CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងថា ពិបាកស្នើសុំលិខិតពីសង្កាត់នានានៅរាជធានីភ្នំពេញ

Admin ដោយ Admin
July 8, 2021
ក្នុង សិទ្ធិមនុស្ស, អភិបាលកិច្ច
0
ពលរដ្ឋចាក់វ៉ាក់សាំង

សកម្មភាពពលរដ្ឋដែលកំពុងទទួលវ៉ាក់សាំងនៅតាមសង្កាត់៖ រូបភាពី CJ

0
ចែករំលែក
100
ចំនួនមើល

ពលរដ្ឋកំពុងស្នាក់​នៅរាជធានីភ្នំពេញដែលមិនទាន់ទទួលបានវ៉ាក់សាំងអះអាងថា ពួកគេពិបាកស្នើសុំលិខិតចាក់វ៉ាក់សាំងពីអាជ្ញាធរនៅតាមសង្កាត់នានា បន្ទាប់ក្រសួងសុខាភិបាលប្រកាសជាថ្មីឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យឆាប់មុនផុតកំណត់។  

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសម្ដងទៀតដោយអំពាវនាវឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានវ៉ាក់សាំងនោះ ប្រញាប់ប្រញាលទៅចាក់វ៉ាក់សាំងឱ្យបានឆាប់ ព្រោះយុទ្ធនាការនេះនឹងបញ្ចប់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ក្រសួងប្រកាសទៀតថា ពលរដ្ឋដែលមិនធ្វើតាមនឹងទទួលខុសត្រូវដោយខ្លួនឯង ក្រោយផុតកំណត់កាលបរិច្ឆេទនេះ។

ក្រោយសេចក្ដីប្រកាសចុងក្រោយនេះ ក៏ឃើញមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលរស់នៅរាជធានីភ្នំពេញបានត្អូញត្អែរថា ពួកគេជួបការលំបាកនិងស្មុគស្មាញក្នុងការស្នើសុំធ្វើលិខិតបញ្ជាក់ពីអាជ្ញាធររដ្ឋបាលសង្កាត់ក្នុងខណ្ឌនីមួយៗ ដើម្បីបានចាក់វ៉ាក់សាំង។

ពលរដ្ឋម្នាក់រស់នៅភូមិត្រពាំងឈូក សង្កាត់ អូបែកក្អម ខណ្ឌសែនសុខ លោក កើត​ សូរិយា អាយុ៥០ឆ្នាំ បានពលរដ្ឋសារព័ត៌មាន CCIM ដឹងថា អាជ្ញាធរ និង ក្រសួងសុខាភិបាលគួរកាត់ចោលទៅ លើបញ្ជាក់លិខិតស្នាមអីនោះ ព្រោះប្រជាពលរដ្ឋខ្លះ គាត់រវល់រកទទួលទានផង ហើយរវល់តែដើរទៅបញ្ជាក់ឯកសារតាមភូមិ សង្កាត់ ជូនកាលហួសពេលវេលាអាជ្ញាធរភូមិ សង្កាត់ដល់ម៉ោងការងារ ហើយទៅមិនជួបខកខានពេលវេលាដដែរ ដូច្នេះគួរកាត់ទៅ ឱ្យប្រជាពលរដ្ឋ កាន់ត្រឹមតែ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ហើយមើលទៅ បើគ្រប់អាយុហើយ ចាក់ឱ្យគ្នាទៅ ។

លោកបន្ថែមថា៖ «ក្រសួងសុខាភិបាលគួររកមន្ទីរពេទ្យណាមួយធ្វើជាទីតាំងគោល សម្រាប់ឱ្យប្រជាពលរដ្ឋ ងាយស្រួលទៅចាក់វ៉ាក់សាំង បើបានជាចប់ការចាក់នៅរាជនីភ្នំពេញ ទៅចាក់នៅតាមខេត្តជាដើម ដោយសារមានប្រជាជនខ្លះ មិនទាន់គ្រប់អាយុ ឬ ឆ្នាំគ្រប់ហើយ ប៉ុន្តែមិនទាន់គ្រប់ខែ ដូច្នេះត្រូវជួយសម្រួលគ្នា»។

ពលរដ្ឋរស់នៅក្នុងសង្កាត់ដង្កោត រាជធានីភ្នំពេញ លោក សុខា ឌឿន អះអាងថា លោកបានស្នើសុំលិខិតពីអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំចាក់សាំងដល់សមាជិកគ្រួសាររបស់គាត់ ប៉ុន្ដែ លោកថា អាជ្ញាធរនៅទីនោះប្រាប់ថា ពួកគេមិនធ្វើលិខិតស្នើសុំតទៅទៀតទេ និងប្រាប់ឱ្យពួកគេចាក់ទៅខេត្តវិញ។

លោកស្នើដល់ក្រសួងសុខាភិបាលឱ្យកែតម្រូវដំណើររដ្ឋបាលមានលក្ខណៈងាយស្រួលជាងនេះ ដោយថា កន្លែងចាក់វ៉ាក់សាំងទាំងនោះ គួរតម្រូវឱ្យមានតែអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបានហើយ។

លោកបន្ដថា៖ «ខ្ញុំបានទៅស្នើសុំក្រដាសចាក់វ៉ាក់សាំងឱ្យគ្រួសារនៅសង្កាត់ដង្កោ តែខាងសង្កាត់គាត់អស់ក្រដាសចាក់វ៉ាកសាំងហើយថា ចាំទៅចាក់នៅខេត្តទៅ។ ប៉ុន្តែក្រសួងប្រកាសឱ្យរួសរាន់ទៅចាក់វិញ ខ្ញុំអត់យល់ ហើយខាងសង្កាត់ប្រាប់ថា បើចង់វ៉ាក់សាំងទល់តែចុះឈ្មោះពីរទៅបីខែមុន។ សូមឱ្យក្រសួងសុខាភិបាលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលទទួលបានចាក់វ៉ាក់សាំងដោយពុំចាំបាច់បញ្ជាក់ឯកសារលិខិតស្នាម ព្រោះអីវាលំបាកក្នុងការជួបជាមួយអាជ្ញាធរ ដើម្បីបញ្ជាក់»។

នាយរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ឆាយ វាសនា អះអាងថា នៅសង្កាត់របស់លោក ពលរដ្ឋបានចាក់វ៉ាក់រួចហើយ។ ប៉ុន្ដែ សម្រាប់ពលរដ្ឋផ្សេងទៀតដែលអះអាងថា រស់នៅក្នុងសង្កាត់នេះហើយមិនទាន់ចាក់វ៉ាក់សាំង លោកក៏មិនដឹងដូចគ្នា ដោយបង្វែរសំណួរនេះទៅកាន់អាជ្ញាធររាជធានីភ្នំពេញជាអ្នកឆ្លើយជំនួសវិញ។

លោកបន្ដថា៖ «វ៉ាក់សាំងបានអស់ហើយ។ អាហ្នឹងខ្ញុំអត់ដឹងថា ធ្វើយ៉ាងម៉េចទេបង សួរទៅខាងអាជ្ញាធររាជធានីភ្នំពេញទៅ»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានសាកសួរសំណួរនេះទៅអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប៉ុន្ដែ មិនទាន់មានការឆ្លើយតបយ៉ាណានោះទេ គិតត្រឹមល្ងាចថ្ងៃទី៨ ខែកក្កដានេះ។  

របាយការណ៍របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលបានផ្ដល់វ៉ាក់សាំងដល់អ្នកចាក់ដូសលើកទី១​ សរុបចំនួន ៤ ៧០១ ២៥៥នាក់ និងលើកទី២ ចំនួន ៣ ៤៤០ ៩៣០នាក់ ពោលគឺស្មើនឹងចំនួន ៤៧.០១ភាគរយ ធៀបនឹងគោលដៅដែលរដ្ឋាភិបាលគ្រោងសម្រេចឱ្យបានចំនួន ១០លាននាក់ ដើម្បីបង្ការការបន្ដចម្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៕     

———————————————————

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ហួត គឹមហ៊ាត

អត្ថបទមុន

ពលរដ្ឋស្រុកបាគងស្នើឱ្យកែលម្អកន្លែងចាក់សំរាមត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស

អត្ថបទបន្ទាប់

ពលរដ្ឋនៅសហគមន៍បារម្ភបញ្ហាសុខភាព ខណៈរស់នៅក្បែរកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩

អត្ថបទបន្ទាប់
ពលរដ្ឋនៅសហគមន៍បារម្ភបញ្ហាសុខភាព ខណៈរស់នៅក្បែរកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩

ពលរដ្ឋនៅសហគមន៍បារម្ភបញ្ហាសុខភាព ខណៈរស់នៅក្បែរកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង