CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

មន្ត្រី​ក្រុង​កែប​២​រូប​ត្រូវ​បាន​ដោះលែង​ ​ក្រោយ​ACU​ឃាត់​ខ្លួន​សាក​សួរ​ពាក់ព័ន្ធ​រឿង​ពុក​រលួយ

Admin ដោយ Admin
January 3, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០។(VOD)

ទិដ្ឋភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០។(VOD)

0
ចែករំលែក
102
ចំនួនមើល

អភិបាលខេត្ដកែបអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនមន្រ្ដី២រូប និងយកទៅសួរនាំកាលពីម្សិលមិញ ប៉ុន្តែបានដោះលែងពួកគេឱ្យធ្វើការធម្មតាវិញ ខណៈសង្គមស៊ីវិល គាំទ្ររាល់សកម្មភាពប្រឆាំងអំពើពុករលួយដើម្បីធានាសង្គមស្អាតស្អំ និងការអភិវឌ្ឍ។

បើតាម លោក សោម ពិសិដ្ឋ អភិបាលខេត្ដកែប បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះថា មន្រ្ដីរបស់លោក២រូប ពិតជាត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញ ប៉ុន្ដែត្រូវបានដោះលែង និងឱ្យចូលធ្វើការធម្មតាក្រោយពីសាកសួរចប់។ យ៉ាងណា លោកសុំមិនអត្ថាធិប្បាយបន្ថែមលើការសាកសួរនោះទេ ដោយលោកសុំរក្សាភាពស្ងៀមស្ងាត់។

លោកបន្ដថា៖«ពួកគាត់ចូលធ្វើការធម្មតាវិញហើយថ្ងៃនេះ។ខ្ញុំសុំមិនអត្ថាធិប្បាយថារឿងអីទេ»។

កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលម្នាក់ទៀត ត្រូវបានមន្រ្ដីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងបានឃាត់ភ្លាមៗ​ អំឡុយពេល លោក ខេង យ័ន ចេញពីប្រជុំ។

តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៣៨ចែងថា​ អំពើពុករលួយគឺជាបទល្មើសដែលដាក់​ទោស​ទណ្ឌ​ទៅ​លើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នក​រាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយទោះធ្វើឡើង​ក្រោម​ទម្រង់​សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និង​ការជំរិត​ទារប្រាក់ ត្រូវបានកំណត់ថាជាបទល្មើសនៅក្រោមបទបញ្ញាតិ្ដរបស់ក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ដ បានថ្លែងនៅព្រឹកថ្ងៃពុធនេះថា កាលពីម្សិលមិញ​ ពិតជាមានការចាប់ខ្លួនមន្រ្ដីក្រុងកែប២រូបមែន។ លោកបន្ដថា​ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីរកឃើញថា ពួកគេជាប់ព័ន្ធការ​​ប្រព្រឹត្ដអំពើពុករលួយ​ ប៉ុន្ដែលោកសុំមិនផ្តល់ព័ត៌មានលម្អិតនោះទេ។ យ៉ាងណាលោកថា​ អង្គភាពនេះ កំពុងប្រមូលព័ត៌មានបន្ថែមលើមន្រ្ដីខេត្ដកែប២រូបនេះបន្ដសិន។ លោក​បញ្ជាក់ថា ក្រោយពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយហើយ អង្គភាពលោកនឹងចេញលិខិតបំភ្លឺជាសាធារណៈជន។

លោកបន្ដថា៖«ដូចខ្ញុំប្រាប់បងចឹងថាខ្ញុំមិនអាចផ្ដល់អ្វីឱ្យលើសពីនេះទេ រង់ចាំអង្គភាពប្រមូលព័ត៌មានបានហើយ ពួកខ្ញុំនឹងចេញលិខិតបំភ្លឺជុំវិញរឿងហ្នឹងបង។ខ្ញុំសុំរក្សាព័ត៌មានសិនបង»។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ​សារ​លិខិតអបអរសាទរដល់ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ។ លោកបានណែនាំ​ឱ្យបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹងការ​អនុវត្ត​ច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។ ​

ជុំវិញរឿងនេះ​ លោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែង​គាំទ្ររាល់សកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយ​ថា បញ្ហាអំពើពុករលួយគឺជាដើមចមមិនឱ្យមានការអភិវឌ្ឍ និងធ្វើឱ្យពលរដ្ឋលែងមានទំនុកចិត្ដលើមន្រ្ដីសាធារណៈ។ លោកបន្ដថា រដ្ឋាភិបាលគួរតែបន្ដពង្រឹងសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាបានថា កម្ពុជានឹងលែងមានអំពើពុករលួយ។

លោកថា៖«យើងគាំទ្រសកម្មភាពនេះ ព្រោះបញ្ហានេះជាដើមចមឱ្យប្រទេសយើងគ្មានការអភិវឌ្ឍ។ ខ្ញុំយល់ថា រដ្ឋាភិបាលគួរពង្រឹងឱ្យហ្មត់ចត់លើមន្រ្ដីសាធារណៈដើម្បីសាងទំនុកចិត្ដពីពលរដ្ឋ»។

ចំណែកឯ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា ការឃាត់នេះ វាជាសញ្ញាមួយល្អសម្រាប់មន្រ្ដីរដ្ឋាភិបាល និងវាបង្ហាញពីការវះកាត់ដូចការលើកឡើងរបស់រដ្ឋាភិបាលថ្មីដែលបានលើកឡើងពីបញ្ហាអំពើពុករលួយ។ លោកបន្ដថា ការឃាត់នេះក៏ជាការគំរាមដល់មន្រ្ដីមួយចំនួនដែលបម្រុងប្រព្រឹត្ដអំពើពុករលួយក្នុងកិច្ចការបម្រើពលរដ្ឋផងដែរ។

លោកបន្ដថា៖«ខ្ញុំយល់ថាវាសញ្ញាល្អមួយសម្រាប់ពលរដ្ឋ ហើយមន្រ្ដីខ្លួនឯងដែលចង់ប្រព្រឹត្ដអំពើពុករលួយក៏មានការភ័យខ្លាច ដូច្នេះក្នុងនាមយើងជាអង្គការសង្គមស៊ីវិលយើងគាំទ្រ»។

ពាក់ព័ន្ធនឹងអំពើពុករលួយនេះដែរ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ ដោយ​ត្រាស់​បង្គាប់បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ការបញ្ចប់តំណែងនេះ ធ្វើឡើងបន្ទាប់ពីលោក កឹម ជាតិ បានប្រព្រឹត្ដអំពើពុករលួយដោយជំរឹតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ​ និងដកហូតស្រា៤៨ដប ជាថ្នូរនឹងការបើកដំណើរវិញរបស់ក្រុមហ៊ុន ឈីវ ទីម៉ីចគ្រុប៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង​ សុខមាន

អត្ថបទមុន

សកម្មជន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​វាយ​មក​លើ​ពួកគេ​ ​

អត្ថបទបន្ទាប់

គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​

អត្ថបទបន្ទាប់
ស្ថាបនិកគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការប្រតិបត្តិខេត្ដ ក្រុង ស្រុក ឃុំសង្កាត់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពពីផេកគណបក្សកម្លាំជាតិ)

គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង