់ចំនួនអ្នកអ្នកសម្រាលកូនក្នុងម្នាក់ៗទទួលបានលុយចាប់ពី ពីរលានរៀលឡើងទៅ។

អ្នកស្រីលើកឡើងថា៖  « ពួកខ្ញុំបានធ្វើលិខិតដាក់ទៅ ប.ស.ស  បេឡាជាតិសន្តិសុខសង្គមហ្នឹងដើម្បីឱ្យគាត់ចុះមកបំភ្លឺដល់ពួកខ្ញុំថាតើការកាត់របស់រោងចក្រគាត់ធ្វើនេះត្រូវឬខុសព្រោះខាតបង់អត្ថប្រយោជន៍កម្មករយើងច្រើន។ ខ្ញុំសង្ឃឹមថាខាងបេឡាជាតិខាង ស.ប.ស គាត់នឹងមានដំណោះស្រាយសមរម្យមកកម្មករយើងវិញព្រោះវាបាត់អត្ថប្រយោជន៍កម្មករយើងច្រើន » ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបបញ្ហានេះប្រធានរដ្ឋបាលរោងចក្រសិនតៃហ្គាមេនអ្នកស្រី អ៊ូន សុធា បានទេរហូតមកដល់ថ្ងៃផ្សាយនេះ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។

​លោក កឹម សុភេន ប្រធានសហជីពស្មារតីខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន បា្រប់​ថា ចំពោះបញ្ហានេះលោកបានដាក់ពាក្យបណ្ដឹងទៅបេឡាជាតិសន្តិសុខសង្គមឬ ប ស ស រួចហើយ​តែការឆ្លើយតបបែបណានោះនៅមិនទាន់មានទេ ។

សហជីពរូបនេះលើកឡើងថា នៅពេលក្រុមហ៊ុនមិនបានបង់លុយទៅតាមការកំណត់របស់ ប.ស.ស វាធ្វើឱ្យខាតប្រយោជន៍ជាច្រើនរបស់កម្មករមានដូចជានៅពេលដែលកម្មករគ្រប់គោលការណ៍ដែល ប.ស.ស បានកណត់អាយុ៦០គាត់ចូលនិវត្តឬកម្មករមានគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ផ្សេងៗដែលមិនអាចបំពេញការងារបាន។ ​

លោកបន្តថា មួយវិញទៀតស្រ្ដីដែលមានផ្ទៃពោះនៅពេលពួកគាត់ឈប់សម្រាលកូនរយៈពេល៣ខែត្រូវទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស ចំនួន៧០ភាគរយ ការផ្ដល់លុយឱ្យកម្មការីនីដែលសម្រាលកូនកាលពី២០២២ ដោយកម្មការិនីម្នាក់អាចទទួលបានចំនួន២លានរៀលទៅ៣លានរៀល​។ តែនៅក្នុងឆ្នាំ២០២៣នេះប្រាក់ខែកម្មករឡើង​ជាងឆ្នាំ២០២២ បែរជាកម្មការីនីម្នាក់ៗដែលសម្រាលកូនទទួលបានពី ប.ស.ស តែជាង១​លានរៀលតែប៉ុណ្ណោះ។ ​

លោកលើកឡើងថា៖ « ភាគច្រើននៅក្នុងរោងចក្រខ្ញុំទទួលបានតិចមែនទែនអ្នកដែលសម្រាលកូនបច្ចុប្បន្ននេះ[…]នៅពេលនេះខ្ញុំកំពុងរង់ចាំការបំភ្លឺរបស់ ប.ស.ស និងខាងក្រុមហ៊ុននៅទាល់មុខ ប.ស.ស។ ថាតើភាគីខាងណាជាអ្នកបង្កឡើង។ បើសិនភាគីទាំងពី ប.ស.ស ឬក៏ក្រុមហ៊ុនគាត់នៅតែថាខ្លួនគាត់ត្រូវរៀងៗខ្លួនហើយគាត់មិនទទួលការដោះស្រាយទេ យើងនឹងរុញឡើងទៅបន្តនិតិវីធីទៅតុលាការដើម្បីឱ្យគាត់កាត់សេចក្ដីវិញ » ។

លោក សុភេន ថា មុននឹងលោកបានដាក់ពាក្យប្ដឹងទៅ ប.ស.ស គឺរូបលោកបានឆែកជាមួយរោងចក្រផ្សេងៗជាច្រើន ដែលជាដៃគូសហការ​ ​ឃើញថារោងចក្រទាំងនោះមានភាពត្រឹមត្រូវ ខុសតែរោងចក្ររបស់លោកមួយប៉ុណ្ណោះដែលមិនមានភាពត្រឹមត្រូវ។​

អ្នកស្រី ជួង គឹមហង្ស បុគ្គលិករដ្ឋបាលបេឡាជាតិសន្តិសុខសង្គម ជាអ្នកទទួលយកពាក្យបណ្ដឹងរបស់កម្មករ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ខាងរដ្ឋបាលកំពុងរៀបចំដាក់ជូនឱ្យថ្នាក់ដឹកនាំពិនិត្យ​ ហើយការសម្រេចបែបណានឹងជូនដំណឹងទៅកម្មករតាមក្រោយ។

អ្នកស្រីលើកឡើងថា៖ « ដោយសារលិខិតហ្នឹងអត់ទាន់បានឆ្លងកាត់ដល់អគ្គនាយកស្ដីទីទេ។ អញ្ចឹងទាល់តែចេញពីអគ្គនាយកស្ដីទីបានខាងរដ្ឋបាលរៀបចំជូនដាក់ទៅតាមនាយកដ្ឋានជំនាញហើយគាត់ទាក់ទងតាមហ្នឹងទៀត » ។

រោងចក្រសិនតៃហ្គាមេន មានថៅកែជាជនជាតិចិនផលិតសម្លៀកបំពាក់រាល់ថ្ងៃ ដែលមានកម្មករកំពុងបម្រើការងារជាង ១ ៤០០នាក់៕

……………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា

អត្ថបទមុន

សាច់​ញាតិ​ទាមទារ​ដោះលែង​តំណាង​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ​ ​ក្រោយ​សមត្ថកិច្ច​ខេត្ត​កំពត​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ដីធ្លី​

អត្ថបទបន្ទាប់

អធិការ​រង​ក្រុង​កំពត​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្រោយ​បណ្តេញ​​ពី​ក្រប​ខណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿង​​ញៀន​ ​

អត្ថបទបន្ទាប់
រូបភាពស្នងការដ្ឋាននគរបាលខេត្តកំពត។ (ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត)

អធិការ​រង​ក្រុង​កំពត​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្រោយ​បណ្តេញ​​ពី​ក្រប​ខណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿង​​ញៀន​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង