CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​មាន​ជម្លោះ​ដីធ្លី​១២​នាក់​នៅ​កោះកុង​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគេ​

Admin ដោយ Admin
April 29, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
អ្នកស្រី ផាវ ញ៉ើង (ស្រីពាក់មូក ក្រោមឆ័ត្រ) និងសហគមន៍មានវិវាទដីធ្លីនៅខេត្តកោះកុងផ្សេងទៀត ថតនៅមុខអយ្យការអមសាលាដំបូងខេត្តកោះកុង នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

អ្នកស្រី ផាវ ញ៉ើង (ស្រីពាក់មូក ក្រោមឆ័ត្រ) និងសហគមន៍មានវិវាទដីធ្លីនៅខេត្តកោះកុងផ្សេងទៀត ថតនៅមុខអយ្យការអមសាលាដំបូងខេត្តកោះកុង នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

0
ចែករំលែក
148
ចំនួនមើល

អ្នកមានជម្លោះដីធ្លី១២នាក់នៅសហគមន៍ផ្សេងគ្នាក្នុងខេត្តកោះកុង បានស្នើដល់តុលាការខេត្តនេះ ទម្លាក់ចោលបទចោទលើពួកគេ ក្រោមហេតុផលថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

យោងតាមដីកាចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងលោក អេង ចាន់តារ៉ា បានកោះហៅតំណាងពលរដ្ឋមានជម្លោះដីធ្លីចំនួន១២នាក់ឱ្យចូលសវនាការនៅថ្ងៃទី៨ ខែឧសភាខាងមុខនេះក្រោមបទចោទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលថា បានប្រព្រឹត្តកាលពីឆ្នាំ២០២៣នៅ ខេត្តកោះកុង។

បើតាមដីកាតំណាងពលរដ្ឋ១២នាក់នោះមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី យី គន្ធា អ្នកស្រី សេង លីន អ្នកស្រី ដេត ហួ អ្នកស្រី សួង ថេង អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ លោក ហេង ផៃ អ្នកស្រី ឈឿន ខ្មៅ លោក សុខ ផៃ អ្នកស្រី អ៊ុន ធូ និងអ្នកស្រី អ៊ុក សិង។

អ្នកស្រី ផាវ ញ៉ើង នៅឃុំជីខលើ ស្រុកស្រែអំបិលប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រី និងជាអ្នកជាប់បណ្តឹងផ្សេងទៀតនឹងចូលទៅសវនាការតាមការកោះហៅរបស់តុលាការ។ អ្នកស្រីថា ពេលជួបជាមួយចៅក្រមស៊ើបសួរអ្នកស្រីនឹងស្នើឱ្យចុះស៊ើបអង្កេតផ្ទាល់ និងទម្លាក់ចោលបទចោទលើពួកគាត់។

តំណាងពលរដ្ឋរូបនេះ បន្តថា សមត្ថកិច្ចបានចាប់ខ្លួនពួកគាត់ ដោយគ្រាន់តែពួកគាត់នាំគ្នាឡើងមកភ្នំពេញ ដើម្បីដាក់ញត្តិនៅក្រសួងយុត្តិធម៌សុំអន្តរាគមន៍ទៅតុលាការខេត្តកោះកុងឱ្យទម្លាក់ចោលបទចោទលើតំណាងពលរដ្ឋ និងដោះស្រាយដីធ្លីជូនពួកគាត់តែប៉ុណ្ណោះ។

 អ្នកស្រី ផាវ ញ៉ើង បន្ថែមថា ករណីពួកគាត់ជាប់បណ្តឹងនៅតុលាការនេះ គឺជារឿងអយុត្តិធម៌ ដោយថា ពួកគាត់ត្រូវបានក្រុមហ៊ុនរំលោភដីធ្លីអស់ហើយ និងត្រូវបានគេប្តឹងទៅតុលាការយ៉ាងអយុត្តិធម៌ថែមទៀត។

អ្នកស្រីបន្តថា« ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនិងកែប្រែផ្នត់គំនិត និងរកភាពយុត្តិធម៌ដល់ពួកខ្ញុំ ពិសេសតុលាការខេត្តកោះកុងឱ្យគាត់ទម្លាក់បទចោទមកលើពួកខ្ញុំព្រោះពួកខ្ញុំអត់មានបានប្រព្រឹត្តបទល្មើសអីខុសទេ។ សូមឱ្យក្រសួងយុត្តិធម៌ ប្រមើលមើលផង កុំចេះតែថាតែមាត់នោះ ។ ព្រោះអីអាថ្ងៃដែលគេចាប់ខ្ញុំដាក់គុក គឺខ្ញុំទៅដាក់ញតិនៅក្រសួងយុត្តិធម៌ហ្នឹងហើយតើ មិនត្រឹមតែមិនបានទៅទេ ដាក់គុកឯងអស់ជិត១០០ ថ្ងៃទៀត»។

ពលរដ្ឋជាប់បណ្តឹងម្នាក់ទៀតអ្នកស្រី យី គន្ធា នៅភូមិព្រែកជីកឃុំជីខក្រោម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អាជ្ញាធរបានចាប់ពួកគាត់ដាក់គុក និងចោទពីបទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមយ៉ាងអយុត្តិធម៌។

តំណាងពលរដ្ឋរូបនេះបន្តថា អំឡុងពេលចាប់ខ្លួននោះ គឺពួកគាត់បានជួបការលំបាកជាខ្លាំងដោយសមត្ថកិច្ចឱ្យដេកហាលខ្យល់ហាលភ្លៀង និងត្រូវមូសខាំមួយយប់មុននឹងបញ្ជូនទៅដាក់ពន្ធនាគារ។ អ្នកស្រីក៏ស្នើដល់តុលាការឱ្យចុះមកស៊ើបអង្កេតដល់កន្លែងកើតហេតុដើម្បីស្វែងរកការពិត និងផ្ដល់ភាពយុត្តិធម៌ដល់អ្នកស្រី។

អ្នកស្រីបន្តថា« វាអយុត្តិធម៌សម្រាប់ពួកខ្ញុំ។ ពួកខ្ញុំដើរដោយដៃទទេ។ គាត់ចោទពួកខ្ញុំពីបទញុះញង់បង្កភាពវឹកវរអសន្តិសុខសង្គមនៅចំណុចអូរជ្រៅ។ ពួកខ្ញុំសុំឱ្យចៅក្រមស៊ើបសួរ ចុះមកស៊ើបសួរនៅត្រង់ចំណុចអូរជ្រៅហ្នឹងទៀត»។

លោក ឡាំង ជាវ នៅឃុំដងពែង ស្រុកស្រែអំបិល និយាយថា លោកបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកដោយសារលោកមិនសូវមានជំនឿលើប្រព័ន្ធតុលាការ។

លោកបន្ថែមថា«ខ្ញុំសំណូមពរឱ្យតុលាការខេត្តកោះកុងក៏ដូចជាក្រសួងយុត្តិធម៌ជួយផ្ដល់ភាពយុត្តិធម៌ដល់ពួកខ្ញុំ។  ព្រោះអីពួកខ្ញុំអត់បានធ្វើអ្វីដូចដែលគេចោទហ្នឹងទេ»។

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុងលោក អ៊ូច ជ្រីន សុំមិនឆ្លើយតបពាក់ព័ន្ធរឿងនេះទេ ដោយថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់ជុំវិញសំណុំរឿងនេះ។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺលោក អ៊ុង សាមិត មានប្រសាសន៍ថា តុលាការត្រូវកាត់ក្តីដោយឈរលើគោលការណ៍ឯករាជ្យ និងយុត្តិធម៌ ដើម្បីឱ្យពលរដ្ឋរងទុកលំបាក។

លោកបន្តថា « តែការអនុវត្តរបស់យើង គួរតែមើលទៅតាមច្បាប់ឱ្យបានត្រឹមត្រូវដែរ។ ដោយសារការមិនយកចិត្តទុកដាក់លើនីតិវិធី ឬក៏តាមច្បាប់រដ្ឋធម្មនុញ្ញធ្វើឲ្យវាមានបញ្ហា។ ហើយបញ្ហាភាគច្រើនតែពលរដ្ឋអ្នកអត់ឃ្លានអ្នកទន់ខ្សោយនេះឯង»។

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញបានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពបោះពុម្ភផ្សាយ និងសេរីភាពជួបប្រជុំ។

ចំណែក មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវបានយកមកអនុវត្តក្នុងក្របខ័ណ្ឌស្របច្បាប់៕

………………………………………………………..

ពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍​សាត់​បារម្ភ​ពីគ្រោះថ្នាក់កើតឡើង​ខណៈ​តំបន់​ផ្លូវ​​រថភ្លើង​ឆ្លង​កាត់គ្មាន​​​​​អ្នក​យាម​

អត្ថបទបន្ទាប់

ពលរដ្ឋ​៧៩​គ្រួសារ​នៅ​កំពង់ធំ​ស្នើ​ក្រសួង​ដែន​ដី​កាត់​ដី​ជាង​៤០០ហិកតា​ពី​តំបន់​៣​ឱ្យ​ពួក​គាត់​អាស្រ័យ​ផល​

អត្ថបទបន្ទាប់
ទិដ្ឋភាពអ្នកភូមិជាង៤០នាក់តំណាងឱ្យពលរដ្ឋ៧៩គ្រួសារ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយស្នើសុំកាត់ដីទំហំជាង៤០០ហិកតា ពីតំបន់៣។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋ​៧៩​គ្រួសារ​នៅ​កំពង់ធំ​ស្នើ​ក្រសួង​ដែន​ដី​កាត់​ដី​ជាង​៤០០ហិកតា​ពី​តំបន់​៣​ឱ្យ​ពួក​គាត់​អាស្រ័យ​ផល​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង