CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

យូនីសេហ្វថា កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ទាំងនៅក្នុងផ្ទះ ឬនៅខាងក្រៅ

CJs khmer ដោយ CJs khmer
January 24, 2025
ក្នុង សង្គម
0
យូនីសេហ្វថា កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ទាំងនៅក្នុងផ្ទះ ឬនៅខាងក្រៅ

សកម្មភាពរបស់កុមារៗ នៅភូមិមួយក្នុងប្រទេសកម្ពុជា កំពុងសិក្សារៀនសូត្រ គូរគំនូរ និងធ្វើសកម្មភាពផ្សេង ដែលរៀបចំដោយអង្គការយូនីសេហ្វ។ (រូបភាពពីហ្វេសប៊ុក UNICEF East Asia & Pacific)

0
ចែករំលែក
49
ចំនួនមើល

ទីភ្នាក់ងារអង្គការសហប្រជាជាតិ គឺអង្គការយូនីសេហ្វ(UNICEF) ប្រចាំនៅកម្ពុជាបានឱ្យដឹងថា កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ មិនថានៅក្នុងផ្ទះ ឬនៅខាងក្រៅ ដោយសារសួតរបស់ពួកគេស្ថិតក្នុងដំណាក់កាលលូតលាស់ និងប្រព័ន្ធភាពស៊ាំនៅខ្សោយ។

ទំព័រហ្វេសប៊ុករបស់អង្គការយូនីសេហ្វនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ពីភាពងាយរងគ្រោះរបស់កុមារជុំវិញការបំពុលខ្យល់ទាំងនៅក្នុងផ្ទះ និងក្រៅផ្ទះ។ អង្គការនេះ ក៏បានប្រាប់ពីវិធីការពារមួយចំនួនទាំងការការពារនៅផ្ទះ និងនៅខាងក្រៅផងដែរ។ វិធានការទាំងនោះ មានដូចជា ជៀសវាងទៅតំបន់ដែលមានការបំពុលខ្យល់ខ្លាំង ដូចជាកន្លែងកកស្ទះចរាចរណ៍ និងតំបន់ឧស្សាហ៍កម្មជាដើម។ សូមធ្វើដំណើរទៅខាងក្រៅនៅពេលមានការបំពុលទាប ដើម្បីកាត់បន្ថយផលប៉ះពាល់។ ជាងនេះទៀត នៅពេលមានការបំពុលខ្យល់ខ្លាំងនៅខាងក្រៅ សូមរក្សាកូនៗឱ្យនៅក្នុងផ្ទះ។

យូនីសេហ្វ លើកឡើងថា៖ «អំឡុងពេលមានការបំពុលខ្យល់ ជៀសវាងឱ្យកុមារធ្វើសកម្មភាពដែលហត់នឿយខ្លាំង ហើយកាត់បន្ថយការលេងឬលំហាត់ប្រាណ។ តាមដានគុណភាពខ្យល់ជាប្រចាំ ហើយផ្លាស់ប្តូរសកម្មភាព និងបង្កើនការប្រុងប្រយ័ត្នតាមជាក់ស្តែង»។

អង្គការអន្តរជាតិដែលនេះ ក៏បានណែនាំពីវិធានការចាំបាច់មួយចំនួនទៀត ដើម្បីការពារកុមារនៅក្នុងផ្ទះពេលមានការបំពុលខ្យល់ខ្លាំង ដូចជា នៅពេលចម្អិនអាហារត្រូវបើកទ្វារឬបង្អួច ប្រើកង្ហាល់បឺតផ្សែង ឬចម្អិននៅខាងក្រៅផ្ទះប្រសិនបើជាអាច។ ពេលចម្អិនអាហារត្រូវប្រើចង្ក្រានអគ្គិសនី ឬហ្គាសធម្មជាតិបើសិនជាអាច។

អង្គការយូនីសេហ្វ បន្ថែមថា៖ « កុំដុតទៀន ឬធូប ដែលបន្ថែមសារធាតុពុលដល់ខ្យល់ និងឱ្យកុមារ និងស្ត្រីមានផ្ទៃពោះនៅឆ្ងាយពីផ្សែង» ។

ជាជម្រើសដ៏ល្អមួយទៀត យូនីសេហ្វ ក៏បានណែនាំឱ្យពលរដ្ឋដែលមានលទ្ធភាព បើសិនជាអាច គប្បីតម្លើងម៉ាស៊ីនបន្សុទ្ធខ្យល់នៅតាមផ្ទះផងដែរ។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា អះអាងថា ស្ថានភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់នៅឡើយទេ។ លោកថា បាតុភូតចុះអ័ព្ទ និងគុណភាពខ្យល់ជារឿងពីរដាច់ដោយឡែកពីគ្នា។ លោកបានបន្ថែមថា ខាងក្រសួងធនធានទឹក និងឧតុនិយមក៏បានចេញសេចក្តីជូនដំណឹងថា ជាការចុះអ័ព្ទនៅកម្ពុជាដែលត្រូវកើតឡើងពីថ្ងៃទី២៣ ខែមករា រហូតដល់ដាច់ខែដដែលនេះ។

លោកបន្តថា៖ «គុណភាពខ្យល់នេះ ខ្ញុំចង់បញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការលើរឿងនេះយ៉ាងយកចិត្តទុកដាក់ ដោយបានតាមដានគុណភាពខ្យល់នេះជាប្រចាំ។ យើងបានផ្សព្វផ្សាយទៅលើបណ្តាញផ្សព្វផ្សាយរបស់យើង ដែលមានហ្វេសប៊ុក យើងមានវេបសាយដែលបង្ហាញពីទិន្នន័យគុណភាពខ្យល់នេះ ជារៀងរាល់ម៉ោងផងដែរ។

លោកបន្ថែមថា កម្ពុជាមានឧបករណ៍ និងស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់៦០កន្លែង និងមានរ៉ាដាចល័ត៣កន្លែងផ្សេងទៀត។ ដូច្នេះឧបករណ៍និងស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសនេះ នឹងផ្តល់ទិន្ន័យទៅក្នុងវេបសាយ ព្រមទាំងអែបរបស់ក្រសួង ដែលអាចឱ្យពលរដ្ឋតាមដានពីគុណភាពខ្យល់បានទាំងអស់គ្នា។

នៅពេលកម្ពុជានៅមិនទាន់បានបញ្ជាក់ឱ្យបានច្បាស់លាស់ជុំវិញបញ្ហាគុណភាពខ្យល់ និងផលប៉ះពាល់នេះ ប្រទេសថៃឯណោះវិញបានប្រកាសបិទសាលា ដើម្បីឱ្យសិស្សានុសិស្សបានសម្រាកនៅផ្ទះជៀសវាងចេញក្រៅបណ្តាលឱ្យប៉ះពាល់សុខភាព ព្រមទាំងវិធានការមួយចំនួនទៀត។

បើតាមកាសែតឌឹណេសិន(The Nation Thailand) របស់ថៃ បានចុះផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា ស្រុកឬខណ្ឌទាំង៥០ នៃរាជធានីបាងកកថៃ ត្រូវបានគ្របដណ្តប់ដោយការបំពុលខ្យល់ PM2.5 សម្រាប់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា ហើយមានខណ្ឌ៥រងផលប៉ះពាល់ខ្លាំងជាងគេ។ ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទីបួនក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយការបំពុលដោយមានសន្ទស្សន៍គុណភាពខ្យល់១៨៨។

សម្រាប់យូនីសេហ្វ បានអះអាងលើគេហទំព័រឬវេបសាយរបស់ខ្លួនថា វិបត្តិអាកាសធាតុមិនគ្រាន់តែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភពផែនដីប៉ុណ្ណោះទេ ក៏ប៉ុន្តែវិបត្តិនេះកំពុងតែបង្កការគំរាមកំហែងដល់កុមារផងដែរ។ ចាប់តាំងពីដំណាក់កាលបង្កកំណើតដំបូងក្នុងផ្ទៃមាតា រហូតដល់កុមារធំពេញវ័យ សុខភាពនិងការអភិវឌ្ឍផ្នែកខួរក្បាល សួត ប្រព័ន្ធការពាររាង្គកាយ និងមុខងារសំខាន់ៗផ្សេងទៀតរបស់កុមារ ទទួលរងឥទ្ធិពលពីបរិស្ថានជុំវិញខ្លួនដែលពួកគេរស់នៅ។ កុមារមិនដូចមនុស្សពេញវ័យទេ។ រាងកាយ និងស្មារតីរបស់កុមារងាយនឹងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាននានា ដូចជា ការបំពុល ជំងឺដែលបណ្តាលឱ្យបាត់បង់ជីវិត និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផ្សេងៗ ជាដើម។

អង្គការមួយនេះបញ្ជាក់ថា វិបត្តិបរិស្ថាន និងអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ។ នៅពេលដែលគ្រោះថ្នាក់អាកាសធាតុបន្តកើតឡើងកាន់តែខ្លាំង នៅទូទាំងពិភពលោក កុមារកាន់តែច្រើនទ្បើងៗក៏កំពុងតែបាត់បង់ឱកាសក្នុងការទទួលបានសក្តានុពលយ៉ាងពេញលេញ និងសិទ្ធិមូលដ្ឋានក្នុងការរស់រានមានជីវិត និងលូតលាស់ដែរ។

នៅឆ្នាំ២០២១ យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសកល (CCRI) របស់យូនីសេហ្វ រកឃើញថា ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោមប្រទេសចំនួន១៦៣ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកុមារប្រឈមនឹងហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ។ ពីទីក្រុងធំបំផុតទៅសហគមន៍ជនបទតូចបំផុត កុមារកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធម្មជាតិ និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្សដែលមិនធ្លាប់មានពីមុនមក ហើយវាធ្វើឱ្យវិសមភាពដែលមានស្រាប់កាន់តែមានសភាពកាន់តែធ្ងន់ធ្ងរ។

CCRI អះអាងថា សម្រាប់ប្រទេសកម្ពុជា បង្ហាញនូវភស្តុតាងដែលមិនធ្លាប់មានពីមុនមក អំពីវិសមភាពនៅក្នុងប្រទេស តាមរយៈទិន្នន័យលម្អិត ដែលផ្តោតលើកុមារនៅថ្នាក់ឃុំ ដោយគូសបង្ហាញអំពីតំបន់ដែលកុមារប្រឈមមុខខ្ពស់បំផុតទៅនឹងហានិភ័យអាកាសធាតុនិងបរិស្ថានដោយសារកង្វះការទទួលបានសេវាសង្គមចាំបាច់។ ឧបករណ៍នេះត្រូវបានបង្កើតឡើងជាធនធានដ៏សំខាន់មួយសម្រាប់ ការឆ្លើយតបចំគោលដៅ និងមានប្រសិទ្ធភាព ទៅនឹងហានិភ័យអាកាសធាតុនិងបរិស្ថាន ដែលគិតគូរជាពិសេសអំពីតម្រូវការ និងភាពងាយរងគ្រោះរបស់កុមារ ដែលជាជំហានឆ្ពោះទៅរកការបង្កើតអនាគតដែលធន់នឹងអាកាសធាតុសម្រាប់មនុស្សគ្រប់រូប។

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

សង្គមស៊ីវិលចង់ឃើញការ​កែសម្រួល​​នីតិវិធី​ជ្រើស​រើស​​មេភូមិ និង​សមាជិក​ភូមិ ធ្វើ​ដោយ​តម្លា​ភាព

អត្ថបទបន្ទាប់

កម្ពុជាមានកំណើនអ្នកធ្វើអត្តឃាតកើនឡើងជាង២០០ករណីភាគច្រើនជាបុរស

អត្ថបទបន្ទាប់
កម្ពុជាមានកំណើនអ្នកធ្វើអត្តឃាតកើនឡើងជាង២០០ករណីភាគច្រើនជាបុរស

កម្ពុជាមានកំណើនអ្នកធ្វើអត្តឃាតកើនឡើងជាង២០០ករណីភាគច្រើនជាបុរស

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង